ស្វែង​យល់​ពី​គម្រោង Project Astoria នៅ​ក្នុង Windows 10 Mobile

all-about-astoria

Windows 10 Mobile គឺ​ជា​ប្រព័ន្ធ​ប្រតិបត្តិ​ការថ្មី​របស់​ក្រុមហ៊ុន Microsoft សម្រាប់ទូរស័ព្ទស្មាតហ្វូន ដែលផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន​ដល់​អ្នក​ប្រើប្រាស់ ក៏ដូចជាអ្នក​អភិវឌ្ឍន៍​កម្មវិធី​ផងដែរ។ នៅ​ក្នុង​ព្រឹត្តិការណ៍ Build ឆ្នាំ ២០១៥ ក្រុមហ៊ុន Microsoft បាន​បង្ហាញ​អំពីគម្រោង “Project Astoria” ដែល​ជាគម្រោងមួយ ក្នុង​ចំណោមគម្រោង​ឯទៀត​របស់ Windows 10 Mobile ដែលនឹង​ធ្វើ​ឲ្យ​កម្មវិធី​នៅលើ Windows Store កាន់​តែ​សំបូរ​បែបថែមទៀត។ ហើយ​ថ្មីៗនេះ តាមរយៈ​គម្រោង​មួយនេះ​ គឺ​បាន​ផ្ដល់​នូវ​លទ្ធភាព​ឲ្យ​យើង​អាច​ធ្វើការ​តំឡើងកម្មវិធី Android នៅលើ Windows 10 Mobile បាន​ថែមទៀតផង។

តើ​អ្វី​ជា​គម្រោង Project Astoria?

គម្រោង “Project Astoria” (ឬ “Project A”), គឺ​ជាកញ្ចប់កម្មវិធី Universal Windows Platform Bridge (UWPB) ដែល​អាច​ឲ្យ​អ្នក​អាច​ធ្វើការ​បង្កើត​កម្មវិធីសម្រាប់ Windows សម្រាប់​ទូរស័ព្ទ ដោយ​ប្រើប្រាស់​កូដ​ដែល​មាន​ស្រាប់​ក្នុង​គម្រោងកម្មវិធី Android របស់​អ្នក។ ជា​មួយនឹង​គម្រោង “Project Astoria” អ្នក​នឹង​អាច៖

  • បង្កើត​កម្មវិធី Windows សម្រាប់ទូរស័ព្ទ​ដោយ​គ្រាន់​តែ​កែប្រភព​កូដ​តិចតួច​ប៉ុណ្ណោះ
  • ​ប្រើប្រាស់​នូវ បណ្ណាល័យកូដ​របស់ Microsoft ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់នូវ សេវាកម្មរបស់ Microsoft ក្នុង​កម្មវិធី​របស់​អ្នក
  • ធ្វើ​ការ​តេស្តិ៍ និង Debug កម្មវិធី​របស់​អ្នក​ដោយ​ប្រើប្រាស់នូវកម្មវិធី IDE ដែល​អ្នក​ចូល​ចិត្ត
  • បង្ហោះ​កម្មវិធី​របស់​អ្នក និង​ទទួល​កម្រៃ​តាមរយៈ Windows Store

ខាងក្រោមនេះ​គឺ​ជា​បទ​បង្ហាញ​របស់​លោកស្រី Agnieszka Girling អំ​ពី​មុខងារ​របស់​គម្រោង “Project Astoria” នេះ៖

តើ​កូដ​របស់​ Android នឹង​តំណើរ​ការ​យ៉ាង​ដូច​ម្ដេច​ក្នុង Windows 10 Mobile?

នៅ​ក្នុង​បទ​បង្ហាញ​អំពី​គម្រោង “Project Astoria” នៅ​ក្នុង​ព្រឹត្តិការណ៍ Build 2015 បាន​ធ្វើ​ការ​បង្ហាញ​នូវ​ ដ្យាក្រាម ដែល​បង្ហាញ​ពី​ការ​តំណើរ​ការ​របស់​កម្មវិធី Android (APK) នៅ​លើ Windows 10 Mobile។

project-astoria

នៅ​ក្នុង​ដ្យាក្រាម​ខាងលើ​បង្ហាញ​ពី​ការ​គ្រប់គ្រង​លើ សិទ្ធិ និង​លទ្ធភាព​ក្នុង​ប្រើប្រាស់ ធនធាន​ផ្សេងៗដូចជា ឯកសារ​ប្រព័ន្ធ បញ្ជីទំនាក់ទំនង រូបថត ប្រព័ន្ធរំញោច ​កាមេរ៉ា និងមុខងារផ្សេងៗទៀត ដែល​កម្មវិធី Project Astoria មាន​លទ្ធភាព​អាច​ប្រើប្រាស់​បាន​នៅ​លើ​ Windows 10 Mobile។

សម្រាប់​គម្រោង Project Astoria គឺ Windows 10 Mobile បាន​ដាក់បញ្ចូលនូវ អនុប្រព័ន្ធមួយ​ឈ្មោះ​ថា​ “Project Astoria” ដែល​បើ​តាម​ការ​រកឃើញ នៅ​ក្នុង Build 10149 បាន​ឲ្យ​ដឹង​ថា វាជាអនុប្រព័ន្ធ Android ដែល​មានទីតាំង​ស្ថិតនៅក្នុង folder មួយ​ឈ្មោះថា “projecta” ដែល​មានទំហំប្រហែលជាង 100 MB ដែល​ក្នុង​នោះ​មាន​ផ្ទុកនូវ កម្មវិធី adbd (Android Debug Bridge Daemon) និង driver របស់​ Hyper-V ផងដែរ។

pico-process

យោង​ទៅ​តាម​ឯកសារ​សម្រាប់​ Developers របស់​គម្រោង Project Astoria កម្មវិធី Android គឺ​តម្រូវ​ឲ្យ​តំណើរ​ការតែនៅ​ក្នុង​មជ្ឈ​ដ្ឋាន​ Android ផ្ទាល់​ខ្លួនតែប៉ុណ្ណោះ ដែល​ Microsoft បាន​ហៅ​វាថា​​ជា Pico Process ដែលបើតាម​មើល​ទៅ គឺប្រព័ន្ធនេះអនុញ្ញាតឲ្យ​តំណើរ​ការ​កម្មវិធី Project Astoria បាន​តែ​មួយ​កម្មវិធីប៉ុណ្ណោះ ក្នុងពេល​តែមួយ។

Microsoft ក៏​បាន​បង្កើត​នូវប្រព័ន្ធកម្មវិធី​ដែល​មាន​មុខងារ​ក្នុង​​ការ​បក​ប្រែ​ពី អនុប្រព័ន្ធ Android និង Linux មក​កាន់​ kernel របស់​ Windows NT ដែល​មាន​ន័យ​ថា​ល្បឿនរបស់​កម្មវិធី​នឹង​មាន​លក្ខណៈល្អប្រសើរផង​ដែរ​។

តើ​យើង​អាច​តំឡើង​កម្មវិធី Android នៅលើ Windows 10 Mobile ដោយផ្ទាល់បាន​ដែរ​ឬទេ?

ក្រុមអ្នក​ប្រើប្រាស់​ Windows 10 Mobile នៅ​ប្រទេស​ចិន​បាន​រក​ឃើញ​មធ្យោ​បាយ ដែល​អាច​តំឡើងកម្មវិធី Android នៅ​លើ Windows 10 Mobile បាន ដោយ​ប្រើប្រាស់នូវ Tools ដែល​មាន​នៅ​ក្នុង Project Astoria។ តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ សម្រាប់​គម្រោង​នេះ មាន​តែ​ទូរស័ព្ទ​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​អាច​ធ្វើការ​តំឡើង​បាន។

ខាងក្រោមនេះគឺជាទូរស័ព្ទដែល Support សម្រាប់ការតំឡើងនេះ៖

  • Lumia 920
  • Lumia 925
  • Lumia 929 (icon)
  • Lumia 830
  • Lumia 930
  • Lumia 1520
  • Lumia 635 (សម្រាប់ម៉ូដែលមាន RAM 1GB)
  • Lumia 730
  • Lumia 820
  • Lumia 435
  • Lumia 928

ដើម្បី​ធ្វើការ​តំឡើង​ គឺ​យើង​មាន​ ២ មធ្យោបាយ៖

  1. ប្រើប្រាស់ Tools ដែល​មាន​នៅ​ក្នុង Project Astoria (មាន​លក្ខណៈស្មុគស្មាញបន្តិច)
  2. ប្រើប្រាស់ Tools ដែលបង្កើតដោយ Microsoft Insiders (មានលក្ខណៈងាយស្រួល)

Project Astoria មិន​អាច​ឲ្យ​អ្នក​អាច​តំឡើង​នូវកម្មវិធី Android ណា​ដែល​ប្រើប្រាស់នូវ Google Play Services នោះ​ទេ អ្នក​អាច​ប្រើប្រាស់​នូវ កម្មវិធីមួយនេះ​ដើម្បី​ធ្វើការ​ Patch នូវ​កម្មវិធី Android ដែល​អ្នក​ចង់​ធ្វើការ​តំឡើងបាន។

ខាងក្រោមនេះគឺ​ជា​វីដេ​អូ​ដែល​បង្ហាញ​ពី​លេងហ្គេម Clash of Clans ដែល​ជាហ្គេម​ដ៏​ល្បី​​ ដែល​មាន​តែ​នៅលើ​ Android និង iOS តែ​ប៉ុណ្ណោះ មកលេង​លើ ទូរស័ព្ទ Lumia 920 ដែល​តំណើរ​ការ​ដោយ Windows 10 Mobile Insider Preview Build 10166៖

បើ​សិន​ជា​អ្នក​ចង់​ស្វែង​យល់​បន្ថែម​អំពី​គម្រោង​មួយនេះ សូមដោនឡូត​ឯកសារ​យោង​របស់ Project Astoria ដោយចុច​ត្រង់នេះ។

Related Articles

Comments ()

អត្ថបទពេញនិយម

អត្ថបទពិពណ៌នា

ថ្ងៃទី ១២ សីហា ២០១៥

ម៉ោង ០៨:១០ ព្រឹក

3504 ដង

ដោយ កុយ ទិត្យតារា

MCP, MCSA, MITE

អត្ថបទចុងក្រោយ

ក្រុមហ៊ុន Microsoft នឹង​បង្កើត Windows 10 Mobile ROMs សម្រាប់ទូរស័ព្ទ OnePlus 2, 3 និង Xioami Mi 5
តើមាន​អ្វីថ្មីនៅ​ក្នុង Windows 10 Mobile Redstone Build 14267.1004
Microsoft ចេញនូវ Build 10586.107 ថ្មីសម្រាប់ Windows 10 Mobile
ទូរស័ព្ទ​តំណើរ​ការ​ដោយ​ Windows 10 Mobile តំបូង​របស់ក្រុមហ៊ុន Vaio
Windows 10 Mobile ទទួលបាន​បច្ចុប្បន្នភាព​ថ្មី Build 10586.71
អ្នកអាច​ទាញយក Configuration Update សម្រាប់​ Windows 10 Mobile បានហើយ
Build ថ្មីរបស់ Windows 10 Mobile ឈ្មោះថា Redstone នឹង​ចេញ​ក្នុង​ពេល​ឆាប់ៗនេះ​​​​​​​​​​​​​​
វិធីសាស្រ្ត​ក្នុង​ការ​បង្កើត WiFi Hotspot នៅលើ Windows 10 ដោយ​មិនចាំបាច់ប្រើកម្មវិធីជំនួយ
Windows 10 Mobile នឹង​តំ​ណើរ​ការ​ជា​មួយ​នឹង​ប្រព័ន្ធវិភាគ 64-Bit ក្នុង​ពេលខាងមុខ
Microsoft ចេញ​កម្មវិធី Upgrade Advisor ដើម្បី​រៀបចំទូរស័ព្ទរបស់​អ្នក​សម្រាប់​ការ​តំឡើង Windows 10 Mobile
លក្ខណៈសម្បត្តិរបស់ Windows 10 Mobile
PhoneDesigner រចនា​រូបរាង​ទាំង​ស្រុង​របស់ Lumia 850 តាម​អ្វី​ដែល​ទទួល​បាន​ចុងក្រោយ
លេចចេញរូបរាងទូរស័ព្ទ​ Lumia 850 ពណ៌​មាស
រូប​រាង​ទូរស័ព្ទ​ដែល​លេច​ចេញនៅ​ប្រទេស​ចិន អាច​ជា​ Lumia 850
លេច​ចេញ​រូប​រាង​របស់ Microsoft Lumia 850
Microsoft កំពុង​តេស្ត​នូវ Build ថ្មី 10586.17 ដែល​ដាក់​ឲ្យ​ update ក្នុង​ពេល​ឆាប់ៗនេះ
ក្រុម​ហ៊ុន Microsoft បង្ហោះបញ្ជីឈ្មោះ ម៉ាស៊ីនព្រីនធឺដែល​អាច​ប្រើ​បាន​ជាមួយនឹង Windows 10 Mobile
កាល​បរិច្ឆេទ​ការ Update របស់​ Windows 10 Mobile
កំណែ​ថ្មី​របស់​កម្មវិធី Movies & TV អាច​ឲ្យ​អ្នក​អាច​ប្រើ​ប្រាស់ Subtitle ប្រភេទឯកសារ SRT បាន
ក្នុង​សប្តាហ៍នេះ​អ្នក​នឹង​ទទួល​បាន​ Update ថ្មី​មួយ​ទៀត​សម្រាប់ Windows 10 Mobile របស់​អ្នក