វិធីសាស្ត្រក្នុងការតំឡើង .XAP .APPXBUNDLE នៅលើ Windows 10 Mobile ដោយមិនចាំបាច់មានកុំព្យូទ័រ
អ្នកទាំងអស់គ្នាប្រហែលធ្លាប់ជួបបញ្ហាលំបាកក្នុងការតំឡើងកម្មវិធីនៅលើទូរស័ព្ទអ្នក កាលដែលអ្នកកំពុងប្រើប្រាស់ Windows Phone 8 ឬ 8.1 ដោយអ្នកមិនអាចតំឡើងកម្មវិធីដោយផ្ទាល់ ឬតាមរយៈកុំព្យូទ័របានឡើយ។ បញ្ហានេះគឺជាផ្នែកមួយ ដែលនាំឲ្យអ្នកប្រើប្រាស់មានការធុញទ្រាន់ ដោយពួកគេ ត្រូវមានអ៊ីនធឺណេត ដើម្បីដោនឡូតកម្មវិធីពី Store។
អរគុណ Windows 10 Mobile ដែលបានបញ្ចូលនូវមុខងារ Sideload App និង Developer Mode ដែលមុខងារនេះ គឺអាចអនុញ្ញាតឲ្្យអ្នកអាចធ្វើការតំឡើងកម្មវិធី ចេញពីប្រភពផ្សេងៗ ដោយមិនចាំបាច់តំឡើងចេញតែពី Store ដូចមុនទៀតនោះទេ។ ខាងក្រោមនេះគឺជា មធ្យោបាយមួយក្នុងចំណោមមធ្យោបាយផ្សេងៗទៀតដែលអ្នកនឹងអាចតំឡើងកម្មវិធីនៅលើទូរស័ព្ទរបស់អ្នក យ៉ាងងាយបំផុតដោយមិនចាំបាច់មានអ៊ីនធឺណិត ឬគណនី ឬកុំព្យូទ័រនោះឡើយ គឺមានតែទូរស័ព្ទរបស់អ្នកគឺការស្រេច។
វិធីសាស្រ្តក្នុងការតំឡើង .XAP ឬ .APPXBUNDLE នៅលើទូរស័ព្ទ
ប្រភេទឯកសារដែលមានកន្ទុយ (extension) .xap និង .appxbundle គឺជាប្រភេទឯកសារកម្មវិធី ដែលនឹងប្រើប្រាស់ដើម្បីតំឡើងវានៅលើទូរស័ព្ទអ្នក។ សូមអនុវត្តតាមជំហ៊ានខាងក្រោមដើម្បីធ្វើការតំឡើងកម្មវិធីនៅលើទូរស័ព្ទរបស់អ្នក៖
នៅលើកុំព្យូទ័រ
កុំព្យូទ័រពេលនេះគឺប្រើសម្រាប់តែធ្វើការចម្លងកម្មវិធី និងហ្គេមចូលទៅកាន់ទូរស័ព្ទរបស់អ្នកតែប៉ុណ្ណោះ អ្នកក៏អាចធ្វើការដោនឡូតឯកសារ កម្មវិធី និងហ្គេមចេញប្រភពផ្សេងៗបានផងដែរ ដោយមិនចាំបាច់អាស្រ័យលើកុំព្យូទ័រនោះទេ។ បើសិនជាអ្នកមានឯកសារកម្មវិធី .xap ឬ .appxbundle នៅលើទូរស័ព្ទរបស់អ្នកស្រាប់ អ្នកអាចរំលងចំណុចនេះបាន។
បញ្ជាក់៖ ក្នុងពេលឆាប់ៗនេះ វីនដូខ្មែរ នឹងបង្កើតទំព័រសម្រាប់ឲ្យអ្នកទាំងអស់គ្នាអាចធ្វើការទាញយកប្រភេទឯកសារ .xap ឬ .appxbundle នេះបាន ដែលមានអាស័យដ្ឋាន http://download.windowskhmer.com
នៅក្នុងវីដេអូខាងក្រោមគឺប្រើឯកសារមួយឈ្មោះថា Bloons-TD-5.appxbundle ដែលអ្នកអាចទាញយកឯកសារនេះតាមតំណភ្ជាប់ខាងក្រោម៖
- ត្រៀមទុកឯកសារកម្មវិធី ឬហ្គេមរបស់អ្នក
- ភ្ជាប់ទូរស័ព្ទទៅកាន់កុំព្យូទ័រ ហើយចម្លងឯកសារទាំងនោះទៅកាន់ទូរស័ព្ទរបស់អ្នក
នៅលើទូរស័ព្ទ
- កំណត់យក “Sideload apps” ឬ “Developer mode” ដោយចូលទៅកាន់ Setting > Update & security > For developers
- បើកកម្មវិធី “File Explorer”
- ចូលទៅកាន់ទីតាំងដែលអ្នកបានចម្លងចូលពីកុំព្យូទ័រ
- ចុចលើឯកសារ .xap ឬ .appxbundle
- បន្ទាប់មកទៀតសូមចុចលើ Install ហើយរង់ចាំបន្តិច នោះកម្មវិធី ឬហ្គេមនោះនឹងត្រូវបានបញ្ចូលដោយជោគជ័យ
បញ្ជាក់៖ ទោះយ៉ាងណាតំណើរការនៃការតំឡើងនេះ មិនទាន់រលូននៅឡើយទេ, បើសិនអ្នកទាំងអស់គ្នាមានបញ្ហា សូមសាកល្បងវីធីសាស្រ្តដូចខាងក្រោម៖
- សាកតំឡើងដោយមានភ្ជាប់អ៊ីនធឺណិត ឬមិនភ្ជាប់
- សាកបិទបើកទូរស័ព្ទរបស់អ្នក បើអ្នកមិនឃើញកម្មវិធីដែលបានតំឡើងហើយនោះ
វីដេអូបង្ហាញពីរបៀបក្នុងការតំឡើង
Related Articles
Comments ()
អត្ថបទពេញនិយម
វិធីសាស្រ្តក្នុងការបង្កើត WiFi Hotspot នៅលើ Windows 10 ដោយមិនចាំបាច់ប្រើកម្មវិធីជំនួយ
Product Keys សម្រាប់ការតំឡើង Windows 10
វិធីសាស្រ្តក្នុងការទាញយក Windows 10 ISO ផ្លូវការ
វិធីសាស្រ្តបើកមើល System Files នៅលើទូរស័ព្ទរបស់អ្នក
វិធីសាស្រ្តក្នុងការតំឡើង Windows 10 Mobile Insider Preview
វិធីសាស្រ្តក្នុងការប្រើប្រាស់ Windows Phone Recovery tool
មធ្យោបាយបង្ខំឲ្យកុំព្យូទ័ររបស់អ្នកទាញយក Windows 10 Update
វិធីសាស្រ្តក្នុងការបើក Demo Mode នៅលើ Windows 10 Mobile
តំឡើងកម្មវិធី Android នៅលើ Windows 10 Mobile យ៉ាងងាយស្រួលជាមួយ Tool មួយនេះ
ទាញយក Wallpapers ផ្លូវការសម្រាប់ Windows 10 Mobile
