Microsoft នឹងប្រកាសជាផ្លូវការនូវ Microsoft Surface Pro 4, Band 2 និង Lumias នៅខែ តុលា ខាងមុខនេះ
វាមិនត្រឹមតែ Microsoft Lumia ប៉ុណ្ណោះទេដែលត្រូវការផលិតផលថ្មីៗសម្រាប់ត្រកូលរបស់ខ្លួន តែនៅមាន Surface Pro ផងដែរ ដែល Surface Pro 3 បានចេញអស់រយៈពេលជាង ១ ឆ្នាំ ទៅហើយ បើគិតពីខែ ០៦ ឆ្នាំ ២០១៤ មក ហើយក៏មាន Microsoft Band ផងដែរ ដែលនឹងមានអាយុ ១ ឆ្នាំសម្រាប់ខែតុលាខាងមុខនេះ។
Microsoft កំពុងរៀបចំព្រឹត្តិការណ៍យ៉ាងធំមួយដើម្បីប្រកាសជាផ្លូវនូវផលិតផលថ្មីៗរបស់ខ្លួននៅខែតុលាខាងមុខនេះ។ តាមរយៈប្រភពពីវេបសាយចិន WPDang ដែលចេញព័ត៌មានតំបូងគេអំពីផែនការណ៍ពី ការប្រកាសជាផ្លូវការរបស់ក្រុមហ៊ុន Microsoft ហើយយើងក៏ជឿជាក់ផងដែរថានឹងមានព្រឹត្តិការណ៍មួយសម្រាប់ ការចេញជាផ្លូវការនូវផលិតផលថ្មីៗទាំងនេះផងដែរ។
គោលបំណងដ៏សំខាន់នៃព្រឹត្តិការណ៍ដ៏សំខាន់របស់ Microsoft មួយនេះគឺផ្ដោតសំខាន់លើ ទូរស័ព្ទ Lumia ថ្មីចំនួន ២ គ្រឿង និង Microsoft Surface Pro 4។ មានការលេចចេញព័ត៌មានជាច្រើនអំពី Lumia 950 និង Lumia 950 XL ទាំងរូបរាង និងលក្ខណៈសម្បត្តិរបស់វា ហើយដែលវានឹងក្លាយជាទូរស័ព្ទប្រចាំត្រកូល Lumia ដែលនឹងតំណើរការដោយ Windows 10 Mobile និងបំពាក់នូវមុខងារពិសេសដូចជា Continuum, Iris Scanner, និង ប៊ិច ផងដែរ។
សម្រាប់ Microsoft Surface Pro 4 បើតាមព័ត៌មានពីប្រភពបានឲ្យដឹងថា នឹងប្រើប្រាស់នូវ CPU ប្រភេទថ្មីរបស់Intel គឺ Intel Skylake processor។ តាមដែលក្រុមហ៊ុន Microsoft បានសន្យា សម្រាប់ Microsoft Surface Pro 4 នឹងមិនធ្វើការផ្លាស់ប្ដូរទៅលើរូបរាងមួយភាគធំនោះទេ ដើម្បីរក្សានិរន្តភាពនៃអាជីវកម្ម ដែលឧបករណ៍ប្រើប្រាស់ដែលអាចប្រើជាមួយ Surface Pro 3 គឺអាចប្រើជាមួយនឹងម៉ូដែលថ្មីៗរបស់ខ្លួនបាន។ តែទោះយ៉ាងណា Surface Pro 4 គឺអាចមានរាងស្ដើងជាងមុន និងស្រាលជាងមុន និងអាចធ្វើការបន្ថែមសមត្ថភាពទៅលើ អេក្រង់ផងដែរ។ ហើយប្រាកដណាស់ Surface Pro 4 នឹង support មុខងារថ្មីរបស់ខ្លួនគឺ Windows Hello ដែលនឹង support នូវការស្កេនខ្ចៅដៃ ឬការស្កេនទំរង់មុខ និងប្រស្រីភ្នែកលក្ខណៈ 3D ផងដែរ។
បច្ចុប្បន្ន Microsoft មិនទាន់ផ្សព្វផ្សាយជាសាធារណៈនូវព្រឹត្តិការណ៍សម្រាប់ខែ តុលា នេះនៅឡើយទេ តែទោះយ៉ាងណា Microsoft ក៏បានបញ្ជាក់ថានៅក្នុងព្រឹត្តិការណ៍ IFA 2015 នៅទីក្រុង Berlin នាខែកញ្ញាខាងមុខនេះ គឺនឹងមិនមានការប្រកាសនូវផលិតផលធំៗរបស់ខ្លួននោះទេ។
ប្រភព៖ The Verge / WM Power User
Related Articles
Comments ()
អត្ថបទពេញនិយម
- វិធីសាស្រ្តក្នុងការបង្កើត WiFi Hotspot នៅលើ Windows 10 ដោយមិនចាំបាច់ប្រើកម្មវិធីជំនួយ
- Product Keys សម្រាប់ការតំឡើង Windows 10
- វិធីសាស្រ្តក្នុងការទាញយក Windows 10 ISO ផ្លូវការ
- វិធីសាស្រ្តបើកមើល System Files នៅលើទូរស័ព្ទរបស់អ្នក
- វិធីសាស្រ្តក្នុងការតំឡើង Windows 10 Mobile Insider Preview
- មធ្យោបាយបង្ខំឲ្យកុំព្យូទ័ររបស់អ្នកទាញយក Windows 10 Update
- វិធីសាស្រ្តក្នុងការប្រើប្រាស់ Windows Phone Recovery tool
- វិធីសាស្រ្តក្នុងការបើក Demo Mode នៅលើ Windows 10 Mobile
- វិធីសាស្រ្តក្នុងបន្ថែមក្ដារចុច និងប្ដូរភាសាមកជាភាសាខ្មែរ នៅលើ Windows 10 Mobile
- វិធីសាស្រ្តក្នុងការតំឡើងកម្មវិធី Android នៅលើ Windows 10 Mobile