រូបរាង​ផ្លូវ​ការ​កាន់តែ​ច្បាស់​របស់ Lumia 950 និង Lumia 950 XL បានបញ្ចេញហើយ

Lumia 950-front-high res2

បើ​ទោះ​ជា​គៀកដល់​ថ្ងៃ​ដែល​ក្រុមហ៊ុន Microsoft នឹង​បង្ហាញ​​នូវ​​ផលិតផល​ថ្មី​ៗ​របស់​ខ្លួន នៅ​ថ្ងៃអង្គារិ៍ ទី​ ៦ ខែ​ តុលា​ខាង​មុខ​នេះ​យ៉ាង​ណា​ក៏​ដោយ ក៏​យើង​នៅ​តែ​ទទួល​បាន​នូវ​រូបភាព​ផ្លូវ​ការពី​ប្រភព​ផ្សេងៗទៀត​ផងដែរ។ សម្រាប់​រូបភាព​ចុង​ក្រោយ​ដែល​យើង​ទទួល​បាន​គឺ បានពី​ @Windows10Lover ដែល​បាន​បង្ហាញ​ពី​រូបភាព​ក្នុង​កម្រិត​ច្បាស់​ដែល​អាច​ឲ្យ​យើង​អាច​ធ្វើ​ការ​មើល​ដឹង​ពី​លក្ខណៈ​សម្បត្តិ​ផ្សេងៗ​របស់​ទូរស័ព្ទ Lumia 950 និង Lumia 950XL។

ចំណុច​មួយ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍នោះគឺ សម្រាប់​ Lumia 950 ដែល​កន្លងមក​ប្រភព​ផ្សេងៗ​បាន​បញ្ជាក់​ថា​នឹង​មានតែ ភ្លើង Flash តែ​ចំនួន​ ២ នោះ​ តែ​សម្រាប់​ពេលនេះ​គឺ​វា​នឹង​មាន​ភ្លើង Flash ចំនួន ៣ គ្រាប់​ដូច​ទៅ​នឹង​ Lumia 950 XL ផងដែរ។

 

Lumia 950-lumia-950 XL6

លក្ខណៈ​សម្បត្តិ​របស់​ Microsoft Lumia 950

ខាង​ក្រោមនេះ​ជា​លក្ខណៈ​សម្បត្តិ​ទាំងអស់​របស់​ Lumia 950

  • មាន ២ ពណ៌ គឺ ស និង​ខ្មៅ (Matte White or Black)
  • មានអេក្រង់ 5.2 អុីញ ប្រភេទ OLED Corning Gorilla Glass 3 និងកម្រិតច្បាស់ WQHD (1440×2560)
  • ប្រើអង្គវិភាគ Snapdragon 808, 64-bit Hexa-core processor (6 cores)
  • មាន​បំពាក់ឧបករណ៍ស្កេតប្រស្រីភ្នែក Iris scanner (near infrared) សម្រាប់​មុខងារ Windows Hello
  • មានអង្គចងចាំ 3GB of RAM
  • មានអង្គរក្សាទុកខាង​ក្នុងទំហំ 32GB និង​អាច​បន្ថែម microSD បាន
  • មាន​កាមេរ៉ាក្រោយទំហំ 20MP PureView ជាមួយនឹង LED flash ចំនួន ៣ គ្រាប់
  • កាមេរ៉ាមុខ 5MP ប្រភេទ Wide-angle
  • កំលាំងថ្ម 3000 mAh អាចដោះដូរ​បាន
  • អាច​សាក​ដោយ​មិន​ចាំបាច់​ប្រើខ្សែ ដោយប្រើបច្ចេកវិទ្យា Qi wireless charging
  • មាន​មុខងារ​សាក​ឆាប់រហ័ស (Qualcomm Fast Charging)
  • ប្រើប្រាស់ USB ប្រភេទ C

ហើយ​បើ​ផ្អែក​លើ​រូប​ភាព​ដែល​ទទួលបាន គឺ Lumia 950 ក៏​នឹង​មាន​ប្រភេទ​ដែល​នឹង​អាច​ប្រើស៊ីម​បាន​ចំនួន ២ ផងដែរ។

lumia-950-front-camera

ចំណែក​ឯត្រង់ផ្នែក​លើស្ដាំ នៅ​ជិត​កាមេរ៉ាមុខ គឺ​នឹង​អាច​ឃើញនូវ sensor របស់ ឧបករណ៍​ស្កែន​ប្រស្រីភ្នែក (iris scanner) ផងដែរ ដែល​វា​ចាំ​បាច់​សម្រាប់មុខងារ Windows Hello។

lumia-950-xl-back

លក្ខណៈ​សម្បត្តិ​របស់​ Microsoft Lumia 950 XL

ខាង​ក្រោមនេះ​ជា​លក្ខណៈ​សម្បត្តិ​ទាំងអស់​របស់​ Lumia 950

  • មាន ២ ពណ៌ គឺ ស និង​ខ្មៅ (Matte White or Black)
  • មានអេក្រង់ 5.7 អុីញ ប្រភេទ OLED Corning Gorilla Glass 3 និងកម្រិតច្បាស់ WQHD (1440×2560)
  • ប្រើអង្គវិភាគ Snapdragon 810, 64-bit Octa-core processor (8 cores)
  • មាន​បំពាក់ឧបករណ៍ស្កេតប្រស្រីភ្នែក Iris scanner (near infrared) សម្រាប់​មុខងារ Windows Hello
  • មានអង្គចងចាំ 3GB of RAM
  • មានអង្គរក្សាទុកខាង​ក្នុងទំហំ 32GB និង​អាច​បន្ថែម microSD បាន
  • មាន​កាមេរ៉ាក្រោយទំហំ 20MP PureView ជាមួយនឹង LED flash ចំនួន ៣ គ្រាប់
  • កាមេរ៉ាមុខ 5MP ប្រភេទ Wide-angle
  • កំលាំងថ្ម 3300 mAh អាចដោះដូរ​បាន
  • អាច​សាក​ដោយ​មិន​ចាំបាច់​ប្រើខ្សែ ដោយប្រើបច្ចេកវិទ្យា Qi wireless charging
  • មាន​មុខងារ​សាក​ឆាប់រហ័ស (Qualcomm Fast Charging)
  • ប្រើប្រាស់ USB ប្រភេទ C

lumia-950-triple-flash

ប្រភព៖ Windows Central

Tag

Related Articles

Comments ()

អត្ថបទពេញនិយម

ព័ត៌មាន

ថ្ងៃទី ៣ តុលា ២០១៥

ម៉ោង ១២:១៩ ល្ងាច

1657 ដង

ដោយ កុយ ទិត្យតារា

MCP, MCSA, MITE

អត្ថបទចុងក្រោយ

ក្រុមហ៊ុន Microsoft នឹង​បង្កើត Windows 10 Mobile ROMs សម្រាប់ទូរស័ព្ទ OnePlus 2, 3 និង Xioami Mi 5
តើមាន​អ្វីថ្មីនៅ​ក្នុង Windows 10 Mobile Redstone Build 14267.1004
Microsoft ចេញនូវ Build 10586.107 ថ្មីសម្រាប់ Windows 10 Mobile
ទូរស័ព្ទ​តំណើរ​ការ​ដោយ​ Windows 10 Mobile តំបូង​របស់ក្រុមហ៊ុន Vaio
Windows 10 Mobile ទទួលបាន​បច្ចុប្បន្នភាព​ថ្មី Build 10586.71
អ្នកអាច​ទាញយក Configuration Update សម្រាប់​ Windows 10 Mobile បានហើយ
Build ថ្មីរបស់ Windows 10 Mobile ឈ្មោះថា Redstone នឹង​ចេញ​ក្នុង​ពេល​ឆាប់ៗនេះ​​​​​​​​​​​​​​
វិធីសាស្រ្ត​ក្នុង​ការ​បង្កើត WiFi Hotspot នៅលើ Windows 10 ដោយ​មិនចាំបាច់ប្រើកម្មវិធីជំនួយ
Windows 10 Mobile នឹង​តំ​ណើរ​ការ​ជា​មួយ​នឹង​ប្រព័ន្ធវិភាគ 64-Bit ក្នុង​ពេលខាងមុខ
Microsoft ចេញ​កម្មវិធី Upgrade Advisor ដើម្បី​រៀបចំទូរស័ព្ទរបស់​អ្នក​សម្រាប់​ការ​តំឡើង Windows 10 Mobile
លក្ខណៈសម្បត្តិរបស់ Windows 10 Mobile
PhoneDesigner រចនា​រូបរាង​ទាំង​ស្រុង​របស់ Lumia 850 តាម​អ្វី​ដែល​ទទួល​បាន​ចុងក្រោយ
លេចចេញរូបរាងទូរស័ព្ទ​ Lumia 850 ពណ៌​មាស
រូប​រាង​ទូរស័ព្ទ​ដែល​លេច​ចេញនៅ​ប្រទេស​ចិន អាច​ជា​ Lumia 850
លេច​ចេញ​រូប​រាង​របស់ Microsoft Lumia 850
Microsoft កំពុង​តេស្ត​នូវ Build ថ្មី 10586.17 ដែល​ដាក់​ឲ្យ​ update ក្នុង​ពេល​ឆាប់ៗនេះ
ក្រុម​ហ៊ុន Microsoft បង្ហោះបញ្ជីឈ្មោះ ម៉ាស៊ីនព្រីនធឺដែល​អាច​ប្រើ​បាន​ជាមួយនឹង Windows 10 Mobile
កាល​បរិច្ឆេទ​ការ Update របស់​ Windows 10 Mobile
កំណែ​ថ្មី​របស់​កម្មវិធី Movies & TV អាច​ឲ្យ​អ្នក​អាច​ប្រើ​ប្រាស់ Subtitle ប្រភេទឯកសារ SRT បាន
ក្នុង​សប្តាហ៍នេះ​អ្នក​នឹង​ទទួល​បាន​ Update ថ្មី​មួយ​ទៀត​សម្រាប់ Windows 10 Mobile របស់​អ្នក