លេចចេញវីដេអូពាណិជ្ជកម្មអំពីមុខងារ Continuum ផ្លូវការរបស់ Microsoft
កាលពីដើមឆ្នាំ ២០១៥ នេះ ក្រុមហ៊ុន Microsoft បានណែនាំអំពីលក្ខណៈសម្បត្តិថ្មីមួយរបស់ Windows 10 Mobile គឺ មុខងារ Continuum។ ជាមួយនឹងមុខងារ Continuum អ្នកប្រើប្រាស់នឹងអាចធ្វើការតភ្ចាប់ទូរស័ព្ទរបស់ពួកគេ ទៅកាន់អេក្រង់ Monitor, Keyboard និង Mouse បានតាមរយៈ Dock ដោយប្រើ ឬមិនប្រើខ្សែ ដើម្បីអាចប្រើទូរស័ព្ទរបស់ពួកគេដូចនឹងកុំព្យូទ័រមួយគ្រឿងផងដែរ។
ពេលដែលអ្នកប្រើប្រាស់តភ្ជាប់ទូរស័ព្ទ ទៅកាន់ Monitor, កម្មវិធីជាសាកល Universal Windows Apps ដូចជាកម្មវិធីការិយាល័យចល័ត Office Mobile នឹងផ្ដល់នូវបទពិសោធន៍ និងរូបរាងដូចនឹងកម្មវិធី Office នៅលើកុំព្យូទ័រផងដែរ។
បន្ថែមពីនេះទៅទៀត Continuum ក៏អនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចប្រើទូរស័ព្ទរបស់ពួកគេបានផងដែរ ស្របពេលដែលពួកគេកំពុងប្រើប្រាស់អេក្រង់ទី២ នៅលើ Monitor របស់ពួកគេ។
វីដេអូផ្សាយពាណិជ្ជកម្មថ្មីមួយត្រូវបានលេចចេញ ដោយបានបង្ហាញនូវលក្ខណៈសម្បត្តិរបស់ Continuum នៅលើ Windows 10។ សូមទស្សនាទាំងអស់គ្នា៖
គួរបញ្ជាក់ផងដែរថា មុខងារនេះគឺអាចតំណើរការបានតែនៅលើ ទូរស័ព្ទដែលមានសមត្ថភាពខ្ពស់ៗតែប៉ុណ្ណោះ ដែលបច្ចុប្បន្ននេះ គឺមានទូរស័ព្ទចំនួន ៣ ម៉ូដែល ដែលអាចប្រើប្រាស់នូវមុខងារនេះបាន ដូចជា Lumia 950, Lumia 950 XL និង Acer Jade Primo។
ប្រភព៖ WMPowerUser
Related Articles
Comments ()
អត្ថបទពេញនិយម
វិធីសាស្រ្តក្នុងការបង្កើត WiFi Hotspot នៅលើ Windows 10 ដោយមិនចាំបាច់ប្រើកម្មវិធីជំនួយ
Product Keys សម្រាប់ការតំឡើង Windows 10
វិធីសាស្រ្តបើកមើល System Files នៅលើទូរស័ព្ទរបស់អ្នក
វិធីសាស្រ្តក្នុងការទាញយក Windows 10 ISO ផ្លូវការ
វិធីសាស្រ្តក្នុងការតំឡើង Windows 10 Mobile Insider Preview
វិធីសាស្រ្តក្នុងការប្រើប្រាស់ Windows Phone Recovery tool
មធ្យោបាយបង្ខំឲ្យកុំព្យូទ័ររបស់អ្នកទាញយក Windows 10 Update
វិធីសាស្រ្តក្នុងការបើក Demo Mode នៅលើ Windows 10 Mobile
តំឡើងកម្មវិធី Android នៅលើ Windows 10 Mobile យ៉ាងងាយស្រួលជាមួយ Tool មួយនេះ
ទាញយក Wallpapers ផ្លូវការសម្រាប់ Windows 10 Mobile






