Microsoft ចេញជាផ្លូវការនូវ Microsoft Lumia 950 និង Lumia 950 XL
នៅក្នុងព្រឹត្តិការណ៍ Microsoft Windows 10 Devices នៅក្នុងទីក្រុង New York ក្រុមហ៊ុន Microsoft បានធ្វើការប្រកាសជាផ្លូវការនូវទូរស័ព្ទទំនើបចំនួន ២ ម៉ូដែលគឺ Lumia 950 និង Lumia 950 XL សម្រាប់គ្រួសារ Lumia។
លោក ផាណូស ផាណេ ជាអ្នកគ្រប់គ្រងផ្នែក Devices របស់ក្រុមហ៊ុន Microsoft បានបញ្ចាក់ឲ្យដឹងថា ទូរស័ព្ទទាំង ២ នេះមានបំពាក់នូវបច្ចេកវិទ្យា Adaptive Antenna ជាមួយនឹងបច្ចេកវិទ្យា liquid-cooling ដូចទៅបច្ចេកវិទ្យាប្រើក្នុង Microsoft Surface ដើម្បីដើម្បីបង្កើនប្រសិទ្ធិភាពរបស់ម៉ាស៊ីន។ ទូរស័ព្ទទាំង ២ នេះប្រើប្រាស់អេក្រង់ប្រភេទ Quad-HD ប្រើបច្ចេកវិទ្យា OLED និងមានមុខងារ Glance ដែលនឹងធ្វើការបង្ហាញដោយស្វ័យប្រវត្តិនៅពេលដែលអ្នកដកវាចេញពីហោប៉ៅ។
ទូរស័ព្ទទាំង ២ នឹងមានកាមេរ៉ាខាងក្រោយទំហំ ២០ មេហ្កាភីសែល ដោយភ្ជាប់មកជាមួយនឹង Flash ប្រភេទ RGB ចំនួន ៣ គ្រាប់ និងប្រើប្រាស់ Optical Image Stabilization ជំនាន់ទី ៥ និងមាននូវប៊ូតុងកាមេរ៉ាមួយដោយឡែកផងដែរ។ ទូរស័ព្ទទាំង ២ នឹងមានអង្គរក្សាទុកខាងក្នុងទំហំ 32GB និងអាចធ្វើការបន្ថែមនូវ MicroSD បានផងដែរ។ ពួកវាប្រើប្រាស់នូវ USB ប្រភេទ C ដើម្បីធ្វើការសាកថ្ម ដែលប្រើប្រាស់នូវបច្ចេកវិទ្យា Quick Charge របស់ក្រុមហ៊ុន Qualcomm ដែលអាចឲ្យអ្នកអាចធ្វើការសាកបាន ៥០ ភាគរយ ដោយប្រើពេលត្រឹមតែ ៣០ នាទីតែប៉ុណ្ណោះ។ សម្រាប់ល្បឿនក្នុងការបញ្ជូនទិន្នន័យគឺស្មើនឹង 5 Gbps ឯណោះ។
សម្រាប់ Lumia 950 នឹងប្រើប្រាស់នូវប្រភេទ CPU Snapdragon 808 ដែលមានស្នូលវិភាគ ចំនួន ៦ គ្រាប់ និងមានទំហំអេក្រង់ទំហំ 5.2 អុីញ និងមានតម្លៃ $549។ សម្រាប់ Lumia 950 XL វិញគឺប្រើប្រាស់នូវប្រភេទ CPU Snapdragon 810 ដែលមានស្នូលវិភាគចំនួន ៨ គ្រាប់ មានអេក្រង់ទំហំ 5.7 អុីញ និងមានតម្លៃ $649។ ពួកវាទាំងពីរនឹងមានលក់លើទីផ្សារនៅក្នុងខែ វិច្ឆិកា ខាងមុខនេះ។
ទូរស័ព្ទ Lumia ទាំង ២ ម៉ូដែលនេះ ក៏មានមុខងារផ្ទៀងផ្ទាត់អត្តសញ្ញាណតាមរយៈ Windows Hello ដោយប្រើប្រាស់នូវឧបករណ៍ស្កេនប្រស្រីភ្នែក (iris scanner) ដែលវានឹងធ្វើការដោះសោរទូរស័ព្ទរបស់អ្នកដោយស្វ័យប្រវត្តិ នៅពេលដែលអ្នកសំលឹងទៅរកវា។
Related Articles
Comments ()
អត្ថបទពេញនិយម
- វិធីសាស្រ្តក្នុងការបង្កើត WiFi Hotspot នៅលើ Windows 10 ដោយមិនចាំបាច់ប្រើកម្មវិធីជំនួយ
- Product Keys សម្រាប់ការតំឡើង Windows 10
- វិធីសាស្រ្តក្នុងការទាញយក Windows 10 ISO ផ្លូវការ
- វិធីសាស្រ្តបើកមើល System Files នៅលើទូរស័ព្ទរបស់អ្នក
- វិធីសាស្រ្តក្នុងការតំឡើង Windows 10 Mobile Insider Preview
- មធ្យោបាយបង្ខំឲ្យកុំព្យូទ័ររបស់អ្នកទាញយក Windows 10 Update
- វិធីសាស្រ្តក្នុងការប្រើប្រាស់ Windows Phone Recovery tool
- វិធីសាស្រ្តក្នុងការបើក Demo Mode នៅលើ Windows 10 Mobile
- Keyboard Shortcuts ទាំង ២១ ដែលអ្នកទាំងអស់គ្នាគួរតែចងចាំនៅលើ Windows 10
- វិធីសាស្រ្តក្នុងការតំឡើងកម្មវិធី Android នៅលើ Windows 10 Mobile