Microsoft ចេញជាផ្លូវការនូវ Microsoft Band អេក្រង់កោងថ្មីរបស់ខ្លួន
Microsoft បានប្រកាសជាផ្លូវការនូវនាឡិកាដៃ Microsoft Band ថ្មីរបស់ខ្លួននៅក្នុង ព្រឹត្តិការណ៍ #Windows10Devices នៅទីក្រុង New York។ ដូចទៅនឹងការលេចចេញនូវព័ត៌មានពិតមែន ដែលជំនាន់ថ្មីរបស់ Microsoft Band គឺមានអេក្រង់កោង និងមានរូបរាងគួរឲ្យទាក់ទាញជាងជំនាន់ទី១របស់វា។
ផ្នែកអេក្រង់របស់ Microsoft Band បានបំពាក់ជាមួយនឹង Corning Gorilla Glass 3 ដែលនៅខាងក្រោមអេក្រង់ Microsoft Band ប្រើប្រាស់អេក្រង់ប្រភេទ OLED ដែលវាមានសភាពសម្រាប់ការ Touch បានប្រសើរជាងជំនាន់ទី១ របស់ខ្លួន។
នៅក្នុង Microsoft Band ក៏បានបំពាក់នូវឧបករណ៍ភ្ញោយ៉ាងច្រើនដូចជា៖
- ឧបករណ៍ចាប់ទីតាំង (GPS)
- ឧបករណ៍តាមដានពន្លឺ (UV Monitoring)
- ឧបករណ៍តាមដានការគេង (Sleep Tracking)
- ឧបករណ៍ត្រួតពិនិត្យកម្រិតកាឡូរី (Calorie Tracking)
- ឧបករណ៍ពិនិត្យការធ្វើចលនា (Guided Workouts)
- ឧបករណ៍ឲ្យដំណឹងឆ្លាតវៃ (Smart Notifications)
- និង ឧបករណ៍សម្រាប់តាមកម្រិតកម្ពស់ធៀបកម្រិតទឹកសមុទ្រ (Barometer)
Microsoft Band នឹងមានតម្លៃ ២៤៩ ដុល្លា ដែលអាចធ្វើការកុម្ម៉ង់ទិញមុនបានក្នុងថ្ងៃនេះ និងធ្វើការដឹកជញ្ជួនបាននៅថ្ងៃទី ៣០ ខែ តុលា ខាងមុខនេះ។
Related Articles
Comments ()
អត្ថបទពេញនិយម
វិធីសាស្រ្តក្នុងការបង្កើត WiFi Hotspot នៅលើ Windows 10 ដោយមិនចាំបាច់ប្រើកម្មវិធីជំនួយ
Product Keys សម្រាប់ការតំឡើង Windows 10
វិធីសាស្រ្តបើកមើល System Files នៅលើទូរស័ព្ទរបស់អ្នក
វិធីសាស្រ្តក្នុងការទាញយក Windows 10 ISO ផ្លូវការ
វិធីសាស្រ្តក្នុងការតំឡើង Windows 10 Mobile Insider Preview
វិធីសាស្រ្តក្នុងការប្រើប្រាស់ Windows Phone Recovery tool
មធ្យោបាយបង្ខំឲ្យកុំព្យូទ័ររបស់អ្នកទាញយក Windows 10 Update
វិធីសាស្រ្តក្នុងការបើក Demo Mode នៅលើ Windows 10 Mobile
តំឡើងកម្មវិធី Android នៅលើ Windows 10 Mobile យ៉ាងងាយស្រួលជាមួយ Tool មួយនេះ
ទាញយក Wallpapers ផ្លូវការសម្រាប់ Windows 10 Mobile






