Microsoft នឹង​ប្រ​កាស​ជា​ផ្លូវ​ការ​នូវ​ Microsoft Surface Pro 4, Band 2 និង Lumias នៅ​ខែ​ តុលា ខាង​មុខ​នេះ

Microsoft Set

វា​មិន​ត្រឹម​តែ​ Microsoft Lumia ប៉ុណ្ណោះ​ទេ​ដែល​ត្រូវ​ការ​ផលិត​ផល​ថ្មីៗ​​សម្រាប់​ត្រកូល​របស់​ខ្លួន តែ​នៅ​មាន Surface Pro ផងដែរ​ ដែល Surface Pro 3 បាន​ចេញអស់​រយៈពេល​ជាង​ ១ ឆ្នាំ ទៅហើយ បើ​គិត​ពី​ខែ ០៦ ឆ្នាំ ២០១៤ មក ហើយក៏​មាន​ Microsoft Band ផងដែរ ដែល​នឹង​មាន​អាយុ​ ១ ឆ្នាំ​សម្រាប់​ខែ​តុលា​ខាងមុខ​នេះ។

Microsoft កំពុង​រៀប​ចំ​ព្រឹត្តិការណ៍​​យ៉ាង​ធំ​មួយ​ដើម្បី​ប្រកាស​ជា​ផ្លូវ​នូវ​ផលិត​ផល​ថ្មី​ៗ​របស់​ខ្លួននៅ​ខែ​តុលា​ខាង​មុខ​នេះ។ តាម​រយៈ​ប្រភព​ពី​វេបសាយចិន WPDang ​ដែល​ចេញ​ព័ត៌មាន​តំបូង​គេ​អំពី​ផែន​ការណ៍​ពី ការ​ប្រកាស​ជា​ផ្លូវ​ការ​របស់​ក្រុមហ៊ុន Microsoft ហើយ​​យើងក៏​​ជឿជាក់​ផង​ដែរ​ថា​នឹង​មាន​ព្រឹត្តិការណ៍​មួយ​សម្រាប់ ការ​ចេញ​ជា​ផ្លូវ​ការ​នូវ​ផលិតផល​ថ្មីៗ​ទាំងនេះ​ផងដែរ។

គោល​បំណង​ដ៏​សំខាន់​នៃ​​ព្រឹត្តិការណ៍ដ៏​សំខាន់​របស់​ Microsoft មួយ​នេះ​គឺ​ផ្ដោត​សំខាន់​លើ ទូរស័ព្ទ Lumia ថ្មី​ចំនួន ២ គ្រឿង និង​ Microsoft Surface Pro 4។ មាន​ការ​លេច​ចេញព័ត៌មាន​ជាច្រើនអំពី Lumia 950 និង Lumia 950 XL ទាំង​រូបរាង និង​លក្ខណៈ​សម្បត្តិ​របស់​វា ហើយ​ដែល​វា​នឹង​ក្លាយ​ជា​ទូរ​ស័ព្ទ​ប្រចាំ​ត្រកូល​ Lumia ដែល​នឹង​តំណើរ​ការ​ដោយ Windows 10 Mobile និង​បំពាក់​នូវ​មុខងារ​ពិសេស​ដូចជា Continuum, Iris Scanner, និង ប៊ិច ផងដែរ។ ​

microsoft_cityman_aka__lumia_950_xl_concept_render_by_eraz06-d935d1b

សម្រាប់​ Microsoft Surface Pro 4 បើ​តាម​ព័ត៌មាន​ពី​ប្រភព​បាន​ឲ្យដឹង​ថា នឹង​ប្រើប្រាស់​នូវ​ CPU ប្រភេទថ្មី​របស់​Intel គឺ Intel Skylake processor។ តាម​ដែល​ក្រុមហ៊ុន Microsoft បាន​សន្យា សម្រាប់ Microsoft Surface Pro 4 នឹង​មិន​ធ្វើការ​ផ្លាស់​ប្ដូរ​ទៅ​លើ​រូបរាង​មួយ​ភាគ​ធំ​នោះ​ទេ ដើម្បី​រក្សា​និរន្តភាព​នៃ​អាជីវកម្ម ដែល​ឧ​បករណ៍​ប្រើប្រាស់​ដែល​អាច​ប្រើ​ជាមួយ Surface Pro 3 គឺ​អាច​ប្រើ​ជា​មួយ​នឹង​ម៉ូដែល​ថ្មីៗ​របស់​ខ្លួន​បាន។ តែ​ទោះ​យ៉ាង​ណា Surface Pro 4 គឺអាចមាន​រាង​ស្ដើង​ជាងមុន និង​ស្រាល​ជាងមុន និង​អាច​​ធ្វើការ​បន្ថែម​សមត្ថភាព​ទៅ​លើ អេ​ក្រង់​ផងដែរ។ ហើយ​ប្រាកដ​ណាស់​ Surface Pro 4 នឹង support មុខងារ​ថ្មី​របស់​ខ្លួនគឺ Windows Hello ដែល​នឹង​ support នូវ​ការ​ស្កេន​ខ្ចៅ​ដៃ ឬ​ការ​ស្កេនទំរង់មុខ និង​ប្រស្រី​ភ្នែក​លក្ខណៈ 3D ផងដែរ។

បច្ចុប្បន្ន​ Microsoft មិនទាន់​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​ព្រឹត្តិការណ៍​សម្រាប់​ខែ តុលា ​នេះ​នៅឡើយ​ទេ តែ​ទោះ​យ៉ាង​ណា Microsoft ក៏បាន​បញ្ជាក់​ថា​នៅ​ក្នុង​ព្រឹត្តិការណ៍ IFA 2015 នៅ​ទីក្រុង Berlin នា​ខែ​កញ្ញា​ខាង​មុខនេះ គឺ​នឹង​មិន​មានការ​ប្រកាស​នូវ​ផលិតផល​ធំៗ​របស់​ខ្លួន​នោះទេ។

ប្រភព៖ The Verge / WM Power User

Related Articles

Comments ()

អត្ថបទពេញនិយម

ព័ត៌មាន

ថ្ងៃទី ២១ សីហា ២០១៥

ម៉ោង ០២:៥៩ ល្ងាច

2164 ដង

ដោយ កុយ ទិត្យតារា

MCP, MCSA, MITE

អត្ថបទចុងក្រោយ

ក្រុមហ៊ុន Microsoft នឹង​បង្កើត Windows 10 Mobile ROMs សម្រាប់ទូរស័ព្ទ OnePlus 2, 3 និង Xioami Mi 5
តើមាន​អ្វីថ្មីនៅ​ក្នុង Windows 10 Mobile Redstone Build 14267.1004
Microsoft ចេញនូវ Build 10586.107 ថ្មីសម្រាប់ Windows 10 Mobile
ទូរស័ព្ទ​តំណើរ​ការ​ដោយ​ Windows 10 Mobile តំបូង​របស់ក្រុមហ៊ុន Vaio
Windows 10 Mobile ទទួលបាន​បច្ចុប្បន្នភាព​ថ្មី Build 10586.71
អ្នកអាច​ទាញយក Configuration Update សម្រាប់​ Windows 10 Mobile បានហើយ
Build ថ្មីរបស់ Windows 10 Mobile ឈ្មោះថា Redstone នឹង​ចេញ​ក្នុង​ពេល​ឆាប់ៗនេះ​​​​​​​​​​​​​​
វិធីសាស្រ្ត​ក្នុង​ការ​បង្កើត WiFi Hotspot នៅលើ Windows 10 ដោយ​មិនចាំបាច់ប្រើកម្មវិធីជំនួយ
Windows 10 Mobile នឹង​តំ​ណើរ​ការ​ជា​មួយ​នឹង​ប្រព័ន្ធវិភាគ 64-Bit ក្នុង​ពេលខាងមុខ
Microsoft ចេញ​កម្មវិធី Upgrade Advisor ដើម្បី​រៀបចំទូរស័ព្ទរបស់​អ្នក​សម្រាប់​ការ​តំឡើង Windows 10 Mobile
លក្ខណៈសម្បត្តិរបស់ Windows 10 Mobile
PhoneDesigner រចនា​រូបរាង​ទាំង​ស្រុង​របស់ Lumia 850 តាម​អ្វី​ដែល​ទទួល​បាន​ចុងក្រោយ
លេចចេញរូបរាងទូរស័ព្ទ​ Lumia 850 ពណ៌​មាស
រូប​រាង​ទូរស័ព្ទ​ដែល​លេច​ចេញនៅ​ប្រទេស​ចិន អាច​ជា​ Lumia 850
លេច​ចេញ​រូប​រាង​របស់ Microsoft Lumia 850
Microsoft កំពុង​តេស្ត​នូវ Build ថ្មី 10586.17 ដែល​ដាក់​ឲ្យ​ update ក្នុង​ពេល​ឆាប់ៗនេះ
ក្រុម​ហ៊ុន Microsoft បង្ហោះបញ្ជីឈ្មោះ ម៉ាស៊ីនព្រីនធឺដែល​អាច​ប្រើ​បាន​ជាមួយនឹង Windows 10 Mobile
កាល​បរិច្ឆេទ​ការ Update របស់​ Windows 10 Mobile
កំណែ​ថ្មី​របស់​កម្មវិធី Movies & TV អាច​ឲ្យ​អ្នក​អាច​ប្រើ​ប្រាស់ Subtitle ប្រភេទឯកសារ SRT បាន
ក្នុង​សប្តាហ៍នេះ​អ្នក​នឹង​ទទួល​បាន​ Update ថ្មី​មួយ​ទៀត​សម្រាប់ Windows 10 Mobile របស់​អ្នក