ជំនាន់ថ្មីរបស់ Dropbox នាំមកនូវលទ្ធភាពក្នុងការ Video Streaming និងមុខងារជាច្រើនទៀត
Dropbox គឺជាក្រុមហ៊ុនដែលផ្ដល់សេវាកម្ម cloud ដែលទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូទៅ ក៏ដូចជាតាមក្រុមហ៊ុននានាផងដែរ។ ហើយថ្ងៃនេះកម្មវិធី Dropbox សម្រាប់ Windows Phone បានធ្វើកំណែប្រែមកដល់ជំនាន់ 2.2 ដែលបាននាំមកនូវគុណសម្បត្តិសំខាន់ៗដូចជា អាចឲ្យអ្នកអាចមើលវីដេអូភ្លាមៗពីគណនីរបស់អ្នក និងបានបញ្ចូលនូវផ្ទាំងដែលបង្ហាញពីឯកសារដែលអ្នកទើបនឹងប្រើប្រាស់ថ្មី (Recent File List)។
ខាងក្រោមនេះគឺកំណត់ត្រាការកែប្រែសម្រាប់ជំនាន់ 2.2 នេះ៖
- Recents tab: គឺជាទម្រង់ថ្មីដែលបង្ហាញអ្នកពីឯកសារដែលអ្នកទើបតែបានប្រើប្រាស់រួច។
- Invitations: អ្នកអាចទទួលបានផ្ទៃផ្ទុកទិន្នន័យបន្ថែមតាមរយៈការបបួលមិត្តភក្តិរបស់អ្នកមកប្រើប្រាស់សេវាកម្ម Dropbox។ បើសិនមិត្តរបស់អ្នក បានបង្កើតគណនី និងបានប្រើគណនីនោះនៅលើកុំព្យូទ័រជាមួយនឹងកម្មវិធី Dropbox សម្រាប់កុំព្យូទ័រ នោះអ្នក និងមិត្តរបស់អ្នកនឹងទទួលបានផ្ទៃផ្ទុកបន្ថែម។
- Video streaming: អ្នកនឹងមិនចាំបាច់ត្រូវដោនឡូតឯកសារវីដេអូដើម្បីចាក់វាមើលនោះទេ គឺអ្នកអាចមើលវាផ្ទាល់តែម្ដង ដោយចំណេញពេលវេលា និងអ៊ីនធឺណិតផងដែរ។
- អាចរក្សាទុកតំណភ្ជាប់ពីវេបមកកាន់គណនី Dropbox របស់អ្នកបាន
- អាចបើកតំណភ្ជាប់ពីអ៊ីនធឺណិតបាន
- ដាក់បញ្ចូលនូវកម្មវិធីសម្រាប់កែឯកសារជាអក្សរ
- បន្ថែមមុខងារ សំណព្វ (favorite) ដែលអាចឲ្យអ្នកអាចដាក់វាចូលក្នុងបញ្ជីដើមបាន។
- កែកំហុសផ្សេងៗ និងបង្កើនល្បឿន
ចុចទីនេះដើម្បីទាញយកកម្មវិធី Dropbox សម្រាប់ Windows Phone 8.1
Related Articles
Comments ()
អត្ថបទពេញនិយម
វិធីសាស្រ្តក្នុងការបង្កើត WiFi Hotspot នៅលើ Windows 10 ដោយមិនចាំបាច់ប្រើកម្មវិធីជំនួយ
Product Keys សម្រាប់ការតំឡើង Windows 10
វិធីសាស្រ្តក្នុងការទាញយក Windows 10 ISO ផ្លូវការ
វិធីសាស្រ្តបើកមើល System Files នៅលើទូរស័ព្ទរបស់អ្នក
វិធីសាស្រ្តក្នុងការតំឡើង Windows 10 Mobile Insider Preview
វិធីសាស្រ្តក្នុងការប្រើប្រាស់ Windows Phone Recovery tool
មធ្យោបាយបង្ខំឲ្យកុំព្យូទ័ររបស់អ្នកទាញយក Windows 10 Update
វិធីសាស្រ្តក្នុងការបើក Demo Mode នៅលើ Windows 10 Mobile
តំឡើងកម្មវិធី Android នៅលើ Windows 10 Mobile យ៉ាងងាយស្រួលជាមួយ Tool មួយនេះ
ទាញយក Wallpapers ផ្លូវការសម្រាប់ Windows 10 Mobile
