Microsoft មានកម្មវិធីថ្មីសម្រាប់ផ្ទេរទិន្នន័យពី Android ទៅ Windows Phone
ទើបតែថ្មីៗនេះដែលក្រុមហ៊ុន Apple បានចេញនូវកម្មវិធីសម្រាប់ធ្វើការផ្ទេរទិន្នន័យពី Android ទៅ iPhone ឬ iPad។ ឥឡូវនេះក្រុមហ៊ុន Microsoft ក៏បានចេញនូវកម្មវិធីថ្មីមួយផងដែរដែលអាចឲ្យអ្នកអាចធ្វើការផ្ទេរទិន្នន័យពីទូរស័ព្ទ Android ទៅកាន់ទូរស័ព្ទ Windows Phone ថ្មីរបស់អ្នក។
កម្មវិធីនេះមានឈ្មោះថា “Switch to Windows Phone” ដែលមានទាំងសម្រាប់ Android និង Windows Phone។ តាមរយៈកម្មវិធីនេះគឺផ្ដល់នូវមុខងារ ២ ជម្រើសសម្រាប់ឲ្យអ្នកទាំងអស់គ្នាអាចជ្រើសរើសបានដូចខាងក្រោម៖
- ការផ្ទេរតាមរយៈ Wi-Fi – គឺទូរស័ព្ទទាំងពីរត្រូវតម្លើងកម្មវិធីនេះជាមុនសិន ដើម្បីធ្វើការផ្ទេរទិន្នន័យតាមរយៈ Wi-Fi
- ការផ្ទេរតាមរយៈ OneDrive – ក្នុងជម្រើសនេះគឺ ទូរស័ព្ទ Android នឹងធ្វើការ backup នូវទិន្នន័យទាំងអស់ចូលទៅកាន់គណនី OneDrive របស់អ្នក។ ហើយចំពោះ Windows Phone គឺតម្រូវឲ្យធ្វើនៅពេលដែលមិនទាន់បាន Setup (ពេលទើបតែទិញ មិនទាន់ប្រើប្រាស់) គឺនៅពេលតំណាក់កាលបំពេញគណនី នោះវាគឺបង្ហាញពីការ Backup ដែលចេញពីទូរស័ព្ទ Android ដែលអ្នកអាចធ្វើការ Restore បាន។
កម្មវិធីតំបូងដែលអ្នកត្រូវតំណើការនោះគឺ កម្មវិធីដែលនៅលើទូរស័ព្ទ Android របស់អ្នក៖
ខាងក្រោមនេះជាតំណភ្ជាប់ទៅកាន់ Windows Phone Store
ខាងក្រោមនេះជាតំណភ្ជាប់ទៅកាន់ Google Play Store
https://play.google.com/store/apps/details?id=com.microsoft.cxe.wpbackupclient.android
Related Articles
Comments ()
អត្ថបទពេញនិយម
- វិធីសាស្រ្តក្នុងការបង្កើត WiFi Hotspot នៅលើ Windows 10 ដោយមិនចាំបាច់ប្រើកម្មវិធីជំនួយ
- Product Keys សម្រាប់ការតំឡើង Windows 10
- វិធីសាស្រ្តក្នុងការទាញយក Windows 10 ISO ផ្លូវការ
- វិធីសាស្រ្តបើកមើល System Files នៅលើទូរស័ព្ទរបស់អ្នក
- វិធីសាស្រ្តក្នុងការតំឡើង Windows 10 Mobile Insider Preview
- មធ្យោបាយបង្ខំឲ្យកុំព្យូទ័ររបស់អ្នកទាញយក Windows 10 Update
- វិធីសាស្រ្តក្នុងការប្រើប្រាស់ Windows Phone Recovery tool
- វិធីសាស្រ្តក្នុងការបើក Demo Mode នៅលើ Windows 10 Mobile
- វិធីសាស្រ្តក្នុងបន្ថែមក្ដារចុច និងប្ដូរភាសាមកជាភាសាខ្មែរ នៅលើ Windows 10 Mobile
- វិធីសាស្រ្តក្នុងការតំឡើងកម្មវិធី Android នៅលើ Windows 10 Mobile