Microsoft ចេញជាផ្លូវការនូវឧបករណ៍ Display Dock ថ្មីដែលអាចប្ដូរទូរស័ព្ទ Lumia 950 ទៅជាកុំព្យូទ័របាន
ក្រុមហ៊ុន Microsoft បានធ្វើការណែនាំអំពីឧបករណ៍ថ្មីរបស់ខ្លួនឈ្មោះ Microsoft Display Dock តំណាលគ្នាជាមួយនឹងការប្រកាសជាផ្លូវការរបស់ទូរស័ព្ទ Lumia 950 និង Lumia 950 XL ។ ឧបករណ៍នេះអាចឲ្យអ្នកប្រើប្រាស់នូវមុខងារ Windows 10 Continuum ដែលមាននៅក្នុងទូរស័ព្ទ Lumia 950 និង Lumia 950 XL ដែលវានឹងធ្វើឲ្យទូរស័ព្ទរបស់អ្នកក្លាយទៅជាកុំព្យូទ័រមួយបានភ្លាម។
ឧបករណ៍នេះធ្វើការភ្ជាប់ទៅកាន់ទូរស័ព្ទរបស់អ្នកតាមរយៈតំណភ្ជាប់ដែលមានស្រាប់គឺ USB ប្រភេទ C នៅលើទូរស័ព្ទរបស់អ្នក ។ ឧបករណ៍នេះ គឺអាចប្រើប្រាស់បានទាំងប្រភេទ HDMI និង DisplayPort និងមានភ្ជាប់មកជាមួយនឹងរន្ធសម្រាប់ដោត USB ports ដល់ទី ៣ រន្ធផងដែរ ។ នៅក្នុងពេលអ្នកកំពុងប្រើប្រាស់មុខងារ Continuum គឺអ្នកនៅតែអាចប្រើប្រាស់ទូរស័ព្ទរបស់បានដូចធម្មតា ដោយវាមិនអាស្រ័យគ្នានោះទេ។ ហើយអ្នកក៏ប្រើប្រាស់នូវ Flash drives ដោយភ្ជាប់តាមរយៈ Dock នេះទៅកាន់ទូរស័ព្ទរបស់អ្នកបានផងដែរ។
Related Articles
Comments ()
អត្ថបទពេញនិយម
វិធីសាស្រ្តក្នុងការបង្កើត WiFi Hotspot នៅលើ Windows 10 ដោយមិនចាំបាច់ប្រើកម្មវិធីជំនួយ
Product Keys សម្រាប់ការតំឡើង Windows 10
វិធីសាស្រ្តបើកមើល System Files នៅលើទូរស័ព្ទរបស់អ្នក
វិធីសាស្រ្តក្នុងការទាញយក Windows 10 ISO ផ្លូវការ
វិធីសាស្រ្តក្នុងការតំឡើង Windows 10 Mobile Insider Preview
វិធីសាស្រ្តក្នុងការប្រើប្រាស់ Windows Phone Recovery tool
មធ្យោបាយបង្ខំឲ្យកុំព្យូទ័ររបស់អ្នកទាញយក Windows 10 Update
វិធីសាស្រ្តក្នុងការបើក Demo Mode នៅលើ Windows 10 Mobile
តំឡើងកម្មវិធី Android នៅលើ Windows 10 Mobile យ៉ាងងាយស្រួលជាមួយ Tool មួយនេះ
ទាញយក Wallpapers ផ្លូវការសម្រាប់ Windows 10 Mobile






