វិធីសាស្រ្តក្នុងការតំឡើងកម្មវិធី Android នៅលើ Windows 10 Mobile
ទើបតែប៉ុន្មានម៉ោងមុននេះដែលខ្ញុំបានធ្វើការតំឡើងហ្គេម Clash of Clans នៅលើទូរស័ព្ទ Lumia 920 ដែលតំណើរការដោយ Windows 10 Insider Preview build 10166។ ហើយអ្វីដែលខ្ញុំបានសង្កេតឃើញថា វាមានល្បឿនលឿនអាចទទួលយកបាន សម្រាប់ហ្គេមដែលតម្រូវការខ្ពស់គួរសមដែរ បើទោះជាមានកង្វះខាតមួយចំនួនក៏ដោយ។ អ្នកទាំងអស់គ្នាច្បាស់ជាឆ្ងល់ថាតើ ត្រូវធ្វើរបៀបណាដើម្បីតំឡើងហ្គេមនេះទៅកាន់ Windows 10 Mobile បាន, ខាងក្រោមនេះគឺជាវិធីសាស្រ្តក្នុងការតំឡើង កម្មវិធី Android លើ Windows 10 Mobile៖
មុនពេលចាប់ផ្ដើម សូមអ្នកទាំងអស់គ្នាចាំទុកថាការតំឡើងនេះអាចធ្វើឲ្យម៉ាស៊ីនរបស់អ្នកបាន, បើអ្នកទាំងអស់គ្នាចង់សាកល្បង គឺជាទំនួលខុសត្រូវរបស់អ្នកទាំងអស់គ្នា។
ខាងក្រោមនេះគឺជាទូរស័ព្ទដែល Support សម្រាប់ការតំឡើងនេះ៖
- Lumia 920
- Lumia 925
- Lumia 929 (icon)
- Lumia 830
- Lumia 930
- Lumia 1520
- Lumia 635 (សម្រាប់ម៉ូដែលមាន RAM 1GB)
- Lumia 730
- Lumia 820
- Lumia 435
- Lumia 928
បើសិនអ្នកទាំងអស់គ្នា ប្រើប្រាស់នូវទូរស័ព្ទបានរៀបរាប់ខាងលើ អ្នកទាំងអស់គ្នាអាចអនុវត្តតាមជំហ៊ានខាងក្រោមបាន៖
- ទាញយក កម្មវិធី wconnect Android SDK និងហ្គេម Clash of Clans APK ពីទីនេះ
- ពន្លានូវ wconnect.rar និង adb.rar ទៅកាន់ folder
- បើក folder wconnect, ហើយធ្វើការតំឡើង កម្មវិធី IpOverUsbInstaller.msi និង vcredist_x86.exe
- នៅក្នុងទូរស័ព្ទរបស់អ្នកចូលទៅកាន់ Settings > Update & Security > For Developers ហើយឆេកលើប្រអប់ enable Developers Mode និង Device Discovery
- ចុច Shift Key ឲ្យជាប់ ហើយចុច Mouse ស្ដាំលើ folder wconnect ហើយជ្រើសយក Open command window here
- បន្ទាប់មកទៀតអ្នកនឹងត្រូវ ភ្ជាប់ទូរស័ព្ទរបស់អ្នកទៅកាន់កុំព្យូទ័រ ហើយវាយនូវ Command ដូចខាងក្រោម៖
- wconnect.exe usb ហើយចុច Enter
- បើអ្នកចង់ភ្ជាប់តាមរយៈ WiFi វាយ wconnect.exe 192.168.xxx.xxx (ជំនួស xxx.xxx ជាមួយនឹង IP Address ទូរស័ព្ទរបស់អ្នក)
- បន្ទាប់មកទៀត នៅលើទូរស័ព្ទ ចុចលើប៊ូតុង Pair ដើម្បីមើលនូវ Pair Code ហើយវាយ Code នោះចូល ហើយចុច Enter
- ចុច Shift Key ឲ្យជាប់ ហើយ ចុច Mouse ស្ដាំលើ folder adb/platform-tools ហើយជ្រើសយក Open command window here
- វាយ adb devices ដើម្បីឆែកមើលថាតើ ទូរស័ព្ទរបស់យើងត្រូវបានតភ្ជាប់ហើយឬនៅ
- បន្ទាប់មកទៀតចម្លង coc.apk ទៅកាន់ folder adb/platform-tools
- ហើយចុងក្រោយបំផុតគឺ វាយ adb install coc.apk (អ្នកអាចរង់ចាំយូរបន្តិចព្រោះហ្គេមនេះមានទំហំធំគួរសមដែរ)។
ខាងក្រោមគឺជាវីដេអូបង្ហាញពីការតំឡើងហ្គេម Clash of Clans របស់ Android នៅលើ Windows 10 Mobile៖
បើអ្នកទាំងអស់គ្នាមានបញ្ហាអី្វនោះ សូមបញ្ចេញមតិនៅខាងក្រោម។ សូមអរគុណ។
Related Articles
Comments ()
អត្ថបទពេញនិយម
- វិធីសាស្រ្តក្នុងការបង្កើត WiFi Hotspot នៅលើ Windows 10 ដោយមិនចាំបាច់ប្រើកម្មវិធីជំនួយ
- តំឡើងកម្មវិធី Android នៅលើ Windows 10 Mobile យ៉ាងងាយស្រួលជាមួយ Tool មួយនេះ
- ទាញយក Wallpapers ផ្លូវការសម្រាប់ Windows 10 Mobile
- វិធីសាស្ត្រក្នុងការតំឡើង .XAP .APPXBUNDLE នៅលើ Windows 10 Mobile ដោយមិនចាំបាច់មានកុំព្យូទ័រ
- Keyboard Shortcuts ទាំង ២១ ដែលអ្នកទាំងអស់គ្នាគួរតែចងចាំនៅលើ Windows 10
- វិធីសាស្រ្តក្នុងការ Root & Interop Unlock សម្រាប់ Windows 10 Mobile
- វិធីសាស្រ្តក្នុងការតំឡើងកម្មវិធី Android នៅលើ Windows 10 Mobile
- វិធីសាស្រ្តក្នុងការបើក Navigation Bar សម្រាប់ទូរស័ព្ទដែលមិនមាន
- ប្រើ Tool មួយនេះបើសិនអ្នកចង់តំឡើងកម្មវិធី Android ដែលប្រើប្រាស់ Google Play Services
- វិធីសាស្រ្តក្នុងបន្ថែមក្ដារចុច និងប្ដូរភាសាមកជាភាសាខ្មែរ នៅលើ Windows 10 Mobile