Windows 10 Mobile នឹងតំណើរការជាមួយនឹងប្រព័ន្ធវិភាគ 64-Bit ក្នុងពេលខាងមុខ
ប្រព័ន្ធ វិភាគ 64-bit គឺជាបច្ចេកវិទ្យាថ្មីដែលអាចធ្វើឲ្យព្រំដែននៃប្រព័ន្ធវិភាគកាន់តែធំធេងឡើង។ បច្ចុប្បន្នប្រព័ន្ធតំណើរការ Windows Phone គឺកំពុងតំណើរការជាមួយប្រព័ន្ធវិភាគ 32-bit បើទោះបីជាបន្ទះឈីប Snapdragon ដែលបំពាក់នៅក្នុងទូរស័ព្ទ Lumia 950 និង Lumia 950 XL គឺប្រើប្រាស់ 64-bit ក៏ដោយ។
សម្រាប់គូប្រកួតប្រជែង ដូចជា iOS បានប្រើប្រាស់ប្រព័ន្ធវិភាគ 64-bit តាំងពីឆ្នាំ ២០១៣ និង Android តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ។ ហើយបើយោងតាមការបង្ហោះជ្រើសរើសបុគ្គលិកថ្មីពីក្រុមហ៊ុន Microsoft នៅលើវេបសាយការងារ carreers.microsoft.com ក៏បានបញ្ជាក់ផងដែរថា ប្រព័ន្ធវិភាគ 64-bit នឹងដាក់ឲ្យតំណើរនៅក្នុងជំនាន់ក្រោយដែលមានឈ្មោះថា Redstone update ដែលនឹងត្រូវដាក់ចេញឲ្យទាញយកបានក្នុងពេលខាងមុខនេះ។
នៅក្នុងការប្រកាសជ្រើសរើសបុគ្គលិកនោះបានបញ្ជាក់ថា៖
The silicon ecosystem is always evolving. Windows across all device categories is readying for the introduction of 64 bit computing with the ARM instruction set (ISA). Bringing a new ISA to market involves working both broadly and deeply across Microsoft from devdiv to WDG to Server to Office and others depending on the scope of product target. Many hard system problems need to be discovered and solved to be successful. The role also requires deep engagements in the silicon ecosystem too.
…
Responsibilities include:
Building the plan for ARM64 aligned with the Redstone wave
Identify the “big rocks” we need to move, solve, make it happen
Build the all up view of where we are, drive the schedule
Work to ensure the necessary hardware is planned for and delivered on time
Drive performance and compatibility goals, define and drive to key metrics
បន្ថែមទៅលើចណុចនេះ ប្រភពមួយទៀតពីវេបសាយ MSDN website ក៏បានសរសេរបញ្ជាក់ផងដែរថា នឹងមានប្រព័ន្ធវិភាគ Windows 10 Mobile ប្រភេទ ARM 64-bit.
សម្រាប់អត្ថប្រយោជន៍នៃប្រព័ន្ធវិភាគ 64-bit គឺនឹងអនុញ្ញាតឲ្យទូរស័ព្ទដែលតំណើរការដោយ Windows 10 Mobile អាចមានទំហំ RAM លើសពី 3GB។ អត្ថប្រយោជន៍បន្ថែមពីនេះ គឺវានឹងអាចផ្ដល់នូវលទ្ធភាពឲ្យទូរស័ព្ទអ្នក អាចតំណើរការប្រព័ន្ធនិមិត្តមួយ (Emulation) ដែលអនុញ្ញាតឲ្យកម្មវិធីប្រភេទ Windows 32-bit របស់កុំព្យូទ័រអាចប្រើប្រាស់បបាននៅលើទូរស័ព្ទរបស់អ្នកបានថែមទៀតផង។
Related Articles
Comments ()
អត្ថបទពេញនិយម
- វិធីសាស្រ្តក្នុងការបង្កើត WiFi Hotspot នៅលើ Windows 10 ដោយមិនចាំបាច់ប្រើកម្មវិធីជំនួយ
- តំឡើងកម្មវិធី Android នៅលើ Windows 10 Mobile យ៉ាងងាយស្រួលជាមួយ Tool មួយនេះ
- ទាញយក Wallpapers ផ្លូវការសម្រាប់ Windows 10 Mobile
- វិធីសាស្ត្រក្នុងការតំឡើង .XAP .APPXBUNDLE នៅលើ Windows 10 Mobile ដោយមិនចាំបាច់មានកុំព្យូទ័រ
- វិធីសាស្រ្តក្នុងការ Root & Interop Unlock សម្រាប់ Windows 10 Mobile
- Keyboard Shortcuts ទាំង ២១ ដែលអ្នកទាំងអស់គ្នាគួរតែចងចាំនៅលើ Windows 10
- វិធីសាស្រ្តក្នុងការតំឡើងកម្មវិធី Android នៅលើ Windows 10 Mobile
- វិធីសាស្រ្តក្នុងការបើក Navigation Bar សម្រាប់ទូរស័ព្ទដែលមិនមាន
- ប្រើ Tool មួយនេះបើសិនអ្នកចង់តំឡើងកម្មវិធី Android ដែលប្រើប្រាស់ Google Play Services
- វិធីសាស្រ្តក្នុងបន្ថែមក្ដារចុច និងប្ដូរភាសាមកជាភាសាខ្មែរ នៅលើ Windows 10 Mobile