វិ​ធី​សាស្រ្ត​ក្នុង​ការ​បើក Demo Mode នៅ​លើ Windows 10 Mobile

how-to-enable-demo-mode-on-windows-10-mobile

តើ​អ្វី​ជា Demo Mode?

Demo Mode ជា​ការ​កំណត់​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​អ្នក នឹង​បង្ហាញពី​លក្ខណៈ​សម្បត្តិផ្សេងៗ​របស់​ទូរស័ព្ទ​របស់អ្ន​ក ឬ​ប្រព័ន្ធ​ប្រ​តិបត្តិ​ការ​ដែល​វា​កំពុង​តំ​ណើរ​ការ។

Microsoft Retail Store

ការ​កំណត់​នេះ ជា​ទូទៅ​ត្រូវ​បាន​ប្រើប្រាស់​នៅ​តាម ហាង​លក់​រាយ (ដែល​មាន​អតិថិជន​ចូលទៅ​ទិញ​ផ្ទាល់) ក្នុង​គោល​បំណង​បង្ហាញ​ពី​លក្ខណៈ​សម្បត្តិ​របស់​ទូរស័ព្ទ​ឲ្យ​អតិថិជន​បាន​ឃើញ។ ជា​ទូ​ទៅ​ Demo Mode គឺ​ជា​មាន​លក្ខណៈ​ចលនា ដែល​បង្ហាញ​ពី​ការ​ប្រើប្រាស់​មុខងារ​ផ្សេងៗ​របស់​ទូរស័ព្ទ។

វិធី​សាស្រ្ត​ក្នុង​ការ​បើក Demo Mode នៅលើ Windows 10 Mobile

Windows 10 Mobile បាន​បង្កប់​នូវ​មុខងារ​បើក​ Demo Mode របស់​ខ្លួន​នៅ​ក្នុងទំព័រ Settings របស់​ខ្លួន។ ដើម្បី​ធ្វើ​ការ​បើក Demo Mode នៅ​លើ Windows 10 Mobile សូម​អនុវត្ត​ដូចខាងក្រោម៖

  • ចូល​ទៅ​កាន់ Settings > System > About
  • បន្ទាប់​មក​ទៀត​សូម​ចុច លើពាក្យថា “Device information” ចំនួន ៥ ដង
  • ហើយ​សូម​អូស​អេក្រង់​មក​ក្រោម នោះ​អ្នក​នឹង​ឃើញប៊ូតុង “Reset your phone” ក្លាយ​ទៅ​ជា “Enable demo mode” វិញ
  • ចុច​លើ​ប៊ូតុង Enable demo mode ហើយចុច​ Yes
  • វា​នឹង​តម្រូវឲ្យ​អ្នក​បំពេញ​ព័ត៌មាន​មួយចំនួន (អ្នក​អាច​ចុច Finish ដើម្បី​បញ្ចប់​ និង Restart)

ចំណាំ៖ បច្ចុប្បន្ន​អ្នក​ពុំ​គួរ​បើក​មុខងារ​នេះ​នៅ​លើទូរស័ព្ទ​របស់​អ្នក​នោះទេ។

ដោយ​សារ​តែ​បច្ចុប្បន្ន​នេះ Windows 10 Mobile ស្ថិត​ក្នុង​ជំនាន់ Preview សម្រាប់​មុខងារ​ Demo Mode នេះ​មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ​ទេ ដូច្នេះ ការ​បើក​ Demo Mode នៅលើ Windows 10 Mobile គឺ​គ្រាន់​តែ​បញ្ជា​ឲ្យ​ទូរស័ព្ទ​របស់​អ្នក​ធ្វើ​ការ​បើក​នូវ​កម្មវិធី Getting Started រៀង​រាល់ ២ នាទី ដែល​អ្នក​ទុក​ទូរស័ព្ទ​ចោលតែ​ប៉ុណ្ណោះ។

វីដេអូ​បង្ហាញ​ពី​ការ​បើកមុខ​ងារ Demo Mode

ខាងក្រោម​នេះ​គឺ​វី​ដេ​អូ​បង្ហាញ​ពី​របៀ​ប​បើក Demo Mode នៅលើ Windows 10 Mobile

Tag

Related Articles

Comments ()

អត្ថបទពេញនិយម

ទូរស័ព្ទ

ថ្ងៃទី ១៨ សីហា ២០១៥

ម៉ោង ១២:១៧ ព្រឹក

1226 ដង

ដោយ កុយ ទិត្យតារា

MCP, MCSA, MITE

អត្ថបទចុងក្រោយ

ក្រុមហ៊ុន Microsoft នឹង​បង្កើត Windows 10 Mobile ROMs សម្រាប់ទូរស័ព្ទ OnePlus 2, 3 និង Xioami Mi 5
តើមាន​អ្វីថ្មីនៅ​ក្នុង Windows 10 Mobile Redstone Build 14267.1004
Microsoft ចេញនូវ Build 10586.107 ថ្មីសម្រាប់ Windows 10 Mobile
ទូរស័ព្ទ​តំណើរ​ការ​ដោយ​ Windows 10 Mobile តំបូង​របស់ក្រុមហ៊ុន Vaio
Windows 10 Mobile ទទួលបាន​បច្ចុប្បន្នភាព​ថ្មី Build 10586.71
អ្នកអាច​ទាញយក Configuration Update សម្រាប់​ Windows 10 Mobile បានហើយ
Build ថ្មីរបស់ Windows 10 Mobile ឈ្មោះថា Redstone នឹង​ចេញ​ក្នុង​ពេល​ឆាប់ៗនេះ​​​​​​​​​​​​​​
វិធីសាស្រ្ត​ក្នុង​ការ​បង្កើត WiFi Hotspot នៅលើ Windows 10 ដោយ​មិនចាំបាច់ប្រើកម្មវិធីជំនួយ
Windows 10 Mobile នឹង​តំ​ណើរ​ការ​ជា​មួយ​នឹង​ប្រព័ន្ធវិភាគ 64-Bit ក្នុង​ពេលខាងមុខ
Microsoft ចេញ​កម្មវិធី Upgrade Advisor ដើម្បី​រៀបចំទូរស័ព្ទរបស់​អ្នក​សម្រាប់​ការ​តំឡើង Windows 10 Mobile
លក្ខណៈសម្បត្តិរបស់ Windows 10 Mobile
PhoneDesigner រចនា​រូបរាង​ទាំង​ស្រុង​របស់ Lumia 850 តាម​អ្វី​ដែល​ទទួល​បាន​ចុងក្រោយ
លេចចេញរូបរាងទូរស័ព្ទ​ Lumia 850 ពណ៌​មាស
រូប​រាង​ទូរស័ព្ទ​ដែល​លេច​ចេញនៅ​ប្រទេស​ចិន អាច​ជា​ Lumia 850
លេច​ចេញ​រូប​រាង​របស់ Microsoft Lumia 850
Microsoft កំពុង​តេស្ត​នូវ Build ថ្មី 10586.17 ដែល​ដាក់​ឲ្យ​ update ក្នុង​ពេល​ឆាប់ៗនេះ
ក្រុម​ហ៊ុន Microsoft បង្ហោះបញ្ជីឈ្មោះ ម៉ាស៊ីនព្រីនធឺដែល​អាច​ប្រើ​បាន​ជាមួយនឹង Windows 10 Mobile
កាល​បរិច្ឆេទ​ការ Update របស់​ Windows 10 Mobile
កំណែ​ថ្មី​របស់​កម្មវិធី Movies & TV អាច​ឲ្យ​អ្នក​អាច​ប្រើ​ប្រាស់ Subtitle ប្រភេទឯកសារ SRT បាន
ក្នុង​សប្តាហ៍នេះ​អ្នក​នឹង​ទទួល​បាន​ Update ថ្មី​មួយ​ទៀត​សម្រាប់ Windows 10 Mobile របស់​អ្នក