តើមានអ្វីថ្មីនៅក្នុង Windows 10 Mobile Insider Preview Build 10512?
Build ថ្មីរបស់ Windows 10 Mobile Insider Preview បានចេញឲ្យ Windows Insiders អាចធ្វើការ Update បានហើយ សម្រាប់អ្នកដែលស្ថិតនៅក្នុងជុំលឿន (Fast Ring)។ បើប្រៀបធៀបពី Build មុន 10166 និង Build ថ្មីនេះ 10512 គឺជាគម្លាតនៃការ Update ដ៏ធំគួរសមដែរ ដូច្នេះចំណុចដែលត្រូវបានកែប្រែ ក៏មានច្រើនគួរសមផងដែរ។
ចង់ដឹងច្បាស់ខាងក្រោមនេះ គឺជាបញ្ជីនៃការកែប្រែសម្រាប់ Build 10512 ដែលផ្ដល់ដោយ Windows Blog៖
- ពង្រឹងផ្នែកទូទៅដើម្បីស្ថេរភាព និងមានល្បឿនលឿនជាងមុន
- ឥឡូវនេះអ្នកអាចធ្វើការកំណត់ Background របស់ Lock screen និង រូបភាព Background ពីកម្មវិធី Photo ផ្ទាល់តែម្ដង
- កែកំហុសដែលកើតមានពេលដែលកម្មវិធីដែលបានតំឡើងនៅលើ SD cards ដែលមិនតំណើរការក្រោយពី Reboot
- បន្ថែមមុខងារមួយចំនួនទៅកាន់ក្ដារចុច ភាសា ចិន និង Lativian
- ធ្វើឲ្យកាន់តែប្រសើរសម្រាប់ទ្រង់ទ្រាយ Tile របស់កម្មវិធី Kid’s Corner
- ពង្រឹងជំនឿទុកចិត្តសម្រាប់ការជូនដំណឹងរបស់កម្មវិធី Data Sense
- កែប្រែទៅលើ Algorithm នៃការសរសេរ ដោយផ្ដល់នូវអនុសាសន៍នៃពាក្យកាន់តែប្រសើរជាងមុន ដូចជាឈ្មោះទំនាក់ទំនង ជាងពាក្យទូទៅ។
- ដោះស្រាយបញ្ហាដែលធ្វើឲ្យមិនអាចបើកកម្មវិធី Camera នៅពេលដែលទូរស័ព្ទជាប់សោរ
- កែកំហុសដែលធ្វើឲ្យ ការជូនដំណឹងពីការផ្ញើសារចូល មិនត្រូវបានបង្ហាញឲ្យឃើញ
- កែកំហុសដែលធ្វើឲ្យការ Touch ទៅលើអេក្រង់មិនសូវរស់ ក្រោយពីបញ្ចប់ការតេទូរស័ព្ទ នៅលើទូរស័ព្ទមួយចំនួន
- កែកំហុសដែល Tile របស់ folder បានលុបទៅលើ អក្សរ។
ក្រៅពីចំណុចខាងលើ តើអ្នកទាំងអស់គ្នាមានសង្កេតឃើញចំណុចកែប្រែផ្សេងៗ ដែរឬទេ?
ប្រភព៖ Windows Blog
Related Articles
Comments ()
អត្ថបទពេញនិយម
- វិធីសាស្រ្តក្នុងការបង្កើត WiFi Hotspot នៅលើ Windows 10 ដោយមិនចាំបាច់ប្រើកម្មវិធីជំនួយ
- Product Keys សម្រាប់ការតំឡើង Windows 10
- វិធីសាស្រ្តក្នុងការទាញយក Windows 10 ISO ផ្លូវការ
- វិធីសាស្រ្តបើកមើល System Files នៅលើទូរស័ព្ទរបស់អ្នក
- វិធីសាស្រ្តក្នុងការតំឡើង Windows 10 Mobile Insider Preview
- មធ្យោបាយបង្ខំឲ្យកុំព្យូទ័ររបស់អ្នកទាញយក Windows 10 Update
- វិធីសាស្រ្តក្នុងការប្រើប្រាស់ Windows Phone Recovery tool
- វិធីសាស្រ្តក្នុងការបើក Demo Mode នៅលើ Windows 10 Mobile
- ទាញយក Wallpapers ផ្លូវការសម្រាប់ Windows 10 Mobile
- វិធីសាស្រ្តក្នុងបន្ថែមក្ដារចុច និងប្ដូរភាសាមកជាភាសាខ្មែរ នៅលើ Windows 10 Mobile