Micorosft ចេញជាផ្លូវការនូវ Microsoft Surface Pro 4
Microsoft ទើបតែបានចេញជាផ្លូវការនូវ Surface Pro 4 នៅក្នុងព្រឹត្តិការណ៍ Windows 10 Devices របស់ខ្លួន។ ទ្រង់ទ្រាយដើមរបស់ Surface Pro 4 នៅតែរក្សាបានដូចទៅនឹងជំនាន់មុនរបស់វា ប៉ុន្តែទំហំអេក្រង់របស់វាបានពង្រីកពី 12 អុីញ ទៅ 12.3 អុីញ ដោយធ្វើការបង្រួមស៊ុមជុំវិញអេក្រង់។
Microsoft Surface Pro 4 ប្រើប្រាស់នូវ CPU ប្រភេទ Intel Core Skylake ដែលជាប្រភេទ Intel Core ជំនាន់ទី ៦ ដែលអាចធ្វើឲ្យ Surface Pro 4 មានល្បឿនលឿនជាង Macbook Air ដល់ទៅ ៥០ ភាគរយ និងលឿនជាង Surface Pro 3 ដល់ទៅ ៣០ ភាគរយផងដែរ។ វាបានផ្ដល់ឲ្យអ្នកប្រើប្រាស់អាចជ្រើសយកអង្គរក្សាទុកប្រភេទ SSD ដែលមានទំហំដល់ទៅ 1 TB និងអាចកំណត់យក RAM ទំហំ 16GB។ សម្រាប់កម្រាស់របស់វា គឺត្រឹមតែ 8.4 mm តែប៉ុណ្ណោះ។
Surface Pro 4 មានបំពាក់នូវកាមេរ៉ាក្រោយទំហំ 8MP និងប្រើប្រាស់ប្រភេទអេក្រង់ Gorilla Glass ជំនាន់ទី ៤ ចុងក្រោយ ដែលមានកម្រាស់ត្រឹមតែ 0.4 mm តែប៉ុណ្ណោះ។ នៅខាងក្រោមគឺអេក្រង់ដែលប្រើប្រាស់បច្ចេកវិទ្យា PixelSense ដែលបង្កើតឡើងដើម្បីឲ្យតំណើរការនៃការ Touch និងការប្រើប៊ិច មានប្រសិទ្ធភាពជាងមុន ដែលប៊ិចសម្រាប់ Surface Pro 4 នេះ អាចកាន់ថ្មរហូតដល់រយៈពេល ១ ឆ្នាំ ផងដែរ។ សម្រាប់កម្រិតភ្ញោចនៃការសង្កត់របស់ប៊ិច គឺមានដល់ទៅ ១០២៤ កម្រិតឯណោះ ហើយអ្នកអាចភ្ជាប់ជាមួយតួរបស់ Surface Pro 4 ដោយផ្ទាល់បានផងដែរ។ ហើយប៊ិចថ្មីនេះ ក៏អាចឲ្យអាចប្រើមុខងារ Cortana បានផងដែរដោយគ្រាន់តែចុចគូថប៊ិចឲ្យជាប់។
សម្រាប់ Type Cover សម្រាប់ Surface Pro 4 ក៏ត្រូវបានកែសម្រួលជាថ្មី ដែលវាមានកម្រាស់ស្ដើងជាមុន ដែលវាផ្ដល់ឲ្យអ្នកអាចធ្វើការវាយបានលឿន និងស្ងាត់ជាងមុន។ វាក៏បានធ្វើការពង្រីកទំហំរបស់ trackpad ធំជាងមុន ៤០ ភាគរយ និងអាចប្រើ Touch ដល់ទៅ ៥ ម្រាមតំណាលគ្នាផងដែរ។
ខាងក្រោមជាវីដេអូដែលបង្ហាញពី Microsoft Surface Pro 4៖
អ្នកទាំងអស់គ្នាអាចធ្វើការកុម្ម៉ង់ទុកមុនបានចាប់ពីថ្ងៃនេះ ក្នុងតម្លៃចាប់ពី $899 និងមានលក់នៅលើទីផ្សារចាប់ពីថ្ងៃទី ២៦ តុលា ២០១៥ ខាងមុខនេះ។
Related Articles
Comments ()
អត្ថបទពេញនិយម
វិធីសាស្រ្តក្នុងការបង្កើត WiFi Hotspot នៅលើ Windows 10 ដោយមិនចាំបាច់ប្រើកម្មវិធីជំនួយ
Product Keys សម្រាប់ការតំឡើង Windows 10
វិធីសាស្រ្តបើកមើល System Files នៅលើទូរស័ព្ទរបស់អ្នក
វិធីសាស្រ្តក្នុងការទាញយក Windows 10 ISO ផ្លូវការ
វិធីសាស្រ្តក្នុងការតំឡើង Windows 10 Mobile Insider Preview
វិធីសាស្រ្តក្នុងការប្រើប្រាស់ Windows Phone Recovery tool
មធ្យោបាយបង្ខំឲ្យកុំព្យូទ័ររបស់អ្នកទាញយក Windows 10 Update
វិធីសាស្រ្តក្នុងការបើក Demo Mode នៅលើ Windows 10 Mobile
តំឡើងកម្មវិធី Android នៅលើ Windows 10 Mobile យ៉ាងងាយស្រួលជាមួយ Tool មួយនេះ
ទាញយក Wallpapers ផ្លូវការសម្រាប់ Windows 10 Mobile








