Microsoft ចេញ Windows 10 Build 10525 សម្រាប់ Windows Insiders
នេះគឺជាការចេញនូវ Build លើកតំបូងសម្រាប់ Windows Insiders បន្ទាប់ពីការចេញជាផ្លូវការរបស់ Windows 10 ក្នុង Build 10240។
តើមានអ្វីថ្មីនៅក្នុង Windows 10 Insider Preview Build 10525
នៅក្នុង Build ថ្មីនេះមិនសូវមានលក្ខណៈសម្បត្តិអ្វីថ្មីៗនោះទេ គឺភាគច្រើនគឺការលុបបំបាត់កំហុស និងបង្កើនល្បឿននៅក្នុងកុំព្យូទ័ររបស់អ្នក។ ទោះយ៉ាងណានៅក្នុង Build ថ្មីនេះ គឺបានបង្ហាញនូវលក្ខណៈសម្បត្តិចំនួន ២ ធំៗគឺ៖
- ការកែប្រែទៅលើ ជម្រើសពណ៌៖ ក្នុងជម្រើសមួយនេះ គឺអាចឲ្យអ្នកអាចធ្វើការ កំណត់ពណ៌ទៅលើ Start, Title Bar, Taskbar, និង Action Center។ ជម្រើសមួយនេះមិនបានបើកពីដើមនោះទេ បើអ្នកចង់បាននូវមុខងារនេះ សូមចូលទៅកាន់ Settings > Personalization > Colors។
- បង្កើនប្រសិទ្ធិភាពក្នុងការគ្រប់គ្រង Memory៖ នៅក្នុង Build ថ្មីនេះបានណែនាំពីតំណើរការថ្មីមួយឈ្មោះថា Compression Store ដែលវាមានតួនាទី ធ្វើការបង្រួមនូវ Memory ដែលបានប្រើហើយនៅក្នុងកម្មវិធី នៅពេលដែលមានតម្រូវការលើសទំហំ Memory ដែលមាន ជាជាងការសរសេរនូវ Memory ទាំងនោះចូលទៅកាន់ Hard Disk។
តំណភ្ជាប់សម្រាប់ Windows 10 Insider Preview Build 10525 ISO Files
ខាងក្រោមនេះ គឺជាតំណភ្ជាប់ទៅកាន់ ISO Files សម្រាប់ Build 10525៖
- Windows 10 Enterprise build 10525 x64 English iso image
- Windows 10 Pro build 10525 x64 English iso image
- Windows 10 Pro build 10525 x86 English iso image
ប្រភព៖ Microsoft News
Related Articles
Comments ()
អត្ថបទពេញនិយម
- វិធីសាស្រ្តក្នុងការបង្កើត WiFi Hotspot នៅលើ Windows 10 ដោយមិនចាំបាច់ប្រើកម្មវិធីជំនួយ
- Product Keys សម្រាប់ការតំឡើង Windows 10
- វិធីសាស្រ្តក្នុងការទាញយក Windows 10 ISO ផ្លូវការ
- វិធីសាស្រ្តបើកមើល System Files នៅលើទូរស័ព្ទរបស់អ្នក
- វិធីសាស្រ្តក្នុងការតំឡើង Windows 10 Mobile Insider Preview
- មធ្យោបាយបង្ខំឲ្យកុំព្យូទ័ររបស់អ្នកទាញយក Windows 10 Update
- វិធីសាស្រ្តក្នុងការប្រើប្រាស់ Windows Phone Recovery tool
- វិធីសាស្រ្តក្នុងការបើក Demo Mode នៅលើ Windows 10 Mobile
- វិធីសាស្រ្តក្នុងបន្ថែមក្ដារចុច និងប្ដូរភាសាមកជាភាសាខ្មែរ នៅលើ Windows 10 Mobile
- វិធីសាស្រ្តក្នុងការបើក Navigation Bar សម្រាប់ទូរស័ព្ទដែលមិនមាន