លេចចេញរូបភាព Screenshots របស់ Windows 10 Mobile Build 10534
ក្រោយពី Microsoft បានចេញនូវ Build ថ្មី 10532 ទៅកាន់ Windows 10 រួចមក ថ្ងៃនេះ WindowsMania បានពន្លេចចេញនូវរូបភាពអេក្រង់របស់ Windows 10 Mobile Build 10534។
វេបសាយ WindowsMania បានបញ្ជាក់ថានៅ ក្នុង Build ថ្មីនេះ គឺបានពង្រឹងបន្ថែមទៅលើ ទំព័រកំណត់របស់ SIM setting ដែលវានឹងមានល្បឿនជាង Build មុនគឺ 10512។ ហើយវាក៏មានបន្ថែមនូវជម្រើសថ្មីមួយទៀតឈ្មោះថា “USB EEM” នៅក្នុងទំព័រកំណត់ Developer setting ប៉ុន្តែទោះយ៉ាងណាជម្រើសមួយនេះត្រូវបានបិទនៅឡើយសម្រាប់ Build នេះ។ ក្រៅពីជ្រើសថ្មីមួយនេះ Microsoft ក៏បានបន្ថែមនូវជម្រើសថ្មីមួយទៀតគឺ USB over Ethernet ដែលអាចមានន័យថា Windows 10 Mobile នឹងអាចចែកចាយអ៊ីនធឺណេតតាមរយៈ USB បាន ក្នុងពេលខាងមុខ។ ហើយមុខងារមួយក៏ប្រហែលជាអាចឲ្យទូរស័ព្ទរបស់អ្នកអាចប្រើប្រាស់ អ៊ីនធឺណេតពីកុំព្យូទ័រតាមរយៈខ្សែ USB ផងដែរ។
ទោះយ៉ាងណាយើងមិនទាន់ដឹងនៅឡើយទេថាតើ Build ថ្មីនេះនឹងដាក់ឲ្យ Windows Insider អាចធ្វើការទាញយកបាន ហើយបើបានក៏មិនទាន់ដឹងថាពេលណាដែរ។
ប្រភព៖ WindowsMania
Related Articles
Comments ()
អត្ថបទពេញនិយម
- វិធីសាស្រ្តក្នុងការបង្កើត WiFi Hotspot នៅលើ Windows 10 ដោយមិនចាំបាច់ប្រើកម្មវិធីជំនួយ
- Product Keys សម្រាប់ការតំឡើង Windows 10
- វិធីសាស្រ្តក្នុងការទាញយក Windows 10 ISO ផ្លូវការ
- វិធីសាស្រ្តបើកមើល System Files នៅលើទូរស័ព្ទរបស់អ្នក
- វិធីសាស្រ្តក្នុងការតំឡើង Windows 10 Mobile Insider Preview
- មធ្យោបាយបង្ខំឲ្យកុំព្យូទ័ររបស់អ្នកទាញយក Windows 10 Update
- វិធីសាស្រ្តក្នុងការប្រើប្រាស់ Windows Phone Recovery tool
- វិធីសាស្រ្តក្នុងការបើក Demo Mode នៅលើ Windows 10 Mobile
- ទាញយក Wallpapers ផ្លូវការសម្រាប់ Windows 10 Mobile
- វិធីសាស្រ្តក្នុងបន្ថែមក្ដារចុច និងប្ដូរភាសាមកជាភាសាខ្មែរ នៅលើ Windows 10 Mobile