Microsoft ចេញជាផ្លូវការនូវ Microsoft Lumia 950 និង Lumia 950 XL
នៅក្នុងព្រឹត្តិការណ៍ Microsoft Windows 10 Devices នៅក្នុងទីក្រុង New York ក្រុមហ៊ុន Microsoft បានធ្វើការប្រកាសជាផ្លូវការនូវទូរស័ព្ទទំនើបចំនួន ២ ម៉ូដែលគឺ Lumia 950 និង Lumia 950 XL សម្រាប់គ្រួសារ Lumia។
លោក ផាណូស ផាណេ ជាអ្នកគ្រប់គ្រងផ្នែក Devices របស់ក្រុមហ៊ុន Microsoft បានបញ្ចាក់ឲ្យដឹងថា ទូរស័ព្ទទាំង ២ នេះមានបំពាក់នូវបច្ចេកវិទ្យា Adaptive Antenna ជាមួយនឹងបច្ចេកវិទ្យា liquid-cooling ដូចទៅបច្ចេកវិទ្យាប្រើក្នុង Microsoft Surface ដើម្បីដើម្បីបង្កើនប្រសិទ្ធិភាពរបស់ម៉ាស៊ីន។ ទូរស័ព្ទទាំង ២ នេះប្រើប្រាស់អេក្រង់ប្រភេទ Quad-HD ប្រើបច្ចេកវិទ្យា OLED និងមានមុខងារ Glance ដែលនឹងធ្វើការបង្ហាញដោយស្វ័យប្រវត្តិនៅពេលដែលអ្នកដកវាចេញពីហោប៉ៅ។
ទូរស័ព្ទទាំង ២ នឹងមានកាមេរ៉ាខាងក្រោយទំហំ ២០ មេហ្កាភីសែល ដោយភ្ជាប់មកជាមួយនឹង Flash ប្រភេទ RGB ចំនួន ៣ គ្រាប់ និងប្រើប្រាស់ Optical Image Stabilization ជំនាន់ទី ៥ និងមាននូវប៊ូតុងកាមេរ៉ាមួយដោយឡែកផងដែរ។ ទូរស័ព្ទទាំង ២ នឹងមានអង្គរក្សាទុកខាងក្នុងទំហំ 32GB និងអាចធ្វើការបន្ថែមនូវ MicroSD បានផងដែរ។ ពួកវាប្រើប្រាស់នូវ USB ប្រភេទ C ដើម្បីធ្វើការសាកថ្ម ដែលប្រើប្រាស់នូវបច្ចេកវិទ្យា Quick Charge របស់ក្រុមហ៊ុន Qualcomm ដែលអាចឲ្យអ្នកអាចធ្វើការសាកបាន ៥០ ភាគរយ ដោយប្រើពេលត្រឹមតែ ៣០ នាទីតែប៉ុណ្ណោះ។ សម្រាប់ល្បឿនក្នុងការបញ្ជូនទិន្នន័យគឺស្មើនឹង 5 Gbps ឯណោះ។
សម្រាប់ Lumia 950 នឹងប្រើប្រាស់នូវប្រភេទ CPU Snapdragon 808 ដែលមានស្នូលវិភាគ ចំនួន ៦ គ្រាប់ និងមានទំហំអេក្រង់ទំហំ 5.2 អុីញ និងមានតម្លៃ $549។ សម្រាប់ Lumia 950 XL វិញគឺប្រើប្រាស់នូវប្រភេទ CPU Snapdragon 810 ដែលមានស្នូលវិភាគចំនួន ៨ គ្រាប់ មានអេក្រង់ទំហំ 5.7 អុីញ និងមានតម្លៃ $649។ ពួកវាទាំងពីរនឹងមានលក់លើទីផ្សារនៅក្នុងខែ វិច្ឆិកា ខាងមុខនេះ។
ទូរស័ព្ទ Lumia ទាំង ២ ម៉ូដែលនេះ ក៏មានមុខងារផ្ទៀងផ្ទាត់អត្តសញ្ញាណតាមរយៈ Windows Hello ដោយប្រើប្រាស់នូវឧបករណ៍ស្កេនប្រស្រីភ្នែក (iris scanner) ដែលវានឹងធ្វើការដោះសោរទូរស័ព្ទរបស់អ្នកដោយស្វ័យប្រវត្តិ នៅពេលដែលអ្នកសំលឹងទៅរកវា។
Related Articles
Comments ()
អត្ថបទពេញនិយម
វិធីសាស្រ្តក្នុងការបង្កើត WiFi Hotspot នៅលើ Windows 10 ដោយមិនចាំបាច់ប្រើកម្មវិធីជំនួយ
Product Keys សម្រាប់ការតំឡើង Windows 10
វិធីសាស្រ្តបើកមើល System Files នៅលើទូរស័ព្ទរបស់អ្នក
វិធីសាស្រ្តក្នុងការទាញយក Windows 10 ISO ផ្លូវការ
វិធីសាស្រ្តក្នុងការតំឡើង Windows 10 Mobile Insider Preview
វិធីសាស្រ្តក្នុងការប្រើប្រាស់ Windows Phone Recovery tool
មធ្យោបាយបង្ខំឲ្យកុំព្យូទ័ររបស់អ្នកទាញយក Windows 10 Update
វិធីសាស្រ្តក្នុងការបើក Demo Mode នៅលើ Windows 10 Mobile
តំឡើងកម្មវិធី Android នៅលើ Windows 10 Mobile យ៉ាងងាយស្រួលជាមួយ Tool មួយនេះ
ទាញយក Wallpapers ផ្លូវការសម្រាប់ Windows 10 Mobile






