ឥឡូវនេះអ្នកនឹងទទួលបាន Update ទៅកាន់ Windows 10 Mobile Build 10514 និង 10536
ឥឡូវនេះ Windows 10 Mobile Build 10536 គឺត្រូវបានដាក់ឲ្យទាញយកសម្រាប់ Insiders ហើយ។ ហើយក្នុងតំណើរការ Update នេះនឹងអាចឃើញនូវការ Update ចំនួន ២ គឺសម្រាប់ 10514 និង 10536.1000។ ដែលមូលហេតុនេះត្រូវបានបកស្រាយដោយលោក Gabriel Aul ថា៖
“អ្នកស្ថិតនៅក្នុង Insiders ដែលត្រូវ Update ពី Build 10512 នឹងត្រូវការ ការ Update ទូរស័ព្ទរបស់គេចំនួន ២ ដង។ អ្នកនឹងឃើញថាការ Update នោះគឺសម្រាប់ Build 10514 និង Build 10536.1000។ បន្ទាប់ពីអ្នកធ្វើការ Update នូវ Build ទាំង ២ នេះហើយ អ្នកនឹងទទួលបានការ Update មួយបន្ថែមទៀតដែលសម្រាប់ Build 10536.1004។ តំណើរការទាំងនេះនឹងចំណាយពេលយូរជាងការ Update រាល់ដង ប៉ុន្តែការធ្វើបែបនឹងអាចកែនូវចន្លោះប្រហោងសំខាន់ៗសម្រាប់ Build 10536 ដូច្នេះអ្នកគួរតែធ្វើការ Update ឲ្យបានទាំងពីរ Update នេះ។ បើសិនអ្នកមិនមានបញ្ហាក្នុងការត្រឡប់ទៅកាន់ Windows Phone 8.1 ទេ អ្នកអាចធ្វើការ Update ដោយផ្ទាល់ទៅកាន់ Build 10536.1004 បាន។”
ប្រភព៖ WindowsCentral
Related Articles
Comments ()
អត្ថបទពេញនិយម
វិធីសាស្រ្តក្នុងការបង្កើត WiFi Hotspot នៅលើ Windows 10 ដោយមិនចាំបាច់ប្រើកម្មវិធីជំនួយ
Product Keys សម្រាប់ការតំឡើង Windows 10
វិធីសាស្រ្តបើកមើល System Files នៅលើទូរស័ព្ទរបស់អ្នក
វិធីសាស្រ្តក្នុងការទាញយក Windows 10 ISO ផ្លូវការ
វិធីសាស្រ្តក្នុងការតំឡើង Windows 10 Mobile Insider Preview
វិធីសាស្រ្តក្នុងការប្រើប្រាស់ Windows Phone Recovery tool
មធ្យោបាយបង្ខំឲ្យកុំព្យូទ័ររបស់អ្នកទាញយក Windows 10 Update
វិធីសាស្រ្តក្នុងការបើក Demo Mode នៅលើ Windows 10 Mobile
តំឡើងកម្មវិធី Android នៅលើ Windows 10 Mobile យ៉ាងងាយស្រួលជាមួយ Tool មួយនេះ
ទាញយក Wallpapers ផ្លូវការសម្រាប់ Windows 10 Mobile



