រូបរាង និងលក្ខណៈសម្បត្តិពិតប្រាកដរបស់ Lumia 950 និង Lumia 950XL ចេញជាផ្លូវការហើយ
ក្រុមហ៊ុន Microsoft គ្រោងនឹងធ្វើការប្រកាសជាផ្លូវការនូវទូរស័ព្ទ Lumia 950 និង Lumia 950 XL នៅដើមខែតុលា ខាងមុខនេះហើយ នៅក្នុងទីក្រុង ញូយ៉ក។
ថ្ងៃនេះ, មាន Slides មួយចំនួនដែលទទួលបានពីបទបង្ហាញផ្ទៃក្នុងមួយរបស់ក្រុមហ៊ុន Microsoft បានបង្ហាញឲ្យឃើញពីលក្ខណៈសម្បត្តិ និងរូបរាងយ៉ាងពិតប្រាកដរបស់ទូរស័ព្ទទាំងពីរម៉ូដែលនេះ។
ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិទាំងស្រុងរបស់ទូរស័ព្ទទាំង ២ ម៉ូដែលនេះ៖
Lumia 950
ខាងក្រោមនេះជាលក្ខណៈសម្បត្តិទាំងអស់របស់ Lumia 950
- មាន ២ ពណ៌ គឺ ស និងខ្មៅ (Matte White or Black)
- មានអេក្រង់ 5.2 អុីញ ប្រភេទ OLED Corning Gorilla Glass 3 និងកម្រិតច្បាស់ WQHD (1440×2560)
- ប្រើអង្គវិភាគ Snapdragon 808, 64-bit Hexa-core processor (6 cores)
- មានបំពាក់ឧបករណ៍ស្កេតប្រស្រីភ្នែក Iris scanner (near infrared) សម្រាប់មុខងារ Windows Hello
- មានអង្គចងចាំ 3GB of RAM
- មានអង្គរក្សាទុកខាងក្នុងទំហំ 32GB និងអាចបន្ថែម microSD បាន
- មានកាមេរ៉ាក្រោយទំហំ 20MP PureView ជាមួយនឹង LED flash ចំនួន ២ គ្រាប់
- កាមេរ៉ាមុខ 5MP ប្រភេទ Wide-angle
- កំលាំងថ្ម 3000 mAh អាចដោះដូរបាន
- អាចសាកដោយមិនចាំបាច់ប្រើខ្សែ ដោយប្រើបច្ចេកវិទ្យា Qi wireless charging
- មានមុខងារសាកឆាប់រហ័ស (Qualcomm Fast Charging)
- ប្រើប្រាស់ USB ប្រភេទ C

Lumia 950 XL
ខាងក្រោមនេះជាលក្ខណៈសម្បត្តិទាំងអស់របស់ Lumia 950
- មាន ២ ពណ៌ គឺ ស និងខ្មៅ (Matte White or Black)
- មានអេក្រង់ 5.7 អុីញ ប្រភេទ OLED Corning Gorilla Glass 3 និងកម្រិតច្បាស់ WQHD (1440×2560)
- ប្រើអង្គវិភាគ Snapdragon 810, 64-bit Octa-core processor (8 cores)
- មានបំពាក់ឧបករណ៍ស្កេតប្រស្រីភ្នែក Iris scanner (near infrared) សម្រាប់មុខងារ Windows Hello
- មានអង្គចងចាំ 3GB of RAM
- មានអង្គរក្សាទុកខាងក្នុងទំហំ 32GB និងអាចបន្ថែម microSD បាន
- មានកាមេរ៉ាក្រោយទំហំ 20MP PureView ជាមួយនឹង LED flash ចំនួន ៣ គ្រាប់
- កាមេរ៉ាមុខ 5MP ប្រភេទ Wide-angle
- កំលាំងថ្ម 3300 mAh អាចដោះដូរបាន
- អាចសាកដោយមិនចាំបាច់ប្រើខ្សែ ដោយប្រើបច្ចេកវិទ្យា Qi wireless charging
- មានមុខងារសាកឆាប់រហ័ស (Qualcomm Fast Charging)
- ប្រើប្រាស់ USB ប្រភេទ C
ខាងក្រោមនេះជារូបភាពបន្ថែមទៀត៖
ប្រភព៖ WindowsCentral
Related Articles
Comments ()
អត្ថបទពេញនិយម
វិធីសាស្រ្តក្នុងការបង្កើត WiFi Hotspot នៅលើ Windows 10 ដោយមិនចាំបាច់ប្រើកម្មវិធីជំនួយ
Product Keys សម្រាប់ការតំឡើង Windows 10
វិធីសាស្រ្តបើកមើល System Files នៅលើទូរស័ព្ទរបស់អ្នក
វិធីសាស្រ្តក្នុងការទាញយក Windows 10 ISO ផ្លូវការ
វិធីសាស្រ្តក្នុងការតំឡើង Windows 10 Mobile Insider Preview
វិធីសាស្រ្តក្នុងការប្រើប្រាស់ Windows Phone Recovery tool
មធ្យោបាយបង្ខំឲ្យកុំព្យូទ័ររបស់អ្នកទាញយក Windows 10 Update
វិធីសាស្រ្តក្នុងការបើក Demo Mode នៅលើ Windows 10 Mobile
តំឡើងកម្មវិធី Android នៅលើ Windows 10 Mobile យ៉ាងងាយស្រួលជាមួយ Tool មួយនេះ
ទាញយក Wallpapers ផ្លូវការសម្រាប់ Windows 10 Mobile










