តំឡើងកម្មវិធី Android នៅលើ Windows 10 Mobile យ៉ាងងាយស្រួលជាមួយ Tool មួយនេះ
អ្នកទាំងអស់ប្រហែលដឹងហើយថា យើងអាចធ្វើការតំឡើង កម្មវិធី Android នៅលើ Windows 10 Mobile បានដោយប្រើប្រាស់នូវ Android SDK និង wconnect ប៉ុន្តែវាមើលទៅដូចជាស្មុគស្មាញគួរសមដែរ។ ឥឡូវនេះ ក្រុម Microsoft Isiders របស់ប្រទេសអេស្បាញ បានបង្កើតនូវ Tool មួយឈ្មោះថា APKToWin10M ដែលអាចឲ្យអ្នកទាំងអស់គ្នាអាចធ្វើការតំឡើង កម្មវិធី Android នៅលើ Windows 10 Mobile បានយ៉ាងងាយស្រួលបំផុត ដោយគ្រាន់តែអូសយកមកដាក់តែប៉ុណ្ណោះ។
ជាតំបូងអ្នកទាំងអស់គ្នាសូមទាញយក Tool នេះដោយចុចត្រង់នេះ ឬអាចចូលទៅកាន់ទំព័រដើម ដោយចុចត្រង់នេះ។
ដើម្បីធ្វើការតំឡើង សូមអនុវត្តតាមជំហ៊ានដូចខាងក្រោម៖
- នៅលើទូរស័ព្ទចូលទៅកាន់ Settings => Update and Security => For Developer
- បន្ទាប់មកទៀតបើកជម្រើស developer mode និង device discovery
- ដោតទូរស័ព្ទរបស់អ្នកចូលទៅកាន់កុំព្យូទ័រ ហើយចុចលើប៊ូតុង Pair ពីទូរស័ព្ទរបស់អ្នក
- វាយ Code ដែលបង្ហាញលើអេក្រង់ទូរស័ព្ទចូលទៅក្នុងប្រអប់ Code របស់កម្មវិធី ហើយចុច Connect
- ទាញកម្មវិធី Android ដែល extension .apk ចូលទៅក្នុងប្រអប់ Drop Here
- ចុងក្រោយចុច Install ជាការស្រេច
បើអ្នកទាំងអស់គ្នាមានចំងល់សូមធ្វើការបញ្ចេញមតិនៅក្នុងផ្នែកខាងក្រោម។ សូមអរគុណ។
Related Articles
Comments ()
អត្ថបទពេញនិយម
- វិធីសាស្រ្តក្នុងការបង្កើត WiFi Hotspot នៅលើ Windows 10 ដោយមិនចាំបាច់ប្រើកម្មវិធីជំនួយ
- Product Keys សម្រាប់ការតំឡើង Windows 10
- វិធីសាស្រ្តក្នុងការទាញយក Windows 10 ISO ផ្លូវការ
- វិធីសាស្រ្តបើកមើល System Files នៅលើទូរស័ព្ទរបស់អ្នក
- មធ្យោបាយបង្ខំឲ្យកុំព្យូទ័ររបស់អ្នកទាញយក Windows 10 Update
- វិធីសាស្រ្តក្នុងការតំឡើង Windows 10 Mobile Insider Preview
- វិធីសាស្រ្តក្នុងការប្រើប្រាស់ Windows Phone Recovery tool
- វិធីសាស្រ្តក្នុងការបើក Demo Mode នៅលើ Windows 10 Mobile
- ទាញយក Wallpapers ផ្លូវការសម្រាប់ Windows 10 Mobile
- វិធីសាស្រ្តក្នុងបន្ថែមក្ដារចុច និងប្ដូរភាសាមកជាភាសាខ្មែរ នៅលើ Windows 10 Mobile