Keyboard Shortcuts ទាំង ២១ ដែលអ្នកទាំងអស់គ្នាគួរតែចងចាំនៅលើ Windows 10

ការប្រើប្រាស់ Keyboard shortcuts អាចជួយសន្សំពេលវេលា នៅពេលដែលអ្នកប្រើប្រាស់ Windows 10។ អ្នកប្រហែលជាដឹងហើយនូវ shortcut ទូទៅមួយចំនួនដូចជា Ctrl + C និង Ctrl +V ដែលប្រើសម្រាប់ចម្លងឯកសារផ្សេងៗ។

Windows 10 Switch Task View

សម្រាប់ការប្រើប្រាស់ Windows 10 អ្នកទាំងអស់គ្នាគួរតែយល់ដឹងពី Keyboard Shortcut សំខាន់ៗទាំង ២១ ខាងក្រោមនេះ ដើម្បីធ្វើឲ្យការប្រើប្រាស់កុំព្យូទ័ររបស់អ្នកបានកាន់តែលឿន និងមានប្រសិទ្ធិភាពជាងមុន៖

Keyboard shortcut មុខងារ
Windows key + A បើក Action center
Windows key + C បើក Cortana ហើយឲ្យចាំស្ដាប់ការបញ្ជា
Windows key + D បង្ហាញ ឬបិទផ្ទាំង desktop
Windows key + E បើកកម្មវិធី File Explorer
Windows key + H បើកមុខងារ Share
Windows key + I បើកកម្មវិធី Settings
Windows key + L ចាក់សោកុំព្យូទ័ររបស់ អ្នកអាចដើម្បីឆ្លាស់គណនី
Windows key + S បើកមុខងារ Search
Windows key + Number បើកផ្ទាំងកម្មវិធីដែលបាន pinned នៅលើ Taskbar តាមលំដាប់។ ឧទាហរណ៍ Windows + 1 បើកកម្មវិធីដែល pinned នៅលំដាប់ទី ១ នៃ Taskbar.
Windows key + Arrow key ដាក់ផ្ទាំងកម្មិវិធីទៅតាមទិស, ជ្រុង, បើកពេញអេក្រង់ និងលាក់ពីអេក្រង់
Windows key + Comma បង្ហាញផ្ទាំង Desktop បណ្ដោះអាសន្ន
Windows key + Ctrl +D បន្ថែមផ្ទាំង Desktop មួយទៀត
Windows key + Ctrl + Left or Right arrow បង្ហាញផ្ទាំង Desktop ដែលនៅខាងស្ដាំ ឬ នៅខាងឆ្វេងផ្សេងទៀត
Windows key + Enter បើកមុខងារ អានអេក្រង់ Narrator
Windows key + Home ធ្វើការ Minimize គ្រប់ផ្ទាំងកម្មវិធីទាំងអស់លើកលែងតែ ផ្ទាំងកម្មវិធីដែលកំពុងប្រើប្រាស់
Windows key + PrtScn ធ្វើការចាប់យកផ្ទៃអេក្រង់ ហើយរក្សាទុកក្នុង folder Screenshots
Windows key + Shift + Up arrow ទាញផ្ទាំងកម្មវិធីឲ្យបង្ហាញពេញអេក្រង់ផ្នែកខាងលើ និងខាងក្រោម
Windows key + Tab បើកមុខងារមើលផ្ទាំងការងារទាំងអស់ (Task View)
Ctrl + Shift + Esc បើកម្មវិធី Task Manager
Alt +Tab ភ្ជាប់ទៅកាន់កម្មវិធីផ្សេងៗទៀត
Ctrl + Alt +Tab បើកផ្ទាំង បង្ហាញកម្មវិធីដែលបានបើករួច

នៅមាន Keyboard Shortcut ផ្សេងៗទៀតជាច្រើននៅក្នុង Windows 10, ប៉ុន្តែ Keyboard Shortcuts ខាងលើគឺសំខាន់ដែលអ្នកគួរតែចងចាំ និងមានប្រយោជន៍ក្នុងការប្រើប្រាស់។ បើអ្នកទាំងអស់គិតថានៅមាន Keyboard Shortcut ផ្សេងៗទៀតដែលសំខាន់ គួរតែដាក់ចូលតារាងខាងលើ សូមជួយប្រាប់នៅក្នុងមតិខាងក្រោម៖

Related Articles

Comments ()

អត្ថបទពេញនិយម

កុំព្យូទ័រ

ថ្ងៃទី ៤ សីហា ២០១៥

ម៉ោង ០៣:០៥ ល្ងាច

172 ដង

ដោយ កុយ ទិត្យតារា

MCP, MCSA, MITE

អត្ថបទចុងក្រោយ

ក្រុមហ៊ុន Microsoft នឹង​បង្កើត Windows 10 Mobile ROMs សម្រាប់ទូរស័ព្ទ OnePlus 2, 3 និង Xioami Mi 5
តើមាន​អ្វីថ្មីនៅ​ក្នុង Windows 10 Mobile Redstone Build 14267.1004
Microsoft ចេញនូវ Build 10586.107 ថ្មីសម្រាប់ Windows 10 Mobile
ទូរស័ព្ទ​តំណើរ​ការ​ដោយ​ Windows 10 Mobile តំបូង​របស់ក្រុមហ៊ុន Vaio
Windows 10 Mobile ទទួលបាន​បច្ចុប្បន្នភាព​ថ្មី Build 10586.71
អ្នកអាច​ទាញយក Configuration Update សម្រាប់​ Windows 10 Mobile បានហើយ
Build ថ្មីរបស់ Windows 10 Mobile ឈ្មោះថា Redstone នឹង​ចេញ​ក្នុង​ពេល​ឆាប់ៗនេះ​​​​​​​​​​​​​​
វិធីសាស្រ្ត​ក្នុង​ការ​បង្កើត WiFi Hotspot នៅលើ Windows 10 ដោយ​មិនចាំបាច់ប្រើកម្មវិធីជំនួយ
Windows 10 Mobile នឹង​តំ​ណើរ​ការ​ជា​មួយ​នឹង​ប្រព័ន្ធវិភាគ 64-Bit ក្នុង​ពេលខាងមុខ
Microsoft ចេញ​កម្មវិធី Upgrade Advisor ដើម្បី​រៀបចំទូរស័ព្ទរបស់​អ្នក​សម្រាប់​ការ​តំឡើង Windows 10 Mobile
លក្ខណៈសម្បត្តិរបស់ Windows 10 Mobile
PhoneDesigner រចនា​រូបរាង​ទាំង​ស្រុង​របស់ Lumia 850 តាម​អ្វី​ដែល​ទទួល​បាន​ចុងក្រោយ
លេចចេញរូបរាងទូរស័ព្ទ​ Lumia 850 ពណ៌​មាស
រូប​រាង​ទូរស័ព្ទ​ដែល​លេច​ចេញនៅ​ប្រទេស​ចិន អាច​ជា​ Lumia 850
លេច​ចេញ​រូប​រាង​របស់ Microsoft Lumia 850
Microsoft កំពុង​តេស្ត​នូវ Build ថ្មី 10586.17 ដែល​ដាក់​ឲ្យ​ update ក្នុង​ពេល​ឆាប់ៗនេះ
ក្រុម​ហ៊ុន Microsoft បង្ហោះបញ្ជីឈ្មោះ ម៉ាស៊ីនព្រីនធឺដែល​អាច​ប្រើ​បាន​ជាមួយនឹង Windows 10 Mobile
កាល​បរិច្ឆេទ​ការ Update របស់​ Windows 10 Mobile
កំណែ​ថ្មី​របស់​កម្មវិធី Movies & TV អាច​ឲ្យ​អ្នក​អាច​ប្រើ​ប្រាស់ Subtitle ប្រភេទឯកសារ SRT បាន
ក្នុង​សប្តាហ៍នេះ​អ្នក​នឹង​ទទួល​បាន​ Update ថ្មី​មួយ​ទៀត​សម្រាប់ Windows 10 Mobile របស់​អ្នក