លាហើយ Xbox Music និង Xbox Video ស្វាគមន៍ Groove និង Movies & TV សម្រាប់ Windows 10
Windows 10 គឺត្រូវបានបង្កើតឡើងដើម្បីផ្ដល់នូវបទពិសោធន៍មួយដែលងាយស្រួលក្នុងការប្រើប្រាស់ និងមានសុវត្ថិភាពខ្ពស់ ជាមួយនឹងប្រសិទ្ធិភាពការងារខ្ពស់ និងការកំសាន្តច្រើនប្រភេទសម្រាប់អ្នកគាំទ្រ Windows។
សម្រាប់ថ្ងៃនេះ Microsoft បានធ្វើការពង្រឹងលើផ្នែកកំសាន្តបន្ថែមទៀតនៅលើ Windows 10 តាមការស្នើសុំពីសំណាក់សហគមន៍ Windows Insider ដូចខាងក្រោម៖
Groove
តាមរយៈការស្នើសុំរបស់អ្នកគាំទ្រ ដើម្បីឲ្យមានការពង្រឹងលើកម្មវិធី Music ឲ្យផ្ដល់ភាពលឿន មានប្រសិទ្ធភាពនៅលើឧបករណ៍ប្រើប្រាស់របស់គេ។ ថ្ងៃនេះ Microsoft ប្រកាសការផ្លាស់ប្ដូរសម្រាប់កម្មវិធី Music ដោយធ្វើការប្ដូរឈ្មោះមកជា “Groove”។
ខាងក្រោមនេះ គឺជាកំណែប្រែ និងគុណសម្បត្តិថ្មីៗសម្រាប់កម្មវិធី Groove៖
- រូបរាង៖ Groove ផ្ដល់នូវបទពិសោធន៍មួយប្រសើរជាងមុនសម្រាប់ការ ស្ដាប់ និងគ្រប់គ្រងចម្រៀងនៅក្នុងកុំព្យូទ័ររបស់អ្នក ដោយផ្ដល់នូវជម្រើសក្នុងការបញ្ជាដែលសម្រួលដល់ទាំងបទពិសោធន៍ ដែលប្រើប្រាស់ Mouse និង Keyboard និងបទពិសោធន៍ការប្រើប្រាស់ Touch Screen។
- ការប្រើប្រាស់ចម្រៀងនៅឧបករណ៍សំណព្ទរបស់អ្នក៖ យើងកំពុងធ្វើឲ្យអ្នកទាំងអស់គ្នា ងាយស្រួលដើម្បីប្រើប្រាស់នូវចម្រៀងតាមឧបករណ៍សំណព្វរបស់អ្នក ដូចជាការដាក់បញ្ចូល OneDrive ដោយអ្នកគ្រាន់ដាក់ចម្រៀងរបស់អ្នកចូលក្នុង OneDrive អ្នកនឹងអាចប្រើប្រាស់ចម្រៀងនោះនៅក្នុង កុំព្យូទ័រ, ថេបផ្លេត, ទូរស័ព្ទ Windows, Xbox Console, វេប ហើយនៅពេលខាងមុខអ្នកក៏អាចប្រើប្រាស់នៅក្នុង Android និង iPhones ផងដែរ។
- ចម្រៀង និង Windows Store៖ អ្នកអាចប្រើចុះឈ្មោះជា Groove Music Pass ក្នុងតម្លៃ $9.99 ក្នុង១ខែ ឬ $99 ក្នុងមួយឆ្នាំ ដែអាចឲ្យអាចស្ដាប់ និងដោនឡូតចម្រៀងចេញពី Windows Store បាន។
Movies និង TV
Xbox Video ក៏ត្រូវបានប្ដូរឈ្មោះមកជា Movies & TV ផងដែរ ខាងក្រោមនេះគឺជាការកែប្រែ និងលក្ខណៈសម្បត្តិថ្មីៗ៖
- រីករាយជាមួយការមើលវីដេអូនៅលើ Windows 10៖ អ្នកនឹងមានភាពងាយស្រួលក្នុងការគ្រប់គ្រងបណ្ដុំវីដេអូផ្ទាល់ខ្លួនរបស់អ្នក ក៏ដូចជាភាពយន្ត និងកម្មវិធីទូរទស្សន៍ដែលអ្នកពេញចិត្តផងដែរ។ រូបរាងបានផ្ដល់ភាពងាយស្រួលទាំងសម្រាប់ការប្រើប្រាស់ Mouse/Keyboard និង Touch Screen ផងដែរ។ ហើយអ្វីដែលថ្មីផងដែរ គឺអ្នកទាំងអស់គ្នានឹងអាចចាក់នូវប្រភេទឯកសារ .MKV ផងដែរ។
- Windows Store៖ ក្នុងកម្មវិធី Movies & TV មានដាក់បញ្ចូលនូវ Windows Store ដែលអ្នកអាច ទិញ ឬជួល ភាពយន្ត និងកម្មវិធីទូរទស្សន៍ថ្មីក្នុងកម្រិតច្បាស់ល្អ (HD) ដែលអ្នកទាំងអស់គ្នាអាចប្រើប្រាស់វាបាននៅគ្រប់ប្រភេទឧបករណ៍របស់អ្នកផងដែរ។
កម្មវិធី Groove និង Movies & TV ទាំងពីរនេះនឹងដាក់ប្រើប្រាស់ជាផ្លូវការតំណាលគ្នាជាមួយនឹង ថ្ងៃចេញជាផ្លូវការរបស់ Windows 10 នៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៥ ខាងមុខនេះ។
Related Articles
Comments ()
អត្ថបទពេញនិយម
វិធីសាស្រ្តក្នុងការបង្កើត WiFi Hotspot នៅលើ Windows 10 ដោយមិនចាំបាច់ប្រើកម្មវិធីជំនួយ
Product Keys សម្រាប់ការតំឡើង Windows 10
វិធីសាស្រ្តបើកមើល System Files នៅលើទូរស័ព្ទរបស់អ្នក
វិធីសាស្រ្តក្នុងការទាញយក Windows 10 ISO ផ្លូវការ
វិធីសាស្រ្តក្នុងការតំឡើង Windows 10 Mobile Insider Preview
វិធីសាស្រ្តក្នុងការប្រើប្រាស់ Windows Phone Recovery tool
មធ្យោបាយបង្ខំឲ្យកុំព្យូទ័ររបស់អ្នកទាញយក Windows 10 Update
វិធីសាស្រ្តក្នុងការបើក Demo Mode នៅលើ Windows 10 Mobile
តំឡើងកម្មវិធី Android នៅលើ Windows 10 Mobile យ៉ាងងាយស្រួលជាមួយ Tool មួយនេះ
ទាញយក Wallpapers ផ្លូវការសម្រាប់ Windows 10 Mobile







