Micorosft ចេញ​ជា​ផ្លូវ​ការនូវ Microsoft Surface Pro 4

Microsoft Surface Pro 4

Microsoft ទើ​ប​តែ​បានចេញ​ជាផ្លូវ​ការ​នូវ Surface Pro 4 នៅ​ក្នុង​ព្រឹត្តិការណ៍ Windows 10 Devices របស់​ខ្លួន។ ទ្រង់ទ្រាយ​ដើម​របស់​ Surface Pro 4 នៅ​តែ​រក្សា​បាន​ដូច​ទៅ​នឹង​ជំនាន់​មុន​របស់​វា ប៉ុន្តែ​ទំហំ​អេក្រង់របស់​វាបាន​ពង្រីកពី 12 អុីញ ទៅ 12.3 អុីញ ដោយ​ធ្វើការ​បង្រួមស៊ុមជុំវិញអេក្រង់។

Microsoft Surface Pro 4 ប្រើប្រាស់​នូវ​ CPU ប្រភេទ Intel Core Skylake ដែល​ជា​ប្រភេទ Intel Core ជំនាន់ទី ៦ ដែល​អាច​ធ្វើ​ឲ្យ Surface Pro 4 មាន​ល្បឿន​លឿនជាង​ Macbook Air ដល់ទៅ ៥០ ភាគរយ និង​លឿន​ជាង Surface Pro 3 ដល់ទៅ ៣០ ភាគរយ​ផងដែរ។ វា​បា​នផ្ដល់ឲ្យ​អ្នក​ប្រើប្រាស់​អាច​ជ្រើសយក​អង្គរក្សាទុកប្រភេទ SSD ដែល​មាន​ទំហំ​ដល់ទៅ 1 TB និងអាច​កំណត់យក​ RAM ទំហំ 16GB។ សម្រាប់​កម្រាស់របស់វា​ គឺ​ត្រឹមតែ 8.4 mm តែ​ប៉ុណ្ណោះ។

Microsoft Surface Pro 4_2

Surface Pro 4 មាន​បំពាក់នូវកាមេរ៉ាក្រោយទំហំ 8MP និង​ប្រើប្រាស់​ប្រភេទអេក្រង់ Gorilla Glass ជំនាន់ទី ៤ ចុងក្រោយ ដែល​មាន​កម្រាស់ត្រឹមតែ 0.4 mm តែប៉ុណ្ណោះ។ នៅ​ខាងក្រោមគឺ​អេក្រង់​ដែល​ប្រើប្រាស់បច្ចេក​វិទ្យា​ PixelSense ដែល​បង្កើតឡើង​ដើម្បី​ឲ្យ​តំណើរការនៃការ​ Touch និង​ការ​ប្រើប៊ិច មាន​ប្រសិទ្ធភាពជាងមុន ដែល​ប៊ិច​សម្រាប់​ Surface Pro 4 នេះ អាចកាន់ថ្ម​រហូត​ដល់រយៈពេល ១ ឆ្នាំ ផងដែរ។ សម្រាប់កម្រិត​ភ្ញោចនៃ​ការ​សង្កត់​របស់ប៊ិច គឺ​មានដល់​ទៅ ១០២៤ កម្រិតឯណោះ ហើយ​អ្នក​អាច​ភ្ជាប់ជា​មួយ​តួ​របស់​ Surface Pro 4 ដោយផ្ទាល់​បាន​ផងដែរ។ ហើយ​ប៊ិចថ្មីនេះ ក៏​អាច​ឲ្យ​អា​ច​ប្រើមុខងារ Cortana បាន​ផងដែរ​ដោយ​គ្រាន់តែចុច​គូថប៊ិច​ឲ្យ​ជាប់​។

Surface Pro 4 Type Cover

សម្រាប់ Type Cover សម្រាប់ Surface Pro 4 ក៏​ត្រូវ​បាន​កែ​សម្រួ​ល​ជាថ្មី ដែល​វា​មាន​កម្រាស់ស្ដើង​ជាមុន ដែល​វា​ផ្ដល់ឲ្យ​អ្នកអាច​ធ្វើ​ការ​វាយ​បាន​លឿន និង​ស្ងាត់​ជាងមុន។ វាក៏​បាន​ធ្វើ​ការ​ពង្រីក​ទំហំ​របស់ trackpad ធំជាង​មុន ៤០ ភាគរយ និង​អាច​ប្រើ Touch ដល់ទៅ ៥ ម្រាម​តំណាលគ្នាផងដែរ។

ខាងក្រោម​ជា​វីដេអូ​ដែល​បង្ហាញពី Microsoft Surface Pro 4៖

អ្នកទាំងអស់គ្នា​អាច​ធ្វើ​ការ​កុម្ម៉ង់ទុកមុន​បានចាប់ពីថ្ងៃនេះ ក្នុងតម្លៃចាប់ពី $899 និង​មាន​លក់នៅលើទីផ្សារ​ចាប់ពីថ្ងៃទី ២៦ តុលា​ ២០១៥​ ខាង​មុខនេះ។

Tag

Related Articles

Comments ()

អត្ថបទពេញនិយម

ព័ត៌មាន

ថ្ងៃទី ៧ តុលា ២០១៥

ម៉ោង ០១:០២ ព្រឹក

1339 ដង

ដោយ កុយ ទិត្យតារា

MCP, MCSA, MITE

អត្ថបទចុងក្រោយ

ក្រុមហ៊ុន Microsoft នឹង​បង្កើត Windows 10 Mobile ROMs សម្រាប់ទូរស័ព្ទ OnePlus 2, 3 និង Xioami Mi 5
តើមាន​អ្វីថ្មីនៅ​ក្នុង Windows 10 Mobile Redstone Build 14267.1004
Microsoft ចេញនូវ Build 10586.107 ថ្មីសម្រាប់ Windows 10 Mobile
ទូរស័ព្ទ​តំណើរ​ការ​ដោយ​ Windows 10 Mobile តំបូង​របស់ក្រុមហ៊ុន Vaio
Windows 10 Mobile ទទួលបាន​បច្ចុប្បន្នភាព​ថ្មី Build 10586.71
អ្នកអាច​ទាញយក Configuration Update សម្រាប់​ Windows 10 Mobile បានហើយ
Build ថ្មីរបស់ Windows 10 Mobile ឈ្មោះថា Redstone នឹង​ចេញ​ក្នុង​ពេល​ឆាប់ៗនេះ​​​​​​​​​​​​​​
វិធីសាស្រ្ត​ក្នុង​ការ​បង្កើត WiFi Hotspot នៅលើ Windows 10 ដោយ​មិនចាំបាច់ប្រើកម្មវិធីជំនួយ
Windows 10 Mobile នឹង​តំ​ណើរ​ការ​ជា​មួយ​នឹង​ប្រព័ន្ធវិភាគ 64-Bit ក្នុង​ពេលខាងមុខ
Microsoft ចេញ​កម្មវិធី Upgrade Advisor ដើម្បី​រៀបចំទូរស័ព្ទរបស់​អ្នក​សម្រាប់​ការ​តំឡើង Windows 10 Mobile
លក្ខណៈសម្បត្តិរបស់ Windows 10 Mobile
PhoneDesigner រចនា​រូបរាង​ទាំង​ស្រុង​របស់ Lumia 850 តាម​អ្វី​ដែល​ទទួល​បាន​ចុងក្រោយ
លេចចេញរូបរាងទូរស័ព្ទ​ Lumia 850 ពណ៌​មាស
រូប​រាង​ទូរស័ព្ទ​ដែល​លេច​ចេញនៅ​ប្រទេស​ចិន អាច​ជា​ Lumia 850
លេច​ចេញ​រូប​រាង​របស់ Microsoft Lumia 850
Microsoft កំពុង​តេស្ត​នូវ Build ថ្មី 10586.17 ដែល​ដាក់​ឲ្យ​ update ក្នុង​ពេល​ឆាប់ៗនេះ
ក្រុម​ហ៊ុន Microsoft បង្ហោះបញ្ជីឈ្មោះ ម៉ាស៊ីនព្រីនធឺដែល​អាច​ប្រើ​បាន​ជាមួយនឹង Windows 10 Mobile
កាល​បរិច្ឆេទ​ការ Update របស់​ Windows 10 Mobile
កំណែ​ថ្មី​របស់​កម្មវិធី Movies & TV អាច​ឲ្យ​អ្នក​អាច​ប្រើ​ប្រាស់ Subtitle ប្រភេទឯកសារ SRT បាន
ក្នុង​សប្តាហ៍នេះ​អ្នក​នឹង​ទទួល​បាន​ Update ថ្មី​មួយ​ទៀត​សម្រាប់ Windows 10 Mobile របស់​អ្នក