កំណែចុងក្រោយរបស់ Tubecast ផ្ដល់រូបរាង និងមុខងារ​ប្រសើរជាងមុន

tubecast

កម្មវិធី Tubecast អាចចាត់ទុកថាជាកម្មវិធី YouTube ដែល​ល្អជាងគេបំផុតសម្រាប់អ្នកប្រើប្រាស់ Windows Phone ហើយថ្ងៃនេះ កម្មវិធី Tubecast បានចេញនូវជំនាន់ថ្មីរបស់ខ្លួន ជាមួយនឹងអត្ថប្រយោជន៍ថ្មី ក៏ដូចជាការកែកំហុសមួយចំនួនផងដែរ។

កម្មវិធី Tubecast មិនត្រឹមតែជាកម្មវិធីសម្រាប់ចាក់មើលវីដេអូពី Youtube នៅលើទូរស័ព្ទ ឬកុំព្យូទ័ររបស់អ្នកប៉ុណ្ណោះទេ, វា​ថែមទាំងមាន​មុខងារ​ដែលអាច​ឲ្យអ្នកធ្វើការ ចាក់មើលតាមរយៈ (Casting) នូវវីដេអូរបស់ទៅកាន់ទូរទស្សន៍ ឬ Projector ដែល​មានអេក្រង់ធំ ដោយប្រើប្រាស់នូវបច្ចេកវិទ្យា Airplay, Chromecast និង DLNA។

ខាងក្រោមនេះគឺជាមុខងារលម្អិតរបស់កម្មវិធី Tubecast៖

  • អាចចាក់វីដេអូកម្រិត 4k(2160p) QHD(1440p) Full HD (1080p) SD (480p) ជាមួយនឹងហ្វ្រេកង់ 60fps
  • អាចទាញយកវីដេអូពី YouTube បាន
  • អាចចាក់តែសម្លេងរបស់វីដេអូខណៈដែលទូរស័ព្ទអ្នកជាប់សោរ
  • អាចប្រើនូវគណនី Youtube របស់អ្នក និងប្រើប្រាស់នូវមុខងារទាំងអស់(subscribe, watch later, history, my videos, subscribers…)
  • ចាក់វីដេអូ ឬចម្រៀង ពីទូរស័ព្ទ ឬកុំព្យូទ័រ​អ្នកទៅកាន់ ទូរទស្សន៍ឆ្លាតវៃ Smart TV (Samsung, Philips, LG, Sony, Panasonic, Sharp, Toshiba)
  • អាច Cast វីដេអូដែលមិនទាន់ដោនឡូត និងដោនឡូតរួចហើយ (សម្រាប់តែ WP8 តែប៉ុណ្ណោះ)
  • អាចប្រើប្រាស់គ្រប់មុខងាររបស់ Chromecast, Airplay Apple TV និង DLNA (គ្រប់គ្រងកម្រិតសម្លេង និងខាទៅមុខ ឬក្រោយ)

សម្រាប់ជំនាន់ចុងក្រោយ 3.3.8.0 សម្រាប់ទូរស័ព្ទ និង 1.5.0.0 សម្រាប់កុំព្យូទ័រ បាននាំមកនូវកំណែប្រែដូចខាងក្រោម៖

  • រូបរាងថ្មីសម្រាប់ការ ផ្ដល់មតិលើវីដេអូ
  • អាចឲ្យអ្នកធ្វើការឆ្លើយតបមតិបាន
  • ពង្រឹង​រូបរាងនៃកម្មវិធីចាក់វីដេអូ
  • នាំមកនូវ លក្ខណៈពេញអេក្រង់ពិតប្រាកដ (True full screen) សម្រាប់ផ្ទាំងអេក្រង់ Windowed Mode នៅក្នុង Windows 10

កម្មវិធីនេះជា Universal App ហើយមាន ២ ប្រភេទ (បង់ថ្លៃ និង​ឥតគិតថ្លៃ) សូមចុចតំណភ្ជាប់ខាងក្រោមដើម្បីទាញយក៖

 

Related Articles

Comments ()

អត្ថបទពេញនិយម

កម្មវិធី

ថ្ងៃទី ៨ សីហា ២០១៥

ម៉ោង ០៨:១៦ ព្រឹក

1879 ដង

ដោយ កុយ ទិត្យតារា

MCP, MCSA, MITE

អត្ថបទចុងក្រោយ

ក្រុមហ៊ុន Microsoft នឹង​បង្កើត Windows 10 Mobile ROMs សម្រាប់ទូរស័ព្ទ OnePlus 2, 3 និង Xioami Mi 5
តើមាន​អ្វីថ្មីនៅ​ក្នុង Windows 10 Mobile Redstone Build 14267.1004
Microsoft ចេញនូវ Build 10586.107 ថ្មីសម្រាប់ Windows 10 Mobile
ទូរស័ព្ទ​តំណើរ​ការ​ដោយ​ Windows 10 Mobile តំបូង​របស់ក្រុមហ៊ុន Vaio
Windows 10 Mobile ទទួលបាន​បច្ចុប្បន្នភាព​ថ្មី Build 10586.71
អ្នកអាច​ទាញយក Configuration Update សម្រាប់​ Windows 10 Mobile បានហើយ
Build ថ្មីរបស់ Windows 10 Mobile ឈ្មោះថា Redstone នឹង​ចេញ​ក្នុង​ពេល​ឆាប់ៗនេះ​​​​​​​​​​​​​​
វិធីសាស្រ្ត​ក្នុង​ការ​បង្កើត WiFi Hotspot នៅលើ Windows 10 ដោយ​មិនចាំបាច់ប្រើកម្មវិធីជំនួយ
Windows 10 Mobile នឹង​តំ​ណើរ​ការ​ជា​មួយ​នឹង​ប្រព័ន្ធវិភាគ 64-Bit ក្នុង​ពេលខាងមុខ
Microsoft ចេញ​កម្មវិធី Upgrade Advisor ដើម្បី​រៀបចំទូរស័ព្ទរបស់​អ្នក​សម្រាប់​ការ​តំឡើង Windows 10 Mobile
លក្ខណៈសម្បត្តិរបស់ Windows 10 Mobile
PhoneDesigner រចនា​រូបរាង​ទាំង​ស្រុង​របស់ Lumia 850 តាម​អ្វី​ដែល​ទទួល​បាន​ចុងក្រោយ
លេចចេញរូបរាងទូរស័ព្ទ​ Lumia 850 ពណ៌​មាស
រូប​រាង​ទូរស័ព្ទ​ដែល​លេច​ចេញនៅ​ប្រទេស​ចិន អាច​ជា​ Lumia 850
លេច​ចេញ​រូប​រាង​របស់ Microsoft Lumia 850
Microsoft កំពុង​តេស្ត​នូវ Build ថ្មី 10586.17 ដែល​ដាក់​ឲ្យ​ update ក្នុង​ពេល​ឆាប់ៗនេះ
ក្រុម​ហ៊ុន Microsoft បង្ហោះបញ្ជីឈ្មោះ ម៉ាស៊ីនព្រីនធឺដែល​អាច​ប្រើ​បាន​ជាមួយនឹង Windows 10 Mobile
កាល​បរិច្ឆេទ​ការ Update របស់​ Windows 10 Mobile
កំណែ​ថ្មី​របស់​កម្មវិធី Movies & TV អាច​ឲ្យ​អ្នក​អាច​ប្រើ​ប្រាស់ Subtitle ប្រភេទឯកសារ SRT បាន
ក្នុង​សប្តាហ៍នេះ​អ្នក​នឹង​ទទួល​បាន​ Update ថ្មី​មួយ​ទៀត​សម្រាប់ Windows 10 Mobile របស់​អ្នក