វិធីសាស្ត្រ​ក្នុង​ការ​តំឡើង​ .XAP .APPXBUNDLE នៅលើ​ Windows 10 Mobile ដោយ​មិន​ចាំបាច់​មាន​កុំព្យូទ័រ

How to install .xap .appxbundle on Windows 10 Mobile without Computer

អ្នក​ទាំងអស់គ្នា​ប្រហែល​ធ្លាប់ជួប​បញ្ហាលំបាក​ក្នុង​ការ​តំឡើង​កម្មវិធី​នៅ​លើទូរស័ព្ទ​អ្នក កាល​ដែល​អ្នក​កំពុង​ប្រើប្រាស់ Windows Phone 8 ឬ 8.1 ដោយ​អ្នក​មិនអាច​តំឡើង​កម្មវិធី​ដោយផ្ទាល់ ឬ​តាមរយៈ​កុំព្យូទ័រ​បាន​ឡើយ​។ បញ្ហានេះគឺ​ជាផ្នែកមួយ ដែល​នាំ​ឲ្យ​អ្នក​ប្រើប្រាស់​មាន​ការធុញទ្រាន់ ដោយ​ពួក​គេ​ ត្រូវមានអ៊ីនធឺណេត ដើម្បី​​ដោនឡូត​កម្មវិធី​ពី Store។

អរគុណ Windows 10 Mobile ដែល​បាន​បញ្ចូលនូវ​មុខងារ Sideload App និង Developer Mode ដែល​មុខងារ​នេះ គឺ​អាច​អនុញ្ញាតឲ្្យអ្នក​អាច​ធ្វើ​ការ​តំឡើង​កម្មវិធី ចេញ​ពី​ប្រភព​ផ្សេងៗ ដោយ​មិន​ចាំបាច់​តំឡើង​ចេញ​តែពី Store ដូច​មុនទៀតនោះទេ។ ខាង​ក្រោម​នេះ​គឺ​ជា មធ្យោបាយ​មួយ​ក្នុង​ចំណោម​មធ្យោបាយ​ផ្សេងៗទៀត​ដែលអ្នក​នឹង​អាច​តំឡើងកម្មវិធី​នៅលើទូរស័ព្ទ​របស់អ្នក យ៉ាង​ងាយ​បំផុត​ដោយ​មិនចាំបាច់​មាន​អ៊ីនធឺណិត ឬគណនី ឬ​កុំព្យូទ័រ​នោះឡើយ គឺ​មាន​តែ​ទូរស័ព្ទ​របស់​អ្នកគឺការស្រេច។

វិធីសាស្រ្ត​ក្នុង​ការ​តំឡើង .XAP ឬ .APPXBUNDLE នៅលើទូរស័ព្ទ

ប្រភេទឯកសារដែលមាន​កន្ទុយ (extension) .xap និង .appxbundle គឺជា​ប្រភេទឯកសារ​កម្មវិធី ដែល​នឹង​ប្រើប្រាស់​ដើម្បី​តំឡើង​វា​នៅ​លើ​ទូរស័ព្ទអ្នក។ សូម​អនុវត្ត​តាម​ជំហ៊ាន​ខាងក្រោមដើម្បី​ធ្វើ​ការតំឡើង​កម្មវិធី​នៅលើទូរស័ព្ទ​របស់អ្នក៖

នៅលើកុំព្យូទ័រ

កុំព្យូទ័រពេលនេះ​គឺ​ប្រើសម្រាប់​តែ​ធ្វើ​ការ​ចម្លងកម្មវិធី និង​ហ្គេម​ចូល​ទៅ​កាន់ទូរស័ព្ទ​របស់អ្នក​តែប៉ុណ្ណោះ អ្នកក៏អាច​ធ្វើ​ការ​ដោនឡូត​ឯកសារ កម្មវិធី និង​ហ្គេម​ចេញ​ប្រភពផ្សេងៗ​បាន​ផងដែរ ដោយ​​មិន​ចាំបាច់​អាស្រ័យលើ​កុំព្យូទ័រ​នោះទេ។ បើ​សិនជាអ្នក​មាន​ឯកសារកម្មវិធី .xap ឬ .appxbundle នៅលើ​ទូរស័ព្ទ​របស់អ្នក​ស្រាប់ អ្នក​អាច​រំលង​ចំណុចនេះបាន។

បញ្ជាក់៖ ក្នុង​ពេល​ឆាប់ៗនេះ វីនដូខ្មែរ នឹង​បង្កើត​ទំព័រ​សម្រាប់​ឲ្យអ្នកទាំងអស់គ្នាអាចធ្វើ​ការទាញ​យកប្រភេទឯកសារ .xap ឬ​ .appxbundle នេះបាន ដែលមាន​អាស័យដ្ឋាន http://download.windowskhmer.com

នៅ​ក្នុង​វីដេអូខាងក្រោមគឺប្រើឯកសារមួយឈ្មោះថា Bloons-TD-5.appxbundle ដែលអ្នកអាច​ទាញយកឯកសារនេះតាមតំណភ្ជាប់ខាងក្រោម៖

Bloons-TD-5.appxbundle

  1. ត្រៀមទុក​ឯកសារកម្មវិធី ឬហ្គេមរបស់អ្នក
  2. ភ្ជាប់ទូរស័ព្ទទៅកាន់កុំព្យូទ័រ ហើយចម្លងឯកសារទាំងនោះទៅកាន់ទូរស័ព្ទរបស់អ្នក

នៅលើទូរស័ព្ទ

  1. កំណត់យក “Sideload apps” ឬ “Developer mode” ដោយ​ចូលទៅកាន់ Setting > Update & security > For developers
  2. បើកកម្មវិធី “File Explorer”
  3. ចូល​ទៅកាន់ទីតាំងដែលអ្នក​បាន​ចម្លងចូលពីកុំព្យូទ័រ
  4. ចុចលើឯកសារ​ .xap ឬ .appxbundle
  5. បន្ទាប់មកទៀតសូមចុចលើ Install ហើយរង់ចាំបន្តិច នោះកម្មវិធី ឬហ្គេម​នោះ​នឹង​ត្រូវ​បាន​បញ្ចូល​ដោយជោគជ័យ

បញ្ជាក់៖ ទោះយ៉ាងណាតំណើរការ​នៃការ​តំឡើងនេះ មិនទាន់រលូននៅឡើយទេ, បើសិនអ្នក​ទាំងអស់គ្នា​មានបញ្ហា សូម​សាកល្បងវីធីសាស្រ្ត​ដូចខាងក្រោម៖

  • សាក​តំឡើង​ដោយមានភ្ជាប់អ៊ីនធឺណិត ឬមិនភ្ជាប់
  • សាកបិទបើកទូរស័ព្ទ​របស់អ្នក បើអ្នកមិនឃើញកម្មវិធីដែល​បាន​តំឡើង​ហើយនោះ

វីដេអូបង្ហាញពីរបៀប​ក្នុងការ​តំឡើង

Related Articles

Comments ()

អត្ថបទពេញនិយម

ទូរស័ព្ទ

ថ្ងៃទី ១៨ តុលា ២០១៥

ម៉ោង ០២:៤៩ ល្ងាច

4791 ដង

ដោយ កុយ ទិត្យតារា

MCP, MCSA, MITE

អត្ថបទចុងក្រោយ

ក្រុមហ៊ុន Microsoft នឹង​បង្កើត Windows 10 Mobile ROMs សម្រាប់ទូរស័ព្ទ OnePlus 2, 3 និង Xioami Mi 5
តើមាន​អ្វីថ្មីនៅ​ក្នុង Windows 10 Mobile Redstone Build 14267.1004
Microsoft ចេញនូវ Build 10586.107 ថ្មីសម្រាប់ Windows 10 Mobile
ទូរស័ព្ទ​តំណើរ​ការ​ដោយ​ Windows 10 Mobile តំបូង​របស់ក្រុមហ៊ុន Vaio
Windows 10 Mobile ទទួលបាន​បច្ចុប្បន្នភាព​ថ្មី Build 10586.71
អ្នកអាច​ទាញយក Configuration Update សម្រាប់​ Windows 10 Mobile បានហើយ
Build ថ្មីរបស់ Windows 10 Mobile ឈ្មោះថា Redstone នឹង​ចេញ​ក្នុង​ពេល​ឆាប់ៗនេះ​​​​​​​​​​​​​​
វិធីសាស្រ្ត​ក្នុង​ការ​បង្កើត WiFi Hotspot នៅលើ Windows 10 ដោយ​មិនចាំបាច់ប្រើកម្មវិធីជំនួយ
Windows 10 Mobile នឹង​តំ​ណើរ​ការ​ជា​មួយ​នឹង​ប្រព័ន្ធវិភាគ 64-Bit ក្នុង​ពេលខាងមុខ
Microsoft ចេញ​កម្មវិធី Upgrade Advisor ដើម្បី​រៀបចំទូរស័ព្ទរបស់​អ្នក​សម្រាប់​ការ​តំឡើង Windows 10 Mobile
លក្ខណៈសម្បត្តិរបស់ Windows 10 Mobile
PhoneDesigner រចនា​រូបរាង​ទាំង​ស្រុង​របស់ Lumia 850 តាម​អ្វី​ដែល​ទទួល​បាន​ចុងក្រោយ
លេចចេញរូបរាងទូរស័ព្ទ​ Lumia 850 ពណ៌​មាស
រូប​រាង​ទូរស័ព្ទ​ដែល​លេច​ចេញនៅ​ប្រទេស​ចិន អាច​ជា​ Lumia 850
លេច​ចេញ​រូប​រាង​របស់ Microsoft Lumia 850
Microsoft កំពុង​តេស្ត​នូវ Build ថ្មី 10586.17 ដែល​ដាក់​ឲ្យ​ update ក្នុង​ពេល​ឆាប់ៗនេះ
ក្រុម​ហ៊ុន Microsoft បង្ហោះបញ្ជីឈ្មោះ ម៉ាស៊ីនព្រីនធឺដែល​អាច​ប្រើ​បាន​ជាមួយនឹង Windows 10 Mobile
កាល​បរិច្ឆេទ​ការ Update របស់​ Windows 10 Mobile
កំណែ​ថ្មី​របស់​កម្មវិធី Movies & TV អាច​ឲ្យ​អ្នក​អាច​ប្រើ​ប្រាស់ Subtitle ប្រភេទឯកសារ SRT បាន
ក្នុង​សប្តាហ៍នេះ​អ្នក​នឹង​ទទួល​បាន​ Update ថ្មី​មួយ​ទៀត​សម្រាប់ Windows 10 Mobile របស់​អ្នក