វិធីសាស្រ្តក្នុងការ Root & Interop Unlock សម្រាប់ Windows 10 Mobile
ដំណឹងល្អសម្រាប់អ្នកប្រើប្រាស់ Windows 10 Mobile, ថ្ងៃនេះ ក្រុម XDA បានចេញនូវ Tool មួយដែលអនុញ្ញាតឲ្យអ្នកទាំងអស់គ្នាអាចធ្វើការ Root ឬ Interop Unlock លើទូរស័ព្ទ Windows 10 Mobile របស់អ្នកបាន។
តើ Root និង Interop Unlock មានអត្ថន័យយ៉ាងដូចម្ដេច?
ជាទូទៅគ្រប់ប្រព័ន្ធតំណើរការទាំងអស់ ដូចជាការ Jailbreak នៅលើ iOS ឬ Rooting នៅលើ Android គឺដើម្បី អនុញ្ញាតឲ្យអ្នកអាចធ្វើការតំឡើង កម្មវិធី ដោយពុំចាំបាច់ត្រូវដោនឡូតចេញពី Store (ជាទូទៅកម្មវិធី បង់ថ្លៃ ដែល Crack ហើយ)។
សម្រាប់ប្រព័ន្ធប្រតិបត្តិការ Windows Phone ឬ Windows 10 Mobile ក៏មិនខុសគ្នាផងដែរ គិតចាប់តាំងពី Windows Phone 7 និង Windows Phone 8/8.1 ការតំឡើងកម្មវិធី ដោយប្រើប្រាស់នូវ XAP file ទាំងមាន License ត្រឹមត្រូវ ឬ Crack ក៏ដោយ គឺអនុញ្ញាតឲ្យធ្វើការតំឡើងបានតែសម្រាប់ Developer ហើយចំនួនកំណត់នៃកម្មវិធីដែលអាចតំឡើងបានគឺបានត្រឹមតែ ១០ កម្មវិធីតែប៉ុណ្ណោះ។
ក្រៅពីការកំណត់ខាងលើ Microsoft ក៏មាននូវការកំណត់មួយទៀតគឺ High-Privilege app capabilities ដែលអាចអនុញ្ញាតឲ្យកម្មវិធីអាចធ្វើការកែប្រែទៅលើ System Files របស់ទូរស័ព្ទ។ ប៉ុន្តែការកំណត់មួយនេះ គឺជាទូទៅគឺសម្រាប់តែ OEM Developer Unlock តែប៉ុណ្ណោះ។
Root ឬ Interop Unlock គឺជាពាក្យបច្ចេកទេស ដែលត្រូវបានប្រើតាំងពី Windows Phone 7 គឺក្នុងគោលបំណងលុបចោលនូវដែនកំណត់ដែលមានខាងលើ។
វិធីសាស្ត្រក្នុងការ Interop Unlock លើ Windows 10 Mobile
មធ្យោបាយខាងក្រោមត្រូវបានបញ្ជាក់ថា មានប្រសិទ្ធិភាពនៅលើ Windows 10 Mobile Build 10166 និង Build 10512។ ដើម្បីធ្វើការ Interop Unlock សូមអ្នកទាំងអស់គ្នាអនុវត្តដូចខាងក្រោម៖
- នៅលើទូរស័ព្ទចូលទៅកាន់ Settings > Update & Security > For Developers
- ហើយធ្វើការធីកទៅលើប្រអប់ Developer Unlock Mode.
- ទាញយកកម្មវិធី Root Tool.xap ពីទីនេះ
- ភ្ជាប់ទូរស័ព្ទរបស់អ្នកចូលទៅកាន់កុំព្យូទ័រ
- នៅលើកុំព្យូទ័រ បើកម្មវិធី Application Deployment
- ក្នុងប្រអប់ Target ជ្រើសយក Device
- ចុច Browse ដើម្បីស្វែងរកទីតាំង Root Tool.xap ហើយចុច Deploy
- នៅលើទូរស័ព្ទ ចូលទៅកាន់កម្មវិធី Root Tool
- ចុច Yes, I Understand !
- ហើយចុចលើប៊ូតុង ទី២ Lumia Registry Editor
- ចុចលើ … ដើម្បីបើក Menu ហើយជ្រើសយក templates
- ធីកលើប្រអប់ Interop/Capability Unlock ដើម្បីលុបនូវដែនកំណត់រៀបរាប់ខាងលើ
- ធីកលើប្រអប់ Full FS Access with MTP ដើម្បីបើកឲ្យឃើញ System Files ពេលភ្ជាប់ជាមួួយកុំព្យូទ័រ
- ហើយចុច Apply
ខាងក្រោមជាវីដេអូបង្ហាញពីជំហ៊ាននីមួយៗ។
សម្រាប់ព័ត៌មានបន្ថែមសូមអានបន្តនៅ XDA Forum ដោយចុចត្រង់នេះ.
Related Articles
Comments ()
អត្ថបទពេញនិយម
វិធីសាស្រ្តក្នុងការបង្កើត WiFi Hotspot នៅលើ Windows 10 ដោយមិនចាំបាច់ប្រើកម្មវិធីជំនួយ
Product Keys សម្រាប់ការតំឡើង Windows 10
វិធីសាស្រ្តក្នុងការទាញយក Windows 10 ISO ផ្លូវការ
វិធីសាស្រ្តបើកមើល System Files នៅលើទូរស័ព្ទរបស់អ្នក
វិធីសាស្រ្តក្នុងការតំឡើង Windows 10 Mobile Insider Preview
វិធីសាស្រ្តក្នុងការប្រើប្រាស់ Windows Phone Recovery tool
មធ្យោបាយបង្ខំឲ្យកុំព្យូទ័ររបស់អ្នកទាញយក Windows 10 Update
វិធីសាស្រ្តក្នុងការបើក Demo Mode នៅលើ Windows 10 Mobile
តំឡើងកម្មវិធី Android នៅលើ Windows 10 Mobile យ៉ាងងាយស្រួលជាមួយ Tool មួយនេះ
ទាញយក Wallpapers ផ្លូវការសម្រាប់ Windows 10 Mobile






