វិធីសាស្រ្ត​ក្នុង​ការ Root & Interop Unlock សម្រាប់​ Windows 10 Mobile

How-to-root-and-interop-unlock-windows-10-mobile

ដំណឹង​ល្អ​សម្រាប់អ្នក​ប្រើប្រាស់ Windows 10 Mobile, ថ្ងៃនេះ​ ក្រុម XDA បាន​ចេញ​នូវ​ Tool មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ទាំងអស់គ្នា​អាច​ធ្វើការ​ Root ឬ Interop Unlock លើ​ទូរស័ព្ទ Windows 10 Mobile របស់​អ្នក​បាន។

តើ Root និង Interop Unlock មាន​អត្ថ​ន័យ​យ៉ាង​ដូច​ម្ដេច?

ជាទូទៅ​គ្រប់​ប្រព័ន្ធ​តំណើរការ​ទាំងអស់ ដូចជាការ Jailbreak នៅលើ iOS ឬ Rooting នៅលើ Android គឺ​ដើម្បី អនុញ្ញាត​ឲ្យ​អ្នក​អាច​ធ្វើការ​តំឡើង កម្មវិធី ដោយ​ពុំ​ចាំ​បាច់​ត្រូវ​ដោនឡូត​ចេញពី Store (ជា​ទូទៅ​កម្មវិធី បង់​ថ្លៃ ដែល Crack ហើយ)។

សម្រាប់ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone ឬ Windows 10 Mobile ក៏​មិន​ខុសគ្នា​ផងដែរ គិត​ចាប់​តាំង​ពី Windows Phone 7 និង Windows Phone 8/8.1 ការ​តំឡើង​កម្មវិធី ដោយប្រើប្រាស់នូវ XAP file ទាំង​មាន License ត្រឹមត្រូវ ឬ Crack ក៏​ដោយ គឺ​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​តំឡើង​បា​ន​តែ​សម្រាប់ Developer ហើយ​ចំនួន​កំណត់​នៃ​កម្មវិធី​ដែល​អាច​តំឡើង​បាន​គឺ​បាន​ត្រឹមតែ ១០ កម្មវិធី​តែប៉ុណ្ណោះ។

ក្រៅ​ពី​ការ​កំណត់​ខាង​លើ Microsoft ក៏​មាន​នូវការ​កំណត់​មួយ​ទៀត​គឺ High-Privilege app capabilities ដែល​អាច​អនុញ្ញាតឲ្យ​កម្មវិធី​អាច​ធ្វើការ​កែ​ប្រែ​ទៅលើ System Files របស់​ទូរស័ព្ទ។ ប៉ុន្តែ​ការកំណត់​មួយ​នេះ​ គឺ​ជា​ទូទៅ​គឺ​សម្រាប់​តែ OEM Developer Unlock តែ​ប៉ុណ្ណោះ។

Root ឬ Interop Unlock គឺ​ជា​ពាក្យ​បច្ចេក​ទេស ដែល​ត្រូវ​បាន​ប្រើតាំង​ពី Windows Phone 7 គឺ​ក្នុង​គោល​បំណង​លុប​ចោល​នូវ​ដែន​កំណត់​ដែល​មានខាងលើ។

វិធី​សាស្ត្រ​ក្នុង​ការ​ Interop Unlock លើ Windows 10 Mobile

មធ្យោ​បាយ​ខាង​ក្រោម​ត្រូវ​បាន​បញ្ជាក់​ថា​ មាន​ប្រសិទ្ធិភា​ព​នៅលើ Windows 10 Mobile Build 10166 និង Build 10512។ ដើម្បី​ធ្វើការ Interop Unlock សូម​អ្នក​ទាំងអស់​គ្នា​អនុវត្ត​ដូចខាងក្រោម៖

  1. នៅលើទូរស័ព្ទចូលទៅកាន់ Settings > Update & Security > For Developers
  2. ហើយ​ធ្វើការ​ធីក​ទៅ​លើ​ប្រអប់ Developer Unlock Mode.
  3. ទាញ​យក​កម្មវិធី Root Tool.xap ពី​ទីនេះ
  4. ភ្ជាប់​ទូរស័ព្ទ​របស់​អ្នក​ចូល​ទៅកាន់​កុំព្យូទ័រ
  5. នៅលើកុំព្យូទ័រ បើកម្មវិធី Application Deployment
  6. ក្នុងប្រអប់ Target ជ្រើសយក Device
  7. ចុច Browse ដើម្បី​ស្វែង​រកទីតាំង Root Tool.xap ហើយ​ចុច Deploy
  8. នៅលើ​ទូរស័ព្ទ ចូល​ទៅ​កាន់​កម្មវិធី Root Tool
  9. ចុច Yes, I Understand !
  10. ហើយ​ចុច​លើ​ប៊ូតុង ទី២ Lumia Registry Editor
  11. ចុច​លើ … ដើម្បី​បើក Menu ហើយ​ជ្រើស​យក templates
    • ធីក​លើប្រអប់ Interop/Capability Unlock ដើម្បីលុបនូវដែន​កំណត់​​រៀប​រាប់​ខាង​លើ
    • ធីក​លើ​ប្រអប់ Full FS Access with MTP ដើម្បី​បើក​ឲ្យ​ឃើញ System Files ពេល​ភ្ជាប់​ជា​មួួ​យ​កុំព្យូទ័រ
  12. ហើយ​ចុច Apply

ខាង​ក្រោម​ជា​វី​ដេអូ​បង្ហាញ​ពី​ជំហ៊ាន​នីមួយៗ។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អាន​បន្ត​នៅ XDA Forum ដោយចុច​ត្រង់នេះ.

Related Articles

Comments ()

អត្ថបទពេញនិយម

ទូរស័ព្ទ

ថ្ងៃទី ១៥ សីហា ២០១៥

ម៉ោង ០៩:១៦ ព្រឹក

171 ដង

ដោយ កុយ ទិត្យតារា

MCP, MCSA, MITE

អត្ថបទចុងក្រោយ

ក្រុមហ៊ុន Microsoft នឹង​បង្កើត Windows 10 Mobile ROMs សម្រាប់ទូរស័ព្ទ OnePlus 2, 3 និង Xioami Mi 5
តើមាន​អ្វីថ្មីនៅ​ក្នុង Windows 10 Mobile Redstone Build 14267.1004
Microsoft ចេញនូវ Build 10586.107 ថ្មីសម្រាប់ Windows 10 Mobile
ទូរស័ព្ទ​តំណើរ​ការ​ដោយ​ Windows 10 Mobile តំបូង​របស់ក្រុមហ៊ុន Vaio
Windows 10 Mobile ទទួលបាន​បច្ចុប្បន្នភាព​ថ្មី Build 10586.71
អ្នកអាច​ទាញយក Configuration Update សម្រាប់​ Windows 10 Mobile បានហើយ
Build ថ្មីរបស់ Windows 10 Mobile ឈ្មោះថា Redstone នឹង​ចេញ​ក្នុង​ពេល​ឆាប់ៗនេះ​​​​​​​​​​​​​​
វិធីសាស្រ្ត​ក្នុង​ការ​បង្កើត WiFi Hotspot នៅលើ Windows 10 ដោយ​មិនចាំបាច់ប្រើកម្មវិធីជំនួយ
Windows 10 Mobile នឹង​តំ​ណើរ​ការ​ជា​មួយ​នឹង​ប្រព័ន្ធវិភាគ 64-Bit ក្នុង​ពេលខាងមុខ
Microsoft ចេញ​កម្មវិធី Upgrade Advisor ដើម្បី​រៀបចំទូរស័ព្ទរបស់​អ្នក​សម្រាប់​ការ​តំឡើង Windows 10 Mobile
លក្ខណៈសម្បត្តិរបស់ Windows 10 Mobile
PhoneDesigner រចនា​រូបរាង​ទាំង​ស្រុង​របស់ Lumia 850 តាម​អ្វី​ដែល​ទទួល​បាន​ចុងក្រោយ
លេចចេញរូបរាងទូរស័ព្ទ​ Lumia 850 ពណ៌​មាស
រូប​រាង​ទូរស័ព្ទ​ដែល​លេច​ចេញនៅ​ប្រទេស​ចិន អាច​ជា​ Lumia 850
លេច​ចេញ​រូប​រាង​របស់ Microsoft Lumia 850
Microsoft កំពុង​តេស្ត​នូវ Build ថ្មី 10586.17 ដែល​ដាក់​ឲ្យ​ update ក្នុង​ពេល​ឆាប់ៗនេះ
ក្រុម​ហ៊ុន Microsoft បង្ហោះបញ្ជីឈ្មោះ ម៉ាស៊ីនព្រីនធឺដែល​អាច​ប្រើ​បាន​ជាមួយនឹង Windows 10 Mobile
កាល​បរិច្ឆេទ​ការ Update របស់​ Windows 10 Mobile
កំណែ​ថ្មី​របស់​កម្មវិធី Movies & TV អាច​ឲ្យ​អ្នក​អាច​ប្រើ​ប្រាស់ Subtitle ប្រភេទឯកសារ SRT បាន
ក្នុង​សប្តាហ៍នេះ​អ្នក​នឹង​ទទួល​បាន​ Update ថ្មី​មួយ​ទៀត​សម្រាប់ Windows 10 Mobile របស់​អ្នក