កំណែចុងក្រោយរបស់ Tubecast ផ្ដល់រូបរាង និងមុខងារប្រសើរជាងមុន
កម្មវិធី Tubecast អាចចាត់ទុកថាជាកម្មវិធី YouTube ដែលល្អជាងគេបំផុតសម្រាប់អ្នកប្រើប្រាស់ Windows Phone ហើយថ្ងៃនេះ កម្មវិធី Tubecast បានចេញនូវជំនាន់ថ្មីរបស់ខ្លួន ជាមួយនឹងអត្ថប្រយោជន៍ថ្មី ក៏ដូចជាការកែកំហុសមួយចំនួនផងដែរ។
កម្មវិធី Tubecast មិនត្រឹមតែជាកម្មវិធីសម្រាប់ចាក់មើលវីដេអូពី Youtube នៅលើទូរស័ព្ទ ឬកុំព្យូទ័ររបស់អ្នកប៉ុណ្ណោះទេ, វាថែមទាំងមានមុខងារដែលអាចឲ្យអ្នកធ្វើការ ចាក់មើលតាមរយៈ (Casting) នូវវីដេអូរបស់ទៅកាន់ទូរទស្សន៍ ឬ Projector ដែលមានអេក្រង់ធំ ដោយប្រើប្រាស់នូវបច្ចេកវិទ្យា Airplay, Chromecast និង DLNA។
ខាងក្រោមនេះគឺជាមុខងារលម្អិតរបស់កម្មវិធី Tubecast៖
- អាចចាក់វីដេអូកម្រិត 4k(2160p) QHD(1440p) Full HD (1080p) SD (480p) ជាមួយនឹងហ្វ្រេកង់ 60fps
- អាចទាញយកវីដេអូពី YouTube បាន
- អាចចាក់តែសម្លេងរបស់វីដេអូខណៈដែលទូរស័ព្ទអ្នកជាប់សោរ
- អាចប្រើនូវគណនី Youtube របស់អ្នក និងប្រើប្រាស់នូវមុខងារទាំងអស់(subscribe, watch later, history, my videos, subscribers…)
- ចាក់វីដេអូ ឬចម្រៀង ពីទូរស័ព្ទ ឬកុំព្យូទ័រអ្នកទៅកាន់ ទូរទស្សន៍ឆ្លាតវៃ Smart TV (Samsung, Philips, LG, Sony, Panasonic, Sharp, Toshiba)
- អាច Cast វីដេអូដែលមិនទាន់ដោនឡូត និងដោនឡូតរួចហើយ (សម្រាប់តែ WP8 តែប៉ុណ្ណោះ)
- អាចប្រើប្រាស់គ្រប់មុខងាររបស់ Chromecast, Airplay Apple TV និង DLNA (គ្រប់គ្រងកម្រិតសម្លេង និងខាទៅមុខ ឬក្រោយ)
សម្រាប់ជំនាន់ចុងក្រោយ 3.3.8.0 សម្រាប់ទូរស័ព្ទ និង 1.5.0.0 សម្រាប់កុំព្យូទ័រ បាននាំមកនូវកំណែប្រែដូចខាងក្រោម៖
- រូបរាងថ្មីសម្រាប់ការ ផ្ដល់មតិលើវីដេអូ
- អាចឲ្យអ្នកធ្វើការឆ្លើយតបមតិបាន
- ពង្រឹងរូបរាងនៃកម្មវិធីចាក់វីដេអូ
- នាំមកនូវ លក្ខណៈពេញអេក្រង់ពិតប្រាកដ (True full screen) សម្រាប់ផ្ទាំងអេក្រង់ Windowed Mode នៅក្នុង Windows 10
កម្មវិធីនេះជា Universal App ហើយមាន ២ ប្រភេទ (បង់ថ្លៃ និងឥតគិតថ្លៃ) សូមចុចតំណភ្ជាប់ខាងក្រោមដើម្បីទាញយក៖
Related Articles
Comments ()
អត្ថបទពេញនិយម
វិធីសាស្រ្តក្នុងការបង្កើត WiFi Hotspot នៅលើ Windows 10 ដោយមិនចាំបាច់ប្រើកម្មវិធីជំនួយ
Product Keys សម្រាប់ការតំឡើង Windows 10
វិធីសាស្រ្តក្នុងការទាញយក Windows 10 ISO ផ្លូវការ
វិធីសាស្រ្តបើកមើល System Files នៅលើទូរស័ព្ទរបស់អ្នក
វិធីសាស្រ្តក្នុងការតំឡើង Windows 10 Mobile Insider Preview
វិធីសាស្រ្តក្នុងការប្រើប្រាស់ Windows Phone Recovery tool
មធ្យោបាយបង្ខំឲ្យកុំព្យូទ័ររបស់អ្នកទាញយក Windows 10 Update
វិធីសាស្រ្តក្នុងការបើក Demo Mode នៅលើ Windows 10 Mobile
តំឡើងកម្មវិធី Android នៅលើ Windows 10 Mobile យ៉ាងងាយស្រួលជាមួយ Tool មួយនេះ
ទាញយក Wallpapers ផ្លូវការសម្រាប់ Windows 10 Mobile
