វិធីសាស្រ្តក្នុងការបើក Demo Mode នៅលើ Windows 10 Mobile
តើអ្វីជា Demo Mode?
Demo Mode ជាការកំណត់មួយដែលនឹងធ្វើឲ្យទូរស័ព្ទរបស់អ្នក នឹងបង្ហាញពីលក្ខណៈសម្បត្តិផ្សេងៗរបស់ទូរស័ព្ទរបស់អ្នក ឬប្រព័ន្ធប្រតិបត្តិការដែលវាកំពុងតំណើរការ។
ការកំណត់នេះ ជាទូទៅត្រូវបានប្រើប្រាស់នៅតាម ហាងលក់រាយ (ដែលមានអតិថិជនចូលទៅទិញផ្ទាល់) ក្នុងគោលបំណងបង្ហាញពីលក្ខណៈសម្បត្តិរបស់ទូរស័ព្ទឲ្យអតិថិជនបានឃើញ។ ជាទូទៅ Demo Mode គឺជាមានលក្ខណៈចលនា ដែលបង្ហាញពីការប្រើប្រាស់មុខងារផ្សេងៗរបស់ទូរស័ព្ទ។
វិធីសាស្រ្តក្នុងការបើក Demo Mode នៅលើ Windows 10 Mobile
Windows 10 Mobile បានបង្កប់នូវមុខងារបើក Demo Mode របស់ខ្លួននៅក្នុងទំព័រ Settings របស់ខ្លួន។ ដើម្បីធ្វើការបើក Demo Mode នៅលើ Windows 10 Mobile សូមអនុវត្តដូចខាងក្រោម៖
- ចូលទៅកាន់ Settings > System > About
- បន្ទាប់មកទៀតសូមចុច លើពាក្យថា “Device information” ចំនួន ៥ ដង
- ហើយសូមអូសអេក្រង់មកក្រោម នោះអ្នកនឹងឃើញប៊ូតុង “Reset your phone” ក្លាយទៅជា “Enable demo mode” វិញ
- ចុចលើប៊ូតុង Enable demo mode ហើយចុច Yes
- វានឹងតម្រូវឲ្យអ្នកបំពេញព័ត៌មានមួយចំនួន (អ្នកអាចចុច Finish ដើម្បីបញ្ចប់ និង Restart)
ចំណាំ៖ បច្ចុប្បន្នអ្នកពុំគួរបើកមុខងារនេះនៅលើទូរស័ព្ទរបស់អ្នកនោះទេ។
ដោយសារតែបច្ចុប្បន្ននេះ Windows 10 Mobile ស្ថិតក្នុងជំនាន់ Preview សម្រាប់មុខងារ Demo Mode នេះមិនទាន់បានបញ្ចប់នៅឡើយទេ ដូច្នេះ ការបើក Demo Mode នៅលើ Windows 10 Mobile គឺគ្រាន់តែបញ្ជាឲ្យទូរស័ព្ទរបស់អ្នកធ្វើការបើកនូវកម្មវិធី Getting Started រៀងរាល់ ២ នាទី ដែលអ្នកទុកទូរស័ព្ទចោលតែប៉ុណ្ណោះ។
វីដេអូបង្ហាញពីការបើកមុខងារ Demo Mode
ខាងក្រោមនេះគឺវីដេអូបង្ហាញពីរបៀបបើក Demo Mode នៅលើ Windows 10 Mobile
Related Articles
Comments ()
អត្ថបទពេញនិយម
វិធីសាស្រ្តក្នុងការបង្កើត WiFi Hotspot នៅលើ Windows 10 ដោយមិនចាំបាច់ប្រើកម្មវិធីជំនួយ
Product Keys សម្រាប់ការតំឡើង Windows 10
វិធីសាស្រ្តក្នុងការទាញយក Windows 10 ISO ផ្លូវការ
វិធីសាស្រ្តបើកមើល System Files នៅលើទូរស័ព្ទរបស់អ្នក
វិធីសាស្រ្តក្នុងការតំឡើង Windows 10 Mobile Insider Preview
វិធីសាស្រ្តក្នុងការប្រើប្រាស់ Windows Phone Recovery tool
មធ្យោបាយបង្ខំឲ្យកុំព្យូទ័ររបស់អ្នកទាញយក Windows 10 Update
វិធីសាស្រ្តក្នុងការបើក Demo Mode នៅលើ Windows 10 Mobile
តំឡើងកម្មវិធី Android នៅលើ Windows 10 Mobile យ៉ាងងាយស្រួលជាមួយ Tool មួយនេះ
ទាញយក Wallpapers ផ្លូវការសម្រាប់ Windows 10 Mobile







