ឥឡូវនេះអ្នកអាច Update ទៅកាន់ Windows 10 Mobile Build 10512 បានហើយ
ទើបតែប៉ុន្មានម៉ោងមុននេះដែល Microsoft បានចេញ Build ថ្មីរបស់ខ្លួនសម្រាប់ Windows 10 Mobile។ សម្រាប់ Build ចុងក្រោយនេះ 10512 គឺអាចឲ្យ Insiders ដែលស្ថិតក្នុងជុំលឿន Fast Ring អាចធ្វើការដោនឡូត និងតំឡើងវាបានក្នុងពេលឥឡូវនេះ។ សម្រាប់នៅក្នុង Build ថ្មីនេះគឺ បានមកជាមួយនឹងពង្រឹងទៅលើមុខងារមួយចំនួន ក៏ដូចជាការបន្ថែមនូវលក្ខណៈសម្បត្តិថ្មីៗមួយចំនួនផងដែរ។
ដើម្បីធ្វើការ Update សូមអ្នកទាំងអស់គ្នាចូលទៅកាន់ Setting > Update and Security > Phone Update > Check for Update
សម្រាប់ការ Update មួយនេះ គឺមានទំហំ 379.73 MB ហើយដើម្បីធ្វើការ Install អ្នកត្រូវមានថ្មយ៉ាងហោចណាស់ 40% ផងដែរ។
សម្រាប់អ្នកដែលកំពុងប្រើប្រាស់ Windows Phone 8.1 បើសិនជាអ្នកទាំងអស់គ្នាចង់ធ្វើការតំឡើង នូវ Windows 10 Mobile Insider Preview Build 10512 នេះ អ្នកត្រូវចុះឈ្មោះ និងតំឡើងកម្មវិធី Windows Insiders ជាមុនសិន សូមអាន វិធីសាស្រ្តក្នុងការតំឡើង Windows 10 Mobile Insider Preview សម្រាប់ជំហ៊ានលំអិត។
ប្រភព៖ Windows Blog
Related Articles
Comments ()
អត្ថបទពេញនិយម
- វិធីសាស្រ្តក្នុងការបង្កើត WiFi Hotspot នៅលើ Windows 10 ដោយមិនចាំបាច់ប្រើកម្មវិធីជំនួយ
- Product Keys សម្រាប់ការតំឡើង Windows 10
- វិធីសាស្រ្តក្នុងការទាញយក Windows 10 ISO ផ្លូវការ
- វិធីសាស្រ្តបើកមើល System Files នៅលើទូរស័ព្ទរបស់អ្នក
- វិធីសាស្រ្តក្នុងការតំឡើង Windows 10 Mobile Insider Preview
- មធ្យោបាយបង្ខំឲ្យកុំព្យូទ័ររបស់អ្នកទាញយក Windows 10 Update
- វិធីសាស្រ្តក្នុងការប្រើប្រាស់ Windows Phone Recovery tool
- វិធីសាស្រ្តក្នុងការបើក Demo Mode នៅលើ Windows 10 Mobile
- ទាញយក Wallpapers ផ្លូវការសម្រាប់ Windows 10 Mobile
- វិធីសាស្រ្តក្នុងបន្ថែមក្ដារចុច និងប្ដូរភាសាមកជាភាសាខ្មែរ នៅលើ Windows 10 Mobile