Keyboard Shortcuts ទាំង ២១ ដែលអ្នកទាំងអស់គ្នាគួរតែចងចាំនៅលើ Windows 10
ការប្រើប្រាស់ Keyboard shortcuts អាចជួយសន្សំពេលវេលា នៅពេលដែលអ្នកប្រើប្រាស់ Windows 10។ អ្នកប្រហែលជាដឹងហើយនូវ shortcut ទូទៅមួយចំនួនដូចជា Ctrl + C និង Ctrl +V ដែលប្រើសម្រាប់ចម្លងឯកសារផ្សេងៗ។
សម្រាប់ការប្រើប្រាស់ Windows 10 អ្នកទាំងអស់គ្នាគួរតែយល់ដឹងពី Keyboard Shortcut សំខាន់ៗទាំង ២១ ខាងក្រោមនេះ ដើម្បីធ្វើឲ្យការប្រើប្រាស់កុំព្យូទ័ររបស់អ្នកបានកាន់តែលឿន និងមានប្រសិទ្ធិភាពជាងមុន៖
| Keyboard shortcut | មុខងារ |
|---|---|
| Windows key + A | បើក Action center |
| Windows key + C | បើក Cortana ហើយឲ្យចាំស្ដាប់ការបញ្ជា |
| Windows key + D | បង្ហាញ ឬបិទផ្ទាំង desktop |
| Windows key + E | បើកកម្មវិធី File Explorer |
| Windows key + H | បើកមុខងារ Share |
| Windows key + I | បើកកម្មវិធី Settings |
| Windows key + L | ចាក់សោកុំព្យូទ័ររបស់ អ្នកអាចដើម្បីឆ្លាស់គណនី |
| Windows key + S | បើកមុខងារ Search |
| Windows key + Number | បើកផ្ទាំងកម្មវិធីដែលបាន pinned នៅលើ Taskbar តាមលំដាប់។ ឧទាហរណ៍ Windows + 1 បើកកម្មវិធីដែល pinned នៅលំដាប់ទី ១ នៃ Taskbar. |
| Windows key + Arrow key | ដាក់ផ្ទាំងកម្មិវិធីទៅតាមទិស, ជ្រុង, បើកពេញអេក្រង់ និងលាក់ពីអេក្រង់ |
| Windows key + Comma | បង្ហាញផ្ទាំង Desktop បណ្ដោះអាសន្ន |
| Windows key + Ctrl +D | បន្ថែមផ្ទាំង Desktop មួយទៀត |
| Windows key + Ctrl + Left or Right arrow | បង្ហាញផ្ទាំង Desktop ដែលនៅខាងស្ដាំ ឬ នៅខាងឆ្វេងផ្សេងទៀត |
| Windows key + Enter | បើកមុខងារ អានអេក្រង់ Narrator |
| Windows key + Home | ធ្វើការ Minimize គ្រប់ផ្ទាំងកម្មវិធីទាំងអស់លើកលែងតែ ផ្ទាំងកម្មវិធីដែលកំពុងប្រើប្រាស់ |
| Windows key + PrtScn | ធ្វើការចាប់យកផ្ទៃអេក្រង់ ហើយរក្សាទុកក្នុង folder Screenshots |
| Windows key + Shift + Up arrow | ទាញផ្ទាំងកម្មវិធីឲ្យបង្ហាញពេញអេក្រង់ផ្នែកខាងលើ និងខាងក្រោម |
| Windows key + Tab | បើកមុខងារមើលផ្ទាំងការងារទាំងអស់ (Task View) |
| Ctrl + Shift + Esc | បើកម្មវិធី Task Manager |
| Alt +Tab | ភ្ជាប់ទៅកាន់កម្មវិធីផ្សេងៗទៀត |
| Ctrl + Alt +Tab | បើកផ្ទាំង បង្ហាញកម្មវិធីដែលបានបើករួច |
នៅមាន Keyboard Shortcut ផ្សេងៗទៀតជាច្រើននៅក្នុង Windows 10, ប៉ុន្តែ Keyboard Shortcuts ខាងលើគឺសំខាន់ដែលអ្នកគួរតែចងចាំ និងមានប្រយោជន៍ក្នុងការប្រើប្រាស់។ បើអ្នកទាំងអស់គិតថានៅមាន Keyboard Shortcut ផ្សេងៗទៀតដែលសំខាន់ គួរតែដាក់ចូលតារាងខាងលើ សូមជួយប្រាប់នៅក្នុងមតិខាងក្រោម៖
Related Articles
Comments ()
អត្ថបទពេញនិយម
វិធីសាស្រ្តក្នុងការបង្កើត WiFi Hotspot នៅលើ Windows 10 ដោយមិនចាំបាច់ប្រើកម្មវិធីជំនួយ
Product Keys សម្រាប់ការតំឡើង Windows 10
វិធីសាស្រ្តក្នុងការទាញយក Windows 10 ISO ផ្លូវការ
វិធីសាស្រ្តបើកមើល System Files នៅលើទូរស័ព្ទរបស់អ្នក
វិធីសាស្រ្តក្នុងការតំឡើង Windows 10 Mobile Insider Preview
វិធីសាស្រ្តក្នុងការប្រើប្រាស់ Windows Phone Recovery tool
មធ្យោបាយបង្ខំឲ្យកុំព្យូទ័ររបស់អ្នកទាញយក Windows 10 Update
វិធីសាស្រ្តក្នុងការបើក Demo Mode នៅលើ Windows 10 Mobile
តំឡើងកម្មវិធី Android នៅលើ Windows 10 Mobile យ៉ាងងាយស្រួលជាមួយ Tool មួយនេះ
ទាញយក Wallpapers ផ្លូវការសម្រាប់ Windows 10 Mobile






