អ្នកនឹងអាចផ្ញើសារ SMS នៅលើកុំព្យូទ័រ Windows 10 អ្នកបានក្នុងពេលឆាប់ៗនេះ
ក្រុមហ៊ុន Microsoft កំពុងតែធ្វើការលើមុខងារថ្មីមួយ សម្រាប់អ្នកប្រើប្រាស់ ដែលមានទូរស័ព្ទ Windows Phone នឹងអាចមានលទ្ធភាពអាចធ្វើការផ្ញើសារតាមរយៈ Cortana នៅលើកុំព្យូទ័រ Windows 10 Desktop របស់ពួកគេបាន។ នៅក្នុង Build 10565 សម្រាប់កុំព្យូទ័រត្រូវបានដាក់បញ្ចូលនូវជម្រើសដែលអាចឲ្យអ្នក អាចទទួលបានការជូនដំណឹងអំពី Missed call នៅពេលដែលអ្នកខកខានមិនបានលើកទូរស័ព្ទ ប៉ុន្តែមុខងារនេះ គឺមិនទាន់អាចតំណើរការបាននៅលើ Build សាធារណចុងក្រោយរបស់ Windows 10 mobile នៅឡើយទេ។ ទោះយ៉ាងណា មុខងារនេះគឺអាចតំណើរការបាននៅ Build ចុងក្រោយដែលមិនទាន់ដាក់ឲ្យតំឡើងជាសាធារណៈ ដែលត្រូវបានគេរកឃើញថា នៅក្នុងនោះក៏មានមុខងារដែល Cortana អាចធ្វើការផ្ញើសារ SMS បានផងដែរ។
ការប្រើប្រាស់មុខងារផ្ញើសារ SMS
មុខងារជូនដំណឹងអំពី Missed Call
មុខងារ Cortana នៅលើកុំព្យូទ័ររបស់អ្នក នឹងធ្វើការជូនដំណឹងដល់អ្នកនៅពេលដែលអ្នកខកខានមិនបានលើកទូរស័ព្ទរបស់អ្នក។ ខាងក្រោមនេះគឺជារូបភាពដែលបង្ហាញពីតំណើរការនៃការជូនដំណឹង៖
តើអ្នកទាំអស់យល់យ៉ាងណាដែរចំពោះមុខងារដ៏ពិសេសទាំង ២ នេះ?
ប្រភព៖ WinBeta
Related Articles
Comments ()
អត្ថបទពេញនិយម
- វិធីសាស្រ្តក្នុងការបង្កើត WiFi Hotspot នៅលើ Windows 10 ដោយមិនចាំបាច់ប្រើកម្មវិធីជំនួយ
- Product Keys សម្រាប់ការតំឡើង Windows 10
- វិធីសាស្រ្តក្នុងការទាញយក Windows 10 ISO ផ្លូវការ
- វិធីសាស្រ្តបើកមើល System Files នៅលើទូរស័ព្ទរបស់អ្នក
- វិធីសាស្រ្តក្នុងការតំឡើង Windows 10 Mobile Insider Preview
- វិធីសាស្រ្តក្នុងការប្រើប្រាស់ Windows Phone Recovery tool
- មធ្យោបាយបង្ខំឲ្យកុំព្យូទ័ររបស់អ្នកទាញយក Windows 10 Update
- វិធីសាស្រ្តក្នុងការបើក Demo Mode នៅលើ Windows 10 Mobile
- តំឡើងកម្មវិធី Android នៅលើ Windows 10 Mobile យ៉ាងងាយស្រួលជាមួយ Tool មួយនេះ
- ទាញយក Wallpapers ផ្លូវការសម្រាប់ Windows 10 Mobile