ប្រើ Tool មួយនេះបើសិនអ្នកចង់តំឡើងកម្មវិធី Android ដែលប្រើប្រាស់ Google Play Services
បច្ចុប្បន្ននេះ គម្រោង Astoria កំពុងតែស្ថិតនៅក្នុងការអភិវឌ្ឍ ដូច្នេះមធ្យោបាយតែមួយមុខគត់ដើម្បីធ្វើការតំឡើង Android នៅលើ Windows 10 Mobile គឺតាមរយៈការធ្វើ Side-Loading, ហើយជាទូទៅកម្មវិធី Android មួយចំនួនគឺមិនអាចតំឡើងបានទេដោយសារតែ កម្មវិធីទាំងនោះបានប្រើប្រាស់នូវ Code របស់ Google Play Services។
ក្រុមអ្នកប្រើប្រាស់ Blackberry មានបញ្ហាជាមួយនឹងលក្ខណៈបែបនេះយូរមកហើយ ហើយទើបមានអ្នកប្រើប្រាស់ម្នាក់ បានធ្វើការបង្កើតនូវ Tool មួយឈ្មោះថា GMaps Patcher។ បើតាមមើលទៅឈ្មោះរបស់កម្មវិធីនេះ គឺវាសង្កត់ធ្ងន់លើ ផែនទីរបស់ Google ទេ តែបើតាមការជាក់ស្ដែង គឺវានឹងធ្វើការ Patch ទៅលើ ៣ ចំណុចសំខាន់ៗរបស់ APK ដែលយើងដាក់ចូលទៅ ដូចជា៖
- Google Maps API v1
- Google Maps API v2
- Google Play Services Dependency
- និងចំណុចផ្សេងៗជាច្រើនទៀត
បន្ថែមពីមុខងារសម្រាប់ការ Patch ទាំងនេះ កម្មវិធីនេះក៏មានមុខងារដ៏ពិសេសមួយទៀតដែលអាចឲ្យអ្នកអាចធ្វើការទាញយក កម្មវិធីជា APK ពី Google Play Store ផងដែរ។
អ្នកអាចធ្វើការទាញយកកម្មវិធីនេះ ដោយចុចនៅត្រង់នេះ ឬចូលទៅកាន់វេបសាយដើម ដោយចុចត្រង់នេះ។
បើសិនអ្នកទាំងអស់គ្នាជួបនឹងបញ្ហាអ្វីមួយសូមបញ្ចេញមតិខាងក្រោម។ សូមអរគុណ។
Related Articles
Comments ()
អត្ថបទពេញនិយម
វិធីសាស្រ្តក្នុងការបង្កើត WiFi Hotspot នៅលើ Windows 10 ដោយមិនចាំបាច់ប្រើកម្មវិធីជំនួយ
Product Keys សម្រាប់ការតំឡើង Windows 10
វិធីសាស្រ្តបើកមើល System Files នៅលើទូរស័ព្ទរបស់អ្នក
វិធីសាស្រ្តក្នុងការទាញយក Windows 10 ISO ផ្លូវការ
វិធីសាស្រ្តក្នុងការតំឡើង Windows 10 Mobile Insider Preview
វិធីសាស្រ្តក្នុងការប្រើប្រាស់ Windows Phone Recovery tool
មធ្យោបាយបង្ខំឲ្យកុំព្យូទ័ររបស់អ្នកទាញយក Windows 10 Update
វិធីសាស្រ្តក្នុងការបើក Demo Mode នៅលើ Windows 10 Mobile
តំឡើងកម្មវិធី Android នៅលើ Windows 10 Mobile យ៉ាងងាយស្រួលជាមួយ Tool មួយនេះ
ទាញយក Wallpapers ផ្លូវការសម្រាប់ Windows 10 Mobile








