លេចចេញរូបរាងរបស់ Microsoft Lumia 850
ខ្សែស្រឡាយរបស់ Microsoft ទើបតែបានចេញនូវសមាជិកថ្មីរបស់ខ្លួនចំនួន ៣ ម៉ូដែលកាលពីពេលថ្មីៗនេះ រួមមាន Lumia 950, Lumia 950 XL និង Lumia 550។ ប៉ុន្តែក្រុមហ៊ុន Microsoft នៅមានម៉ូដែលផ្សេងៗទៀតដែលមិនទាន់បានបង្ហាញ ខ្លួននៅឡើយ។ រូបភាពថ្មីមួយត្រូវបានបញ្ចេញដោយអ្នកយកព័ត៌មានពិសេសម្នាក់ដែលមានឈ្មោះថា OnLeaks នូវរូបរាងរបស់ Microsoft Lumia 850 ពណ៌ស។
ដូចអ្វីដែលបានឃើញនៅរូបភាពស្រាប់ ការរចនារូបរាងរបស់ទូរស័ព្ទ Lumia 850 គឺស្រដៀងទៅនឹងម៉ូដែលស្រឡាយគ្នានេះដែល តួយ៉ាងដូចជា មានជ្រុងកោង និងមានកាមេរ៉ាផុសឡើង ជាមួយនឹងស្លាកសញ្ញា Logo របស់ក្រុមហ៊ុន Microsoft។ វាក៏ត្រូវបានគេឲ្យដឹងផងដែរថា វានឹងមានសំបកដែលអាចដោះចេញបាន និងមានរន្ធដោតកាសនៅពីក្រោម។
ខាងក្រោមនេះគឺជាព័ត៌មានដែលទទួលបានគណនីរបស់ OnLeaks នៅបណ្ដាញ Twitter:
Here comes your very first look at what might be #Microsoft‘s uncanceled canceled #Lumia850 https://t.co/UyRgddQCeC pic.twitter.com/9bO6mHLGHe
— OnLeaks (@OnLeaks) December 4, 2015
Related Articles
Comments ()
អត្ថបទពេញនិយម
- វិធីសាស្រ្តក្នុងការបង្កើត WiFi Hotspot នៅលើ Windows 10 ដោយមិនចាំបាច់ប្រើកម្មវិធីជំនួយ
- Product Keys សម្រាប់ការតំឡើង Windows 10
- វិធីសាស្រ្តក្នុងការទាញយក Windows 10 ISO ផ្លូវការ
- វិធីសាស្រ្តបើកមើល System Files នៅលើទូរស័ព្ទរបស់អ្នក
- វិធីសាស្រ្តក្នុងការតំឡើង Windows 10 Mobile Insider Preview
- មធ្យោបាយបង្ខំឲ្យកុំព្យូទ័ររបស់អ្នកទាញយក Windows 10 Update
- វិធីសាស្រ្តក្នុងការប្រើប្រាស់ Windows Phone Recovery tool
- វិធីសាស្រ្តក្នុងការបើក Demo Mode នៅលើ Windows 10 Mobile
- វិធីសាស្រ្តក្នុងបន្ថែមក្ដារចុច និងប្ដូរភាសាមកជាភាសាខ្មែរ នៅលើ Windows 10 Mobile
- ទាញយក Wallpapers ផ្លូវការសម្រាប់ Windows 10 Mobile