Microsoft ចេញលក់ទូរស័ព្ទស៊េរីថ្មីចំនួន ២ ម៉ូដែលគឺ Nokia 222 និង Nokia 222 សុីមពីរ
ថ្ងៃនេះ ក្រុមហ៊ុន Microsoft បានប្រកាសចេញលក់នូវទូរស័ព្ទ Nokia 222 និង Nokia 222 សុីមពីរ ដែលមានកាមេរ៉ាទំហំ ២ មេហ្គាភីសែល អាចប្រើប្រាស់អ៊ីនធឺណេតបាន និងមានភ្ជាប់មកជាមួយបច្ចេកវិទ្យា SLAM ដែលមានភាពងាយស្រួលក្នុងការចែករំលែក។ ទូរស័ព្ទទាំងពីរម៉ូដែលនេះគឺអាចឲ្យអ្នកអាចធ្វើការសន្ទនាបានរហូតដល់ទៅ ២០ ម៉ោង ហើយវាក៏មានមុខងារ ស្ដាប់វិទ្យុ ស្ដាប់ចម្រៀង រហូតដល់ទៅ ៥០ ម៉ោង។
អ្នកនឹងអាចទាញយកហ្គេមមួយដោយឥតគិតថ្លៃ រៀងរាល់ខែ សម្រាប់រយៈពេលមួយឆ្នាំ ហើយអ្នកនឹងរីករាយជាមួយហ្គេមសប្បាយៗដូចជា “Assassin’s Creed Brotherhood” ឬក៏ “Midnight Pool 3.”
ទូរស័ព្ទទាំងពីរម៉ូដែលនេះ មាន ២ ពណ៌ គឺ ពណ៌ខ្មៅ និងពណ៌ស ហើយវានឹងមានលក់នៅប្រទេសនានា នៅក្នុងខែ កញ្ញាខាងមុខនេះហើយ ជាមួយនឹងតម្លៃទីផ្សារប្រហែល ៣៧ ដុល្លាអាមេរិក។
លក្ខណៈសម្បត្តិ
| ម៉ូដែល | Nokia 222 and Nokia 222 Dual SIM |
| ប្រព័ន្ធប្រតិបត្តិការ | Nokia Series 30+ |
| អេក្រង់ | 2,4” QVGA |
| ថ្ម | BL-5C ,1100 mAh |
| រយៈពេលនិយាយ និងទុកចោល | រយៈពេលនិយាយ៖ អាចដល់ ២០ ម៉ោង ទុកចោល៖ អាចដល់ ២៩ ថ្ងៃ (ស៊ីមមួយ) ២១ ថ្ងៃ (ស៊ីមពីរ) |
| កាមេរ៉ា | 2MP Camera |
| តំណភ្ជាប់ | 900/1800 MHz, micro USB, 3.5mm AV connector, Bluetooth 3.0 with SLAM and HSP/HFP profile |
| អង្គរក្សាទុក | អាចដាក់ MicroSD ទំហំដល់ទៅ ៣២ ជីហ្គាបៃ |
| រូបរាង | 116mm x 50mm x 12.9mm ទម្ងន់ 79 g |
ប្រភព WMPowerUser
Related Articles
Comments ()
អត្ថបទពេញនិយម
វិធីសាស្រ្តក្នុងការបង្កើត WiFi Hotspot នៅលើ Windows 10 ដោយមិនចាំបាច់ប្រើកម្មវិធីជំនួយ
Product Keys សម្រាប់ការតំឡើង Windows 10
វិធីសាស្រ្តក្នុងការទាញយក Windows 10 ISO ផ្លូវការ
វិធីសាស្រ្តបើកមើល System Files នៅលើទូរស័ព្ទរបស់អ្នក
វិធីសាស្រ្តក្នុងការតំឡើង Windows 10 Mobile Insider Preview
វិធីសាស្រ្តក្នុងការប្រើប្រាស់ Windows Phone Recovery tool
មធ្យោបាយបង្ខំឲ្យកុំព្យូទ័ររបស់អ្នកទាញយក Windows 10 Update
វិធីសាស្រ្តក្នុងការបើក Demo Mode នៅលើ Windows 10 Mobile
តំឡើងកម្មវិធី Android នៅលើ Windows 10 Mobile យ៉ាងងាយស្រួលជាមួយ Tool មួយនេះ
ទាញយក Wallpapers ផ្លូវការសម្រាប់ Windows 10 Mobile

